រូបភាព៖ tapchicongthuong.vn |
ភារកិច្ចលើកកំពស់តម្លៃម៉ាកយីហោជាតិ គឺជាត្រីវិស័យណែនាំនៃកម្មវិធីម៉ាកយីហោជាតិ កម្មវិធីជំរុញពាណិជ្ជកម្មជាក់ស្តែងមួយដែលបានអនុវត្តពីឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្ន។ លោក Hoang Minh Chien អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) អនុប្រធានលេខាធិការដ្ឋានកម្មវិធីម៉ាកយីហោជាតិវៀតណាម បានសង្កត់ធ្ងន់ថា៖ “តម្លៃស្នូលនៃកម្មវិធីម៉ាកយីហោជាតិរួមមានក្រុមសំខាន់ៗចំនួន ៣ ក្នុងនោះមាន គុណភាព ការច្នៃប្រឌិត និងគុណភាពត្រួសត្រាយ។ គោលដៅគឺដើម្បីកសាងផលិតផល និងម៉ាកយីហោផលិតផល ម៉ាកយីហោអង្គភាពអាជីវកម្មខ្លាំងក្លារបស់ប្រទេសវៀតណាម តាមនោះ ផ្សព្វផ្សាយទៅកាន់ពិភព លោកថា វៀតណាមមានទំនិញនិងសេវាកម្មប្រកបដោយកិត្យានុភាព និងគុណភាព អាស្រ័យហេតុនេះ លើកកំពស់គុណភាពទំនិញ និងតម្លៃម៉ាកយីហោជាតិរបស់វៀតណាម”។
នាបច្ចុប្បន្ន កំណើនបៃតងត្រូវបានចាត់ទុកថាជាគន្លឹះក្នុងការធានាការអនុវត្តគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១ - ២០៣០ បង្កើតកម្លាំងចលករសម្រាប់វៀតណាមក្នុងការជំរុញការផ្លាស់ប្តូរគំរូកំណើនកាន់តែស៊ីជម្រៅ ធានានិរន្តរភាព។ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ និន្នាការ "បៃតង" នៅក្នុងម៉ាកយីហោមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។ ហើយកំណើនបៃតងមិនត្រឹមតែជាជម្រើសចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រទេសនីមួយៗ ក្លាយជាអ្នកត្រួសត្រាយនៅក្នុងតំបន់ ដោយតាមទាន់និន្នាការអភិវឌ្ឍន៍របស់ពិភព លោក។ លោក Hoang Minh Chien បានឲ្យដឹងថែមទៀតថា៖
លោក Hoang Minh Chien អនុប្រធានលេខាធិការដ្ឋានកម្មវិធីម៉ាកយីហោជាតិវៀតណាម។ រូបថត៖ chinhphu.vn |
“ក្នុងរយៈពេលខាងមុខនេះ ការកំណត់ម៉ាកយីហោជាតិរបស់វៀតណាមនឹងក្លាយជាម៉ាកយីហោ វៀតណាមបៃតង។ ដើម្បីសម្រេចបាននូវគោលដៅនោះ នាពេលខាងមុខនេះ កម្មវិធីនឹងផ្តោតលើការអនុវត្តដំណោះស្រាយធំៗចំនួនពីរក្រុម។ ទីមួយ យើងពង្រឹងការសម្របសម្រួលក្នុងតំបន់ជាមួយក្រសួង និងសាខានានា ដើម្បីផ្សព្វផ្សាយកម្មវិធីម៉ាកយីហោជាតិ។ ទីពីរ យើងក៏នឹងតភ្ជាប់ជាមួយប្រព័ន្ធទីភ្នាក់ងារពាណិជ្ជកម្ម តភ្ជាប់អាជីវកម្ម វៀតណាមជាមួយធុរកិច្ចនៅប្រទេសម្ចាស់ផ្ទះ ដើម្បីអាចផ្សព្វផ្សាយផលិតផលវៀតណាម និងរូបភាពសាជីវកម្មវៀតណាម ក៏ដូចជារូបភាពប្រទេសវៀតណាម”។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អង្គភាពអាជីវកម្ម ក៏ដូចជាក្រសួង និងសាខាពាក់ព័ន្ធ ចំនួនម៉ាកយីហោវៀតណាមខ្លាំងកំពុងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះជាបុព្វបទដ៏សំខាន់ ដើម្បីឱ្យម៉ាកយីហោជាតិរបស់វៀតណាមមានឱកាសកាន់តែច្រើនឡើងក្នុងការឈានឡើង និងឈរនៅក្បែរម៉ាកយីហោជាតិនៃប្រទេសផ្សេងទៀតក្នុងតំបន់ និងជុំវិញពិភពលោក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

