ច្រកទ្វារព្រំដែនអន្តរជាតិ Chalo រវាងវៀតណាមនិងឡាវ។ |
បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគចំនួន ២១៤ គម្រោងនៅឡាវ ក្នុងដើមទុន ចុះបញ្ជីសរុបប្រមាណ ៥,៣៣ ពាន់លានដុល្លាអាមេរិក។ វៀតណាមជាប់ចំណាត់ ថ្នាក់ទី៣ក្នុងចំណោមប្រទេសដែលវិនិយោគនៅឡាវ (បន្ទាប់ពីចិន និងថៃ)។ សកម្ម ភាពវិនិយោគរបស់វៀតណាមនៅឡាវមានវត្តមានក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗស្ទើរតែទាំងអស់ដូចជា កសិកម្ម ថាមពល ផលិតកម្ម ការចែកចាយទំនិញចាំបាច់ដូចជា អគ្គិសនី ប្រេងសាំង នៅតាមខេត្តដែលមានសក្តានុពលជាច្រើនក្នុងកិច្ចសហប្រតិបត្តិ ការវិនិយោគ ជាពិសេសបណ្ដាខេត្តនៅភាគខាងត្បូងឡាវ។ រហូតមកដល់ពេលនេះ នៅតាមខ្សែព្រំដែនវៀតណាម-ឡាវទាំងមូលមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៩ ច្រកទ្វារព្រំដែនទ្វេភាគីជាផ្លូវការចំនួន៦ ច្រកទ្វារព្រំដែនទ្វេភាគីមិនផ្លូវការចំនួន១៨ ផ្លូវលំចំនួន ២៧ ហើយបានបង្កើតមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែនចំនួន ៩ ក្នុង បំណងជួយសម្រួលដល់ការអភិវឌ្ឍសកម្មភាពពាណិជ្ជកម្ម និងសេវាកម្មនៃបណ្ដា ខេត្តជាប់ព្រំដែនវៀតណាមនិងឡាវ។
ទោះបីជារដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ទាំងពីរ និងខេត្តជាប់ព្រំដែននានា មានគោលនយោបាយ និងយន្តការអនុគ្រោះជា ច្រើនដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក៏ ដោយ ក៏ប៉ុន្តែនៅតែមានកំហិត និងការលំបាកមួយចំនួនដែលត្រូវការដោះស្រាយ ដូចជា៖ គោលនយោបាយទាក់ទាញការវិនិយោគចូលក្នុងការផលិត ការកែច្នៃ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ និងភស្តុភារកម្ម នៅតំបន់ច្រកទ្វារព្រំដែនមិនទាន់ មានប្រសិទ្ធភាពនៅឡើយ។ លោក Phosy Bounkham នាយករងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ហួផាន (ដែលមានព្រំដែនជាប់ជាមួយខេត្ត Nghe An, Thanh Hoa និង Son La របស់វៀតណាម) បានលើកឡើងបញ្ហាជំពាក់ជំពិនមួយចំនួនដែល ត្រូវការដោះស្រាយនាពេលខាងមុខ។ លោកបានឲ្យដឹងថា៖ “ទីមួយគឺការនាំចេញទំនិញកសិផលតាមច្រកទ្វារព្រំដែនក្រៅផ្លូវការ ជួបការ លំបាកជាច្រើន ដែលធ្វើឲ្យទំនិញមិនអាចជម្រះគយបាន។ ទីពីរគឺការខ្វះខាត ច្រករបៀងគតិយុត្ត គោលនយោបាយពន្ធដារ និងគោលនយោបាយពាណិជ្ជកម្ម។ ទី៣គឺការខ្វះខាតបុគ្គលិកដែលមានជំនាញពាណិជ្ជកម្មដើម្បីជួយការងារក៏ដូចជាដោះស្រាយដោយទាន់ពេលវេលានូវបញ្ហាទាក់ទងនឹងទំនិញដែលកើតឡើងនៅ ច្រកទ្វារព្រំដែន”។
អាចមើលឃើញថា សក្ដានុពលនៃការអភិវឌ្ឍតំបន់ព្រំដែននៅមានធំធេង ណាស់។ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែនរវាងវៀត ណាមនិងឡាវ សម្រេចបានគោលដៅដែលបានកំណត់នោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានដាក់ចេញទិសដៅសហប្រតិបត្តិការអភិវឌ្ឍ ដូចជាផ្តោតសំខាន់លើការពិនិត្យឡើងវិញ ស្រាវជ្រាវ លើកឡើងយន្តការ គោល នយោបាយអនុគ្រោះ; ស្រាវជ្រាវ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមឯកសារដែលបាន ចុះហត្ថលេខា; ស្នើឡើងផែនការដោះស្រាយការលំបាក ឧបសគ្គក្នុងដំណើរការ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ; ជួយសម្រួលដល់ការធ្វើ ចរាចរទំនិញនៃប្រទេសនីមួយ; សម្របសម្រួលក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំង ការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម។ ប្រាកដណាស់ថា ទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំនេះ និងឆ្នាំក្រោយៗទៀត នឹងបន្តហួសពីគោលដៅដែលប្រទេសទាំងពីរ បានដាក់ចេញ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ ឡាវ-វៀតណាមឲ្យកាន់តែ រឹងមាំថែមទៀត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
