ប្រគេនចង្ហាន់ដល់ព្រះសង្ឃ។ (រូបថត៖ Ngoc Tuoi/VOV) |
ឆ្នាំនេះពិធីបុណ្យ សែនដូនតា បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២១-២៣ ខែកញ្ញា) ប៉ុន្តែជិតកន្លះខែមុន បរិយាកាសមានភាពសប្បាយអ៊ូអរយ៉ាងខ្លាំងហើយ។ នៅតាមវត្តខ្មែរនៅ Can Tho, Ca Mau, An Giang និង Vinh Long... ប្រជាពលរដ្ឋនាំគ្នាទៅវត្ត ថ្វាយបង្គំព្រះពុទ្ធ និងយកចង្ហាន់ប្រគេនព្រះសង្ឃ។ ពិធីបុណ្យសែនដូនតា មិនត្រឹមតែជាឱកាស ដើម្បីឲ្យកូនចៅ រំលឹកដល់ឬសគល់ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីប្រពៃណី «ផឹកទឹកនឹកដល់ប្រភពដើម» ហើយពូនជ្រុំផែនសាមគ្គីភាពដ៏ស្អិតរមួតក្នុងសហគមន៍ជនជាតិខ្មែរទៀតផង។ លោក ថាច់ ស្រស់ រស់នៅឃុំ Don Chau ខេត្ត Vinh Long បានចែករំលែកថា បរិយាកាសបុណ្យសែនដូនតាឆ្នាំនេះ ពិតជាពិសេសណាស់ ព្រោះវាមិនត្រឹមតែជាថ្ងៃដើម្បីគ្រួសារជួបជុំគ្នា រំលឹកដល់ដូនតាបុព្វការីជនប៉ុណ្ណោះទេ ថែមទាំងជាក្ដីសប្បាយរីករាយនៃការរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាបុណ្យជាតិវៀតណាមទៀតផង (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥)។
ព្រះតេជគុណ Danh Do La នៅវត្ត Dong Tranh ឃុំ Vinh Binh ខេត្ត An Giang។ រូបថត៖ Ngoc Tuoi/VOV |
បន្ទាប់ពីជួបជុំគ្នាទៅវត្ត ប្រគេនចង្ហាន់ព្រះសង្ឃ អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកតាលោកយាយ ឬឪពុកម្តាយដែលបានចែកឋានទៅ ប្រជាពលរដ្ឋបានចូលរួមលេងល្បែងប្រជាប្រិយ និងច្រៀងរាំជាមួយគ្នា... ព្រះតេជគុណ Danh Do La គង់នៅវត្ត Dong Tranh ឃុំ Vinh Binh ខេត្ត An Giang មានពុទ្ធដីការថា៖
អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ និងសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្នុងពិធីបុណ្យនានា។ រូបថត៖ Ngoc Tuoi/VOV |
លោក Vi Ti Va Lay ប្រធានភូមិ Phu Ly ១ សង្កាត់ Dong Thanh ខេត្ត Vinh Long បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានជានិច្ចកាលយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន តាមរយៈការជួយឧបត្ថម្ភគ្រួសារក្រីក្រ ជូនអំណោយដល់គ្រួសារគោលនយោបាយ លើកទឹកចិត្តយុវជនចូលរួមសកម្មភាពវប្បធម៌ និងកីឡា៖
“ឃុំបានផ្តោតការយកចិត្តទុកដាក់លើការថែទាំជនក្រីក្រ តាមរយៈការអនុវត្តដោយទាន់ពេលវេលានូវគោលនយោបាយរបស់បក្ស និងរដ្ឋជូនចំពោះប្រជាជន ជាពិសេសគ្រួសារជនជាតិភាគតិច។ ជាក់ស្តែងគឺ នាពេលកន្លងមក ឃុំបានជួយឧបត្ថម្ភការសាងសង់និងជួសជុលផ្ទះថ្មីដល់ប្រជាជនចំនួន ១០៨ គ្រួសារ; រៀបចំការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ប្រជាជនជាង ២៣០០នាក់។ ជាពិសេស បានបែងចែកអង្ករប្រមាណ១០តោន របស់របរប្រើប្រាស់ចាំបាច់ជាច្រើនទៀត ហើយឧបត្ថម្ភទឹកប្រាក់ជូនប្រជាជនផងដែរ”។
លោកស្រី Son Thi Si Net (ឆ្វេង) អតីតប្រធានផ្នែកនិពន្ធកម្មវិធីជាភាសាខ្មែរ - ទូរទស្សន៍វៀតណាមនៅទីក្រុង Can Tho ចែករំលែកជាមួយអ្នកយកព័ត៌មាន VOV។ រូបថត៖ Ngoc Tuoi/VOV |
លោកស្រី Son Thi Si Net នៅទីក្រុង Can Tho បានឲ្យដឹងថា៖
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



