ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ឧស្សាហកម្ម semiconductor ពិភពលោកបានកើនឡើង ១៤% ជារៀងរាល់ឆ្នាំ ដោយទទួលបានប្រាក់ចំណូលជិត ៦០០ ពាន់លានដុល្លារអាមេរីកក្នុងឆ្នាំ ២០២៣។ ឧស្សាហកម្ម semiconductor ត្រូវបានរំពឹងថានឹងបន្តកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបាន ១,០០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
Vo Xuan Hoai នាយករងនៃមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC)។ រូបថត៖ NIC |
ដើម្បីក្តាប់ជាប់និងអនុវត្តជាក់ស្ដែងនូវឱកាសនេះ រដ្ឋាភិបាលវៀតណាមបានចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor របស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ តាមនោះ យុទ្ធសាស្ត្រមានដំណាក់កាលចំនួន ៣ ជាមួយនឹងគោលដៅជាក់លាក់ចំនួន ៥ រួមមាន៖ ផ្តោតលើការការសុក្រិតស្ថាប័ន និងគោលនយោបាយជាក់លាក់ ធានាឱ្យមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់; ធ្វើសមកាលកម្មហេដ្ឋារចនាសម្ព័ន្ធនៃអគ្គិសនី ទឹក ចរាចរណ៍ ខ្សែកាបអុបទិក បច្ចេកវិទ្យាព័ត៌មាន; អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សម្រាប់ផ្នែក។
តាមទស្សនៈរបស់សហគមន៍ធុរកិច្ច លោក Nguyen Vinh Quang នាយកក្រុមហ៊ុនភាគហ៊ុន Semiconductor ចំណុះសារជីវកម្មបច្ចេកវិទ្យា FPT (FPT Semiconductor) បានចែករំលែកថា នេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់វៀតណាមកសាងយុទ្ធសាស្ត្រ semiconductors ឲ្យបានសមស្រប នៅពេលដែលបណ្តាប្រទេសក្នុងតំបន់និងលើពិភពលោកមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការទាក់ទាញការវិនិយោគលើបន្ទះឈីប semiconductor ដើម្បីជួយឧស្សាហកម្ម semiconductor របស់វៀតណាមហោះហើរ៖ “នេះជាលើកទីមួយហើយដែលក្រុមហ៊ុន semiconductor ត្រូវបានលើកឡើង និងត្រូវបានរដ្ឋាភិបាលគាំទ្រយ៉ាងសកម្ម ហើយក៏មានចំណុចថ្មីៗជាច្រើននៅក្នុងយុទ្ធសាស្ត្រដែលរដ្ឋាភិបាលទើបដាក់ចេញផងដែរ។ FPT មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដោយដឹងថានេះជាឱកាសដ៏ល្អសម្រាប់វៀតណាមនិយាយរួម និងអង្គភាពអាជីវកម្មវៀតណាមនិយាយដោយឡែក អាចចូលកាន់តែជម្រៅ អភិវឌ្ឍកាន់តែប្រសើរឡើង តាមនោះ លើកកម្ពស់ឋានៈរបស់វៀតណាមនៅពេលចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់semiconductor សកល។”
បច្ចុប្បន្ននេះ ទាក់ទងនេងហេដ្ឋារចនាសម្ព័ន្ធ វៀតណាមកំពុងសុក្រឹត្យជាបណ្តើរៗ និងធ្វើសមកាលកម្មហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍នៃឧស្សាហកម្ម semiconductor ដូចជា៖ ប្រព័ន្ធបញ្ជូនថាមពលអគ្គីសនីពីខាងជើង-ខាងត្បូង ប្រព័ន្ធទឹកស្អាត ជួសជុល និងកែលម្អប្រព័ន្ធអាកាសយានដ្ឋាននិងកំពង់ផែសមុទ្រ។ ទន្ទឹមនឹងនោះ មានគោលនយោបាយគាំទ្រនិងអនុគ្រោះអំពីពន្ធដារ និងដើមទុនសម្រាប់ សហគ្រាសបច្ចេកវិទ្យាខ្ពស់។ ជាពិសេស ផ្តោតលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ semiconductor ដោយមានគោលដៅដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានវិស្វករចំនួន ៥០ ពាន់នាក់ក្នុងវិស័យនេះ។
រូបភាព៖ Quoc Dung/TTXVN |
ដោយវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម អ្នកជំនាញនិងដៃគូ អន្តរជាតិជាច្រើនបានអះអាងថា នឹងរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅ ក្លាយជាដំណាក់កាលមួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល។ លោកស្រី Linda Tan ប្រធានសមាគម Semiconductor សកលប្រចាំអាស៊ីអាគ្នេយ៍បានឲ្យដឹងថា៖ “ទីផ្សារ semiconductor របស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងសម្រេចបាន៣១,៣៩ ពាន់លានដុល្លារអាមេរីកនៅឆ្នាំ ២០២៩ ជាមួយនឹងអត្រាកំណើនរួមប្រចាំឆ្នាំគឺ ១១,៤៨% ក្នុងដំណាក់កាលពី ២០២៤ - ២០២៩។ ក្នុងបរិបទដែលរដ្ឋាភិបាលវៀតណាមកំពុង ជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន យើងខ្ញុំសន្យាអភិវឌ្ឍន៍ជំនាន់នៃអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ តាមរយៈកម្មវិធីដ៏ទូលំទូលាយ និងបណ្ដះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើផ្នែក នេះ។ សមាគម Semiconductor សកល នឹងបន្តគាំទ្រមហិច្ឆតារបស់វៀតណាម ក្នុងការពង្រីកសញ្ញាសម្គាល់នៅក្នុងវិស័យ semiconductor តាមរយៈកម្មវិធីសកលរបស់យើង”។
ឧស្សាហកម្មបន្ទះឈីប semiconductor គឺជាឧស្សាហកម្មដែលដើរតួនាទីយ៉ាងសំខាន់ និងជាមូលដ្ឋានគ្រឹះដែលបង្ហាញពីការអភិវឌ្ឍនៃវិស័យផ្សេងៗគ្នាជាច្រើននៅក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ សម្រាប់ប្រទេសវៀតណាម បន្ទះឈីបsemiconductor ត្រូវបានចាត់ទុកជា "គ្រាប់អង្ករក្នុងសេដ្ឋកិច្ចឌីជីថល"។ រយះពេលជិត ៤០ឆ្នាំមុន វៀតណាមមានភាពទម្លុះទម្លាយ អំពីស្ថាប័ន ជាមួយនឹងកំណែទម្រង់និងការបើកទ្វាចំហរ នាំប្រទេសជាតិរួចផុតពីភាពក្រីក្រ ដោយសារការនាំចេញអង្ករក្នុងវិស័យកសិកម្ម។ បច្ចុប្បន្ននេះ វៀតណាមកំពុងប្រឈមមុខនឹងឱកាសដ៏ល្អមួយដើម្បីនាំយក " គ្រាប់អង្ករនៃសេដ្ឋកិច្ចឌីជីថល" ទៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពិភពលោក។ ការប្តេជ្ញាចិត្តផ្នែកនយោបាយរួមជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្ត្រ រយៈពេលវែង នឹង ក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់វៀតណាមក្នុងការកៀងគរប្រភពធនធានទាំងអស់ អនុវត្តជាបណ្ដើរៗនូវគោលដៅធ្វើឱ្យវៀតណាមក្លាយជាផ្នែកសំខាន់មួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

