អញ្ជើញចូលរួមសន្និសីទមានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិម លោក ត្រិន គឹមទូ។
នៅក្នុងសន្និសីទនេះ អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក Hoang Trung Dung បានប្រកាសសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ (ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦) ដែលចែងអំពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធអង្គការរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ទូរទស្សន៍វៀតណាម វិទ្យុសំឡេងវៀតណាម និងទីភ្នាក់ងារសារព័ត៌មានវៀតណាម។ បណ្ដាសេចក្តីសម្រេចបានបញ្ជាក់ថា អង្គភាពទាំងនេះគឺជាអង្គភាពសាធារណៈមិនស្វែងរកប្រាក់ចំណេញ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់ និងជាប្រចាំរបស់ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិម។
នាព្រឹកថ្ងៃដដែល សន្និសីទសម្រាប់ការផ្ទេរនិងទទួលអង្គការបក្សនិងបក្ខជនរវាងគណៈកម្មាធិការបក្សនៃរដ្ឋាភិបាល និងគណៈកម្មាធិការបក្សនៃស្ថាប័នបក្សថ្នាក់មជ្ឈិម បានធ្វើឡើងនៅទីក្រុងហាណូយផងដែរ។ ថ្លែងនៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“យើងមានបំណងថា សមមិត្តទាំងអស់នឹងបន្តពង្រីកសមិទ្ធផលដែលសម្រេចបាន សមិទ្ធផលដែលត្រូវបានទទួលស្គាល់ ហើយបន្តបំពេញឲ្យបានល្អនូវភារកិច្ចដែលបានបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។ នេះគឺជាបំណងប្រាថ្នាដ៏ធំបំផុតរបស់យើងនោះគឺ ការរក្សាស្មារតីឯកភាព និងសាមគ្គីភាពជានិច្ច មិនថានៅទីណាក៏ដោយ ក៏យើងស្ថិតនៅក្រោមដំបូលរួមនៃបក្សកុម្មុយនិស្តវៀតណាម ក៏បម្រើមាតុភូមិ បម្រើប្រជាជនដោយការទទួលខុសត្រូវខ្ពស់បំផុត និងប្រសិទ្ធភាពល្អបំផុតដូចគ្នាដែរ”។
ការផ្ទេរស្ថាប័នចំនួន ៥ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ទៅជាអង្គភាពសាធារណៈមិនរកប្រាក់ចំណេញ របស់គណៈកម្មាធិការមជ្ឈិមបក្ស គឺមានអត្ថន័យដ៏សែនសំខាន់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្សក្នុងការបន្តផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំ បង្កើនសមត្ថភាព ប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័នសារព័ត៌មានសំខាន់ៗ និងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ។ ក្នុងពេលជាមួយគ្នានេះ បង្កើនការដឹកនាំដោយផ្ទាល់ និងគ្រប់ជ្រុងជ្រោយរបស់គណៈកម្មាធិការមជ្ឈិមលើវិស័យដែលមានតួនាទីសំខាន់ពិសេសចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ