ទីកន្លែងជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ

(VOVWORLD) -មុននេះ៦៥ឆ្នាំភូមិ Lao Kho ឃុំ Phieng Khoai  ស្រុក Yen Chau ខេត្ត Son La ភាគខាងជើងវៀតណាមជាមូលដ្ឋានធ្វើសកសម្មភាពសំងាត់របស់ក្រុមយុទ្ធជនបដិវត្តន៍ Lao - Bac ក្នុងដំណាក់កាលលំបាកបំផុតនៃការតស៊ូប្រឆាំងពួកអាណានិគមនិយមបារាំង ១៩៤៨-១៩៥០។ នៅមូលដ្ឋាននេះអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវលោក Kaysone Phomvihane ត្រូវបានអ្នកបដិវត្តន៍វៀតណាមលោក  Trang  Lao  Kho និងប្រជាពលរដ្ឋក្នុងភូមិជួយថែទាំនិងការពារ។

មុននេះ៦៥ឆ្នាំភូមិ Lao Kho ឃុំ Phieng Khoai  ស្រុក Yen Chau ខេត្ត Son La ភាគខាងជើងវៀតណាមជាមូលដ្ឋានធ្វើសកសម្មភាពសំងាត់របស់ក្រុមយុទ្ធជនបដិវត្តន៍ Lao - Bac ក្នុងដំណាក់កាលលំបាកបំផុតនៃការតស៊ូប្រឆាំងពួកអាណានិគមនិយមបារាំងពីឆ្នាំ ១៩៤៨- ១៩៥០។ នៅមូលដ្ឋាននេះអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវលោក Kaysone Phomvihane ត្រូវបានអ្នកបដិវត្តន៍វៀតណាមលោក  Trang  Lao  Kho និងប្រជាពលរដ្ឋក្នុងភូមិជួយថែទាំនិងការពារ។

        នាឆ្នាំ១៩៤៨ក្រុមយុទ្ធជនបដិវត្តន៍ Lao – Bac រួមមានសមាជិកចំនួន១៤នាក់របស់ វៀតណាមនិងឡាវត្រូវបានបង្កើតឡើងហើយក្នុងដំណើរការបើកទូលាយកងកំលាំង ក្រុមនេះបានឈប់នៅ Phieng Sa ដែលសព្វថ្ងៃជាភូមិ Lao Kho។ ក្នុងអំឡុងពេលធ្វើសកម្មភាពនៅទីនេះចាប់ពីឆ្នាំ១៩៤៨ដល់ចុងឆ្នាំ១៩៤៩អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវលោក Kaysone Phomvihane ត្រូវបានរៀបចំឲ្យស្នាក់នៅជាមួយគ្រួសារលោក Trang  Lao  Kho ជាពលរដ្ឋជនជាតិ H’mong។ ថ្នាក់ដឹកនាំឡាវលោក Kaysone Phomvihane និងក្រុមយុទ្ធជនបដិវត្តន៍  Lao – Bac ត្រូវបានប្រជាជនភូមិ Phieng Sa គាំពារនិងឲ្យខ្ចីដីធ្លីដើម្បីកសាងមូលដ្ឋានក្នុងពេលធ្វើសកម្មភាពសំងាត់នៅនឹងតំបន់នេះ។

        នាបច្ចុប្បន្ន កូនប្រុសរបស់តា Trang  Lao  Kho គឺលោក Trang Lao Lu នៅតែរក្សាទុកបាននូវវត្ថុដែលបិតាលោកប្រើសំរាប់ចិញ្ចឹមនិងការពារកម្មាភិបាល Viet Minh និងលោកប្រធាន Kaysone Phomvihane ក្នុងសម័យតស៊ូប្រឆាំងសត្រូវឈ្លានពាន។ នោះគឺឆ្នាំងដែកនិងត្បាល់កិនពោតជាវត្ថុដ៏សាមញ្ញដែលបានរួមចំណែកជួយឧបត្ថម្ភដល់បដិវត្តន៍វៀតណាមនិងឡាវក្នុងដំណាក់កាលលំបាកបំផុត។ នាគ្រានោះលោក Trang Lao Lu ទើបមានអាយុតែ ៧ឬ៨ឆ្នាំប៉ុណ្ណោះតែលោកយល់ដឹងខ្លះៗអំពីការងារសំងាត់របស់មាតាខ្លួន។ ស្ដីពីបញ្ហានេះលោកបានរៀបរាប់ថា

          “នាគ្រានោះយើងជួបការលំបាកយ៉ាងខ្លាំង។ នៅជំវិញផ្ទះសុទ្ធតែជាព្រៃស្រោង។ ពួកខ្មាំងសត្រូវពីខេត្ត Xieng Kho របស់ឡាវនិង Yen Chau ជួនកាលសម្រុកចូលរកកងទ័ពយើងតែ អត់ឃើញដោយសារប្រជាជនភូមិ Lao  Kho បានចិញ្ចឹមនិងការពារលោក Kaysone និងក្រុមយុទ្ធជនបដិវត្តន៍ Lao – Bac។ ក្នុងនោះលោក Lao  Kho ជាអ្នកជួយការពារលោកប្រធាន Kaysone Phomvihane ផ្ទាល់ប្រកបដោយសុវតិ្ថភាព”។

        ភូមិ Phieng Sa (សព្វថ្ងៃជាភូមិ Lao  Kho )ឃុំ Phieng Khoai  ស្រុក Yen Chau ខេត្ត  Son La បានក្លាយទៅជាមូលដ្ឋានបដិវត្តន៍វៀតណាម-ឡាវហើយជាកន្លែងត្រៀមលក្ខណៈសំរាប់ក្រុមយុទ្ធជនបដិវត្តន៍ Lao – Bac ពង្រីកបណ្ដាមូលដ្ឋានបដិវត្តន៍នៅលើទឹកដីឡាវក្នុងដំណាក់កាលពីឆ្នាំ១៩៤៨ដល់ឆ្នាំ១៩៥០។ នាគ្រានេះទោះបីជាជួបការលំបាកជាច្រើនក្ដីតែអ្នកភូមិ Phieng Sa បានជួយផ្ដល់ស្បៀងអាហារនិងប្រាក់កាសដើម្បីក្រុមយុទ្ធជនបដិវត្តន៍ Lao – Bac ទិញសព្វាវុធបំរើការតស៊ូ។

ទីកន្លែងជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ - ảnh 1  មណ្ឌលកេរដំណែលប្រវតិ្តសាស្រ្តបដិវត្តន៍វៀតណាម-ឡាវត្រូវបានកសាងឡើងនៅលើខឿនផ្ទះរបស់គ្រួសារតា Trang  Lao  Kho

        បន្ទាប់ពីបដិវត្តន៍សំរេចជោគជ័យមក មនោសញ្ចេតនាវៀតណាម-ឡាវនៅតែបានប្រជាជនជាប់ព្រំដែនទាំងសង្ខាងពូនជ្រំជាបន្តទៅទៀត។ ភូមិ Lao  Kho បានក្លាយទៅជាតំបន់វប្បធម៌ប្រពៃណីសាមគី្គ   ពិសេសរវាងប្រជាជាតិទាំងពីរ។ មណ្ឌលកេរដំណែលប្រវតិ្តសាស្រ្តបដិវត្តន៍វៀតណាម-ឡាវត្រូវបានកសាងឡើងនៅលើខឿនផ្ទះរបស់គ្រួសារតា Trang  Lao  Kho ។ ក្នុងនោះរួមមានសិលាចារឹកអក្សរស្ដីពីប្រវតិ្តសាស្រ្តនៃមូលដ្ឋានបដិវត្តន៍   អាគារតាំងបង្ហាញវត្ថុតាងនិងស្ដូបមិត្តភាពវៀតណាម-ឡាវដែលមានកំពស់១៨ម៉ែត្រ។ រ។ មណ្ឌលកេរដំណែលប្រវតិ្តសាស្រ្តបដិវត្តន៍វៀតណាម-ឡាវមានអត្ថន័យដ៏ធំធេងក្នុងការអប់រំជំនាន់វ័យក្មេងនូវប្រពៃណីសាមគ្គី ផឹកទឹកនឹកដល់ប្រភព។ អ្នកស្រី  Be Thi Vui ជាពលរដ្ឋនៅឃុំ Phieng Khoai  ស្រុក Yen Chau ខេត្ត Son La បានសំណោះសំណាលថា

          “មុននេះនៅពេលជាកូនសិស្ស ខ្ញុំត្រូវបានលោកគ្រូអ្នកគ្រូនាំមក ទស្សនាកន្លែងនេះនិងបានស្ដាប់ការនិទានរឿងស្ដីពីតា Lao  Kho និងលោក Kaysone ក៏ដូចជាមនោសញ្ចេតនាសាមគ្គីភាពរវាងប្រជាជនប្រទេសទាំងពីរផងដែរ។ អស់រយៈពេលជាង១០ឆ្នាំទើបខ្ញុំវិល ត្រឡប់មកទស្សនាទីកន្លែងនេះវិញ។ លើកនេះខ្ញុំនាំកូនដែលរៀនថ្នាក់ទី២ឲ្យមកលេងនិងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិនៅនឹងតំបន់។ ខ្ញុំចង់ឲ្យកូនចៅខ្លួននឹងក្ដាប់បានអ្វីៗទាំងអស់ដែលខ្ញុំធ្លាប់បានអប់រំតាំងពីមុនមក”។

        នៅតំបន់ព្រំដែននេះមានកំលោះក្រមុំវៀតណាមឡាវជាច្រើនគូបានស្រលាញ់គ្នាហើយក្លាយទៅជាប្ដីប្រពន្ធ។ បងប្អូននៅសង្ខាងខ្សែព្រំដែនតែងតែចែករំលែកបទពិសោធន៍បង្កបង្កើនផលនិងជួយគ្នាទៅ  វិញទៅមកក្នុងពេលជួបការលំបាក។ ប្រជាជនវៀតណាមនិងឡាវ  កំពុងរួមសុខរួមទុក្ខកសាងជីវភាពរស់នៅសំបូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ