ទៅទស្សនាភូមិ Ta Van ស្រុក Sapa
(VOVWORLD) - ភូមិ Ta Van ស្ថិតនៅក្នុងឃុំ Ta Van ស្រុក Sapa ខេត្ត Lao Cai ដោយមានចម្ងាយ ១២គ.មពីទីក្រុង Sapa។ ស្ថិតនៅជ្រលងភ្នំ Muong Hoa នៅជើងភ្នំ Hoang Lien Son ភូមិ Ta Van ទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ មិន ត្រឹមតែដោយសារមានទេសភាពធម្មជាតិដ៏ស្រស់បំព្រងដូចជាគំនូរមួយផ្ទាំងប៉ុណ្ណោះ ទេ ថែមទាំងដោយមានវិថីទំនើបៗក្នុងភូមិទៀតផង។
ទេសភាពខៀវស្រងាត់នៅភូមិ Ta Van (រូបថត៖ VOV) |
ភូមិ Ta Van មានគ្រួសារចំនួន១៥០គ្រួ ក្នុងនោះភាគច្រើនគឺជនជាតិ Giay ដោយហេតុនេះគេតែងតែហៅទីនេះថា Ta Van Giay។ អ្នកភូមិសឹងតែទាំងអស់ ប្រកបមុខរបរធ្វើស្រែ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពេលដែលទេសចរណ៍ Sapa អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា គឺប្រជាជន Ta Van ក៏ចាប់ផ្ដើមបើកសេវាកម្មទេសចរដើម្បីធ្វើ អ្នកមានផងដែរ។
មកដល់ភូមិ Ta Van យើងអាចឃើញផ្ទះឈើផុតពីដីជាច្រើន ដែលព្យួផ្លាក ឈើ “Homestay”។ ផ្ទះទាំងនេះត្រូវបានធ្វើពីឈើនិងតុបតែងដោយ ឧបករណ៍ប្រពៃណីរបស់ជនជាតិភាគតិចដូច្នេះ បានជាធ្វើឲ្យភ្ញៀវទេសចរមានការ និយមចូលចិត្ត។ ផ្ទះសំណាក់តាមរូបសណ្ឋាន homestay នៅទីនេះ សុទ្ធតែមាន ជើងម៉ានិងតុតូចមួយ ត្រូវបានដាក់នៅក្បែចម្ការផ្កាចម្រុះពណ៌ ដើម្បីភ្ញៀវទេសចរ អាចអង្គុយលេង ផឹកតែនិងសម្រាកលំហែកាយក្នុងបរិយាកាសស្អាតបរិសុទ្ធ។ លោក Hang A Pao លេខាសម្ព័ន្ធយុវជនឃុំ Ta Van ឲ្យដឹងថា៖
“យើងអភិវឌ្ឍន៍សេវា homestay ឲ្យភ្ញៀវទេសចរជួលពេញមួយថ្ងៃ សេវាកម្មនេះនាំមកនូវប្រសិទ្ធភាពខ្ពស់ណាស់។ កម្លាំងយុវជនមានតួនាទីទៅផ្សព្វ ផ្សាយជាមួយប្រជាជនក្នុងភូមិដើម្បីជួយគេយល់ដឹងបន្ថែមអំពីបញ្ហាប្រាក់ចំណូល ការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅ”។
ភ្ញៀវទេសចរអាចអង្គុយលេង ផឹកតែ ខណៈពេលគយគន់សោភ័ណភាពនៅទីនេះ |
ជាភូមិតូចមួយ ប៉ុន្តែ Ta Van មានទំនិញចាំបាច់គ្រប់ប្រភេទ។ នៅ កណ្ដាលភូមិ មានវិថីត្រៀបត្រាទៅដោយផ្ទះ homestay ហាងកាហ្វេ ផ្សារ ប្រពៃណីនិងផ្សារទំនើប ដែលដាក់បង្ហាញមុខទំនិញដ៏សម្បូរបែប ដើម្បីបម្រើតម្រូវការ របស់ភ្ញៀវទេសចរក៏ដូចជាប្រជាជន។ លោកស្រី Chao Co May អ្នកភូមិមួយ នាក់ដែលលក់ទំនិញនៅផ្សារ បានចែករំលែកថា៖
“នាងខ្ញុំលក់ទំនិញបាន៥ឆ្នាំហើយ។ មុខទំនិញគឺផលិតផលដោយខ្លួនឯង ដាំដុះដូចជាបន្លែស្អាត ចេកស្អាត។ ដោយសារមានភ្ញៀវទេសចរជាច្រើន បានជា គេបានបើកផ្សារ។ មុននេះនាងខ្ញុំធ្វើតែស្រែប៉ុណ្ណោះ ប៉ុន្តែពេលដែលមានផ្សារ ហើយទើបនាំគ្នាដាំបន្លែយកលក់។ អ្នកភូមិគ្រប់រូបចូលចិត្តទៅលក់ទំនិញណាស់ ព្រោះថា មានភ្ញៀវទេសចរជាច្រើន។ ទៅលក់ទំនិញដូច្នេះ អាចនាំមកនូវប្រាក់ចំណូលរាប់ ហ្មឺនដុងជារៀងរាល់ថ្ងៃ”។
ផលិតផលដ៏វិសេសវិសាលដែលភ្ញៀវទេសចរអាចទិញធ្វើជាកាដូ |
មកស្នាក់នៅប៉ុន្មានថ្ងៃនៅភូមិ Ta Van ភ្ញៀវទេសចរក៏អាចចូលរួមលេងកីឡា នៅវាលបាល់ទាត់ស្មៅសិប្បនិម្មិត នៅក្បែរអគារគណៈកម្មាធិការឃុំ។ វាលបាល់ ទាត់នេះក៏ជាទីកន្លែងដែលក្រុមភ្ញៀវ អឺរ៉ុប និងអង្គការសប្បុរសធម៌ក្រៅរដ្ឋាភិបាល ជាច្រើន បានរៀបចំជំនួបប្រាស្រ័យ បង្រៀននិងចូលរួមលេងល្បែងកំសាន្ត ជាមួយកុមារតំបន់។ មិត្ត Ly Thi Co មានអាយុ២៧ឆ្នាំ បានឲ្យដឹងថា៖
“បងៗជាជនបរទេសបានបើកថ្នាក់រៀនជាច្រើនដើម្បីបង្រៀនប្អូនៗ។ គេ បានជួយឧបត្ថម្ភអ្នកភូមិជាច្រើនណាស់ដូចជាជួយកុមារចូលរួមលេងល្បែង កំសាន្ត បង្ការប្រឆាំងការជួញដូរមនុស្ស។ ប្អូនបានចូលរួមរៀនជាច្រើនលើកហើយ”។
មកដល់ភូមិ Ta Van ភ្ញៀវទេសចរអាចអង្គុយលេងនៅលើរានហាល គយ គន់វាលស្រែកាំជណ្ដើ ពណ៌លឿងមាស ជួរភ្នំលាក់ខ្លួនក្នុងផ្ទាំងពពក ផ្ទៀងស្ដាប់សូរ សម្លេងបក្សីយំ និងសូរសម្លេងទឹកហូរទៀតផង។ នោះគឺជាទិដ្ឋភាពដ៏សុខសាន្ត ត្រាណដែលធ្វើឲ្យភ្ញៀវទេសចរគ្រប់រូបជក់ចិត្តយ៉ាងខ្លាំង៕