Vinh Phong -  
(VOVWORLD) /  
VOVWORLD_ខេត្ត Hai Duongមានទីតាំងនៅកណ្ដាល វាលសណ្ដទន្លេក្រហម
ហើយបានចាត់ទុកជាតំបន់វប្បធម៌មួយរបស់វៀតណាម។ មុននេះខេត្ត Hai Duong
មានតួនាទីជាតំបន់ការពារប៉ែកខាងកើតរាជធានី Thang Long (រដ្ឋធានីហាណូយ
នាបច្ចុប្បន្ន) និងល្បីឈ្មោះទៅដោយប្រពៃណីវប្បធម៌ប្រវតិ្តសាស្រ្ត។ ឥឡូវនេះHai
Duong ជាខេត្តមានសក្ដានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងខ្លាំងនៃប្រទេសជាតិ។
ខេត្ត Hai Duongមានចំងាយ៦០គីឡូម៉ែត្រពីខាងកើតរដ្ឋធានីហាណូយ។ តាំង
ពីមុនមក ប្រជាជននៅខេត្តនេះមានទំនៀមទំលាប់ឧស្សាហ៍ព្យាយាមរៀនសូត្រ។
ក្នុងប្រវតិ្តសាស្រ្តប្រលងនាសម័យសក្តិភូមិខេត្ត Hai Duongនាំមុខគេអំពីបរិមាណ
បេក្ខជនជាប់បណ្ឌិតកាន់លទ្ធិខុងជីនិយមក្នុងទូទាំងប្រទេសដោយមាន៤៧២នាក់
ក្នុងនោះមានអ្នកជាប់ពិន្ទុខ្ពស់បំផុតចំនួន១១នាក់។ ភូមិ Mo Trach ស្រុកBinh
Giang ត្រូវបានប្រសិទ្ធិនាមជាភូមិបណ្ឌិតដោយមានបណ្ឌិត៣៩រូបក្រោមគ្រប់
បបសក្តិភូមិ។ បណ្ឌិតកាន់លទ្ធិខុងជីនិយមជាច្រើននាក់នៅខេត្តHai Duong
បានបង្កើតស្នាដៃដ៏មានតំលៃលើគ្រប់វិស័យ នយោបាយ យោធា វិទ្យាសាស្រ្ត
អក្សរសាស្រ្ត និងការបរទេស ដូចជា លោក Nguyen Trai Tue Tinh Mac Dinh
Chi Pham Su Manh និង Nguyen Phi Khanh។
ជាមួយកម្រាស់ប្រពៃណីប្រវតិ្តសាស្រ្តនិងវប្បធម៌ដូច្នេះ ខេត្ត Hai Duong មាន
សក្ដានុភាពដ៏ធំដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ពិសេសគឺទេសចរណ៍វប្បធម៌ប្រវតិ្តសាស្រ្ត
និងបុណ្យទាន។ នាសព្វថ្ងៃនេះ ក្នុងទូទាំងខេត្តមានកេរិ៍្តតំណែលប្រវតិ្តសាស្រ្តវប្បធម៌
ចំនួន ២០០០ ក្នុងនោះមាន១២៥កន្លែងត្រូវបានទទួលស្គាល់ជាកេរិ៍្តតំណែលថ្នាក់
ជាតិនិងរមនីយដ្ឋានល្បីឈ្មោះជាច្រើនទៀតដូចជា វិហារគោរពបូជាTran Lieu វិ
មានTran Hung Dao វត្ត An Phu រូងភ្នំ Kinh Chu កេរិ៍្តតំណែលVan Mieu។ ជា
ពិសេសគឺតំបន់កេរិ៍្តតំណែល Con Son Kiep Bac នៅទីរួមខេត្តChi Linhដែល
រក្សាទុកអនិស្សាវរីយអំពីឥស្សរជនដ៏ល្បីឈ្មោះ៣រូបក្នុងប្រវតិត្តសាស្រ្តជាតិគឺ
មេទ័ពTran Hung Dao អ្នកវប្បធម៌ Nguyen Trai និង លោកគ្រូ Chu Van An។
តាម អនុប្រធានគណៈកម្មការគ្រប់គ្រងតំបន់កេរិ៍្តតំណែល Con Son Kiep Bac
លោក Le Duy Manh បានឲ្យដឹងថា
“ ស្ថិតនៅប៉ែកឥសាន ខេត្ត Hai Duong តំបន់កេរិ៍្តតំណែល Con Son Kiep Bac
គឺជាមជ្ឈមណ្ឌលជំនឿសាសនារបស់តំបន់ឥសានវៀតណាមនិយាយរួមនិង
ខេត្ត Hai Duong និយាយដោយឡែក។ នេះជាកន្លែងស្ថិតនៅខ្សែផ្លូវពីអតីត
រាជធានីThang Long ទៅតំបន់ដីពិសិដ្ធព្រះពុទ្ធសាសនា Yen Tuដែលមាន
វិហារគោរពបូជាឥស្សរជនដ៏ល្បីឈ្មោះ៣រូបក្នុងប្រវតិត្តសាស្រ្តជាតិពោលខាង
លើ”។
|
ស្ថិតនៅប៉ែកឥសាន ខេត្ត Hai Duong តំបន់កេរិ៍្តតំណែល Con Son Kiep Bac គឺជាមជ្ឈមណ្ឌលជំនឿសាសនារបស់តំបន់ឥសានវៀតណាមនិយាយរួមនិងខេត្ត Hai Duong និយាយដោយឡែក |
ក្រៅពីកេរិ៍្តតំណែលវប្បធម៌ប្រវតិ្តសាស្រ្តនានាខេត្ត Hai Duong នៅមានពិធី
បុណ្យប្រពៃណីជាច្រើនទៀតផង។ នាដើមឆ្នាំថ្មី មានបុណ្យវាយជួងនៅវត្ត Dong
Ngo ស្រុកThanh Ha ជាសកម្មភាពបើកឆាកឲ្យបុណ្យទានរដូវផ្ការីកនានាក្នុង
ខេត្ត។ នាខែសីហា ពេលរដូវស្លឹកឈើជ្រុះមកដល់គឺមានពិធីបុណ្យវិហារ Kiep
Bac ដែលជាពិធីបុណ្យមួយធំជាងគេក្នុងទូទាំងប្រទេស។ ចូលរួមបុណ្យនេះ ភ្ញៀវ
ទេសចរបានទស្សនាពិធីដង្ហែ ឬលេងល្បែងប្រជាប្រិយមានជាអាទិ៍ ល្បែងចំបាំង
លើទឹក ប្រណាំងទូក វាយដំបង ជាដើម។ សរុបមក ក្នុងមួយឆ្នាំ នៅខេត្ត Hai
Duong មានពិធីបុណ្យធំតូចចំនួនជាង៥៥០។
ទន្ទឹមនេះខេត្ត Hai Duong នៅមានតូរ្យតន្រ្តីប្រជាប្រិយ ដ៏សំបូរបែបដូចជា
សិក្បៈចំរៀងCheo Tuong Ca Tru ពិសេសគឺសិក្បៈរបាំតុក្កតាទឹកទៀតផង។នា
បច្ចុប្បន្ន ខេត្តមានក្រុមរបាំតុក្កតាទឹកចំនួន៣នោះគឺក្រុមHong Phong នៅស្រុក
Ninh Giang ក្រុម An Liet នៅស្រុក Thanh Ha និងក្រុម Bui Thuong នៅស្រុក Gia
Loc។ លោក Pham Van Tong ប្រធានក្រុមរបាំតុក្កតាទឹកHong Phong បានឲ្យដឹង
ថា
“ ការសំដែងរបាំតុក្កតាទឹកនៃឃុំ Hong Phongនេះ គឺជាសកម្មភាពសង្គមក្នុង
តំបន់។ បន្ទាប់ពីការងារកសិកម្ម បងប្អូននឹកគិតឡើងវិញដល់ការធ្វើពលកម្ម
របស់ខ្លួនលើវាលស្រែដើម្បីបង្កើតឡើងឈុតសំដែងតុក្កតាទឹកថ្មីៗបំរើជីវភាព
ស្មារតីនិងលើកទឹកចិត្តប្រជាកសិករក្នុងការងារបង្កបង្កើនផល។”
ប្រជាជនខេត្ត Hai Duong ជានិច្ចកាលមោទនៈអំពីប្រពៃណីវប្បធម៌និង
ប្រវតិ្តសាស្រ្តរបស់ខ្លួន។ តាមរយៈនោះកុលបុត្រ កុលធីតា នៃទឹកដីវាលសណ្ដទន្លេ
ក្រហមនេះ ខិតខំប្រឹងប្រែងកសាងជីវភាពរស់នៅឲ្យកាន់តែសំបូររុងរឿងថែម
ទៀត៕
Vinh Phong
-VOVWORLD