វត្តBai Dinh -អាស័យដ្ឋានគួរឲ្យចាប់អារម្មណ៍ នៃទេសចរណ៍ព្រលឹង

Vovworld-រមណីដ្ឋានBai Dinhរួមមាន វត្តបុរាណ១កន្លែងនិង វត្តថ្មី១កន្លែង។វត្ត
 បុរាណBai Dinh នៅកំពូលភ្នំ Dinh មាន​កម្ពស់​១៨៧​ម៉ែត្រពី​នីវ៉ូ​ទឹក​សមុទ្រ។មុន
នេះជាង១០០០ឆ្នាំវត្តត្រូវបានសង់ឡើងបែរទៅរកទិសខាងលិចព័ទ្ឋជុំវិញដោយ
រូងភ្នំចំនួន២។វ​ត្តស្ថិតនៅក្នុងគុហានោះគឺជាគំរូស្ថាបត្យកម្មនៃបណ្តាវត្តបុរាណ
នៅវៀតណាម។ដើម្បីមកដល់វត្តនេះគេត្រូវឡើងជណ្តើរទាំង៣០០គាំ។Do
Ngoc Anh មគ្គុទេសចរណ៍១នាក់អោយដឹងថា៖“រូងភ្នំនៅខាងស្តាំមានឈ្មោះថា
ពន្លឺ។ ស្តេចLe Thanh Tong បានធ្វើការច​ម្លាក់​ចិត្តានុលេខចំនួន៤លើផ្ទៃមុខកណ្តាល
ដើម្បីសរសើរសម្រស់ស្អាតនៃរមណីយដ្ឋាននេះ។ពិដានរូងភ្នំហាក់ដូចជាដំបូល
រឹងមាំដែលបិទបាំងវត្តធ្វើសក្ការះបូជាព្រះពុទ្ឋនិងព្រះម៉ែ។លើតុសក្ការះបូជាគេមើល
ឃើញ ព្រះពុទ្ឋបដិមារនៃសម័យអតីតកាលបច្ចុប្បន្ននិងអនាគត ព្រះពុទ្ឋ ព្រះម៉ែគង់
ស៊ីអ៊ីមនិងព្រះសកមុនី។  “

                             


                        

វត្តBai Dinh -អាស័យដ្ឋានគួរឲ្យចាប់អារម្មណ៍ នៃទេសចរណ៍ព្រលឹង - ảnh 1
វត្តបុរាណBai Dinh(រូបថត អិនធឺណែត)។

នៅជម្រៅនៃរូងភ្នំពន្លឺមានច្រកចេញដែលមើលមកជ្រលងភ្នំខៀវស្រងាត់១។ពីវត្ត
បុរាណទៅកាន់វត្តថ្មីភ្ញៀវទេសចរណ៍ត្រូវដើរកាត់ច្រកភ្នំ១ប្រមាណ១គីឡូម៉ែត្រ។វត្ត
ថ្មីនេះស្ថិតនៅទួល Ba Dau បែរទៅរកមុខបឹង​Dam Thiនិងទន្លេ  Hoang Long។ភ្ញៀវទេស
ចរណ៍មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រះអរហំចំនួន៥០០អង្គដែលបានដាក់
ក្នុងប្រអប់ជញ្ជាំងតាមបណ្តោយរបៀងនាំភ្ញៀវទេសចរណ៍ពីក្លោងទ្វាធំដល់ទីសក្ការះ
បូជាព្រះពុទ្ឋនៃសម័យអតីតកាលបច្ចុប្បន្ននិងអនាគត។របៀងនិមួយៗប្រវែង១៧០០
ម៉ែត្រជានិមិត្តរូប​នៃផ្លូវឆ្ពោះទៅពុទ្ឋសាសនារបស់បណ្តាព្រះអរហំ។នេះក៍ជាផ្លូវរបស់
ព្រះអរហំ​វែងជាងគេនៅទ្វីបអាស៊ី។បង Vu Anh Quan ភ្ញៀវទេសចរ១នាក់អោយថា៖“
ខ្ញុំបាន​ឃើញបណ្តាព្រះបដិមារនេះតាមទូរទស្សន៍និងខ្ញុំដឹងថា៖ព្រះបដិមារទាំងនេះគឺ
ធំសម្បើមណាស់និងបានស្រោបមាសទៀតផង។ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង
ដោយបានដឹងថា៖ព្រះបដិមារទាំងនេះបានបង្កើតឯកទគ្គកម្មនៅវៀតណាម។  “


                                  

វត្តBai Dinh -អាស័យដ្ឋានគួរឲ្យចាប់អារម្មណ៍ នៃទេសចរណ៍ព្រលឹង - ảnh 2
វត្តថ្មីBai Dinh(រូបថត អិនធឺណែត)។


​​​​​​​​​​​​​​​                       

​​​​​​​​​​​ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទី៦ខែទី១តាមច័ន្ទគតិ(ពោលគឺទិវាបុណ្យ)រមណីយដ្ឋាន
Bai Dinh ទទួលភ្ញៀវទេសចរណ៍ជិតឆ្ងាយរាប់ម៉ឺននាក់ជួបប្រជុំនៅទីនេះដើម្បីគោរព
វិញ្ញាណក្ខ័ន្ឋព្រះពុទ្ឋនិងទស្សនារមណីដ្ឋានដ៍ធំសម្បើមនេះ។ពុទ្ឋបរិស័ទ Lai Ngoc Nga ចែករំលែកថា៖“ឆ្នាំណាក៍ដូចជាឆ្នាំណាដែរខ្ញុំសុទ្ឋតែបានមកធ្វើបុណ្យនៅវត្ត Bai Dinh។
នេះជាតំបន់ដី១ដ៍ពិសិដ្ឋខ្ញុំគ្មាន​អារម្មណ៍ថានឿយហត់ឡើយក្រោយពីដើរថ្មើជើងច្រើន
គីឡូម៉ែត្រ។ខ្ញុំមានចំណាប់អារម្មណ៍ថា៖សុខភាពបានកែលំអពេលដែលខ្ញុំមកដល់ទី
នេះ។ខ្ញុំជានិច្ចកាលបួងសួងសូមឲ្យកូនចៅមានសុខភាពល្អ​បរិបូនិងសុខសប្បាយ។    “
វត្តBai Dinhជាផ្នែក១ក្នុងទួរទេសចរណ៍នៅខែត្រNinh Binh ដែលផ្សារភ្ជាប់ជាមួយអតីត
រាជធានីHoa Lu រមណីយដ្ឋាន Tam Coc-Bich Dongនិងឧទ្យានជាតិ Cuc  Phuong។នេះជា
អាស័យដ្ឋានគួរឲ្យទាក់ទាញចំពោះអ្នកណាដែលចង់ស្វែងរកសម្រស់ស្អាតនៃធម្មជាតិ
ផងនិងភាពស្ងប់ក្នុងព្រលឹងផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ