|
មីទ្ទីញដ៏មហោឡារឹករំលឹកខួបអនុស្សាវរីយ៍លើកទី៤០ជ័យជំនះ ហាណូយ-Dien Bien Phu លើលំហរអាកាស។ |
VOV-នាថ្ងៃទី២៩ធ្នូនៅក្រុងហាណូយបានប្រព្រឹត្តទៅពិធីមីទ្ទីញថ្នាក់រដ្ឋ
រំលឹកខួបលើកទី៤០ជ័យជំនះប្រវត្តិសាស្ត្រហាណូយ- Dien Bien Phu លើលំហរ
អាកាស។ បណ្ដាថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលរដ្ឋសភារណសិរ្សមាតុភូមិវៀត
ណាមដំណាងកងទ័ពនិងប្រជាជនវៀតណាមគ្រប់ស្រទាប់និងភ្ញៀវអន្តរជាតិ
សេនានុព័ន្ធយោធានៃប្រទេសជាច្រើនបានចូលរួមពិធីមីទ្ទីញនេះ។
ក្នុងបទសន្ទរកថានៅពិធី ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
បានវាយតំលៃខ្ពស់ជ័យជំនះហាណូយ- Dien Bien Phu លើលំហរអាកាស ចាត់ទុកនេះជាជ័យជំនះមានអត្ថន័យសម័យកាលដ៏ជ្រាលជ្រៅរួមចំណែកសំខាន់
នាំទៅដល់ជ័យជំនះទាំងស្រុងក្នុងការតស៊ូប្រឆាំងចក្រពត្តអាមេរិករបស់
ប្រជាជាតិវៀតណាម។ ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា៖
“ខែឆ្នាំនឹងកន្លងផុតទៅហើយ ជ័យជំនះហាណូយ- Dien Bien Phu លើលំហរអាកាសជានិច្ចកាលជានិមិត្តរូបនៃឆន្ទះដ៏អង់អាចក្លាហានមោះមុតឈ្លាសវៃ
ជាក្តីមោទនៈភាពរបស់ប្រជាជាតិកងទ័ពនិងប្រជាជនវៀតណាម កត់សម្គាល់នូវ
របត់នៃការតស៊ូបដិវត្តដ៏អង់អាចក្លាហានរបស់ប្រជាជនវៀតណាមក្នុងសម័យ
កាលហូជីមិញ។"
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានវាយតំលៃខ្ពស់ជ័យជំនះហាណូយ- Dien Bien Phu លើលំហរអាកាស |
ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថារាល់មេរៀននៃជ័យជំនះ
ប្រវត្តិសាស្ត្រហាណូយ- Dien Bien Phu លើលំហរអាកាសមុននេះ៤០ឆ្នាំមានតំលៃ
ដ៏ធំធេងក្នុងកាលៈទេសៈប្រទេសជាតិកំពុងអនុវត្តបុព្វហេតុផ្លាស់ប្តូរថ្មីដំណើរការ
ឧស្សាហូបនីយកម្ម-ទំនើភាវូបនីយកម្មប្រទេសវៀតណាម។ ប្រធានរដ្ឋ Truong
Tan Sang បានអះអាងថា៖
“ឆ្លងកាត់ដំណាក់កាលបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរនិងពលីកម្មដ៏ធំធេងក្នុងសង្គ្រាម
ជាងអ្នកណាទាំងអស់ ប្រជាជនវៀតណាមគោរពស្នេហាសន្និភាពដើម្បីកសាងនិង
អភិវឌ្ឍន៍ប្រទេសជាតិ។ ឆ្ពោះទៅអនាគត ប្រជាជនវៀតណាមជានិច្ចកាលចង់បង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរួមអភិវឌ្ឍន៍ជាមួយបណ្ដាប្រទេសលើ
ពិភពលោកក្នុងនោះមានអាមេរិកផងតាមស្មារតី វៀតណាមជាមិត្តជាដៃគូរទុកចិត្តនិងជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។”
ក៏នៅពិធីមីទ្ទីញដំណាងបណ្ដាកងកំលាំងប្រយុទ្ធផ្ទាល់បំរើឲ្យយុទ្ធនាការ Dien
Bien Phu លើលំហរអាកាសនិងដំណាងជំនាន់វ័យក្មេងវៀតណាមបានថ្លែងមតិបង្ហាញពីការប្ដេជ្ញាចិត្តបន្តប្រយុទ្ធនិងពង្រីកនូវតំលៃរបស់ជ័យជំនះ “ហាណូយ-
Dien Bien Phu លើលំហរអាកាស” ក្នុងការកសាងនិងការពារមាតុប្រទេសនាបច្ចុប្បន្ន៕