ផ្នែកឧស្សាហកម្មសណ្ឋាគារសឹង្ហបុរីបន្តកំណើន

(VOVworld)-អាគាពាណិជ្ជកម្មThongsan ដ៏ធំ១រួមមានកន្លែងការិយាល័យមជ្ឈ
មណ្ឌលលក់ទំនិញនិងសណ្ឋាគារ ដែលទើបនឹងបានសម្ពោធនៅសឹង្ហបុរី ដោយ
មានចំនួនការិយាល័យសម្រាប់ជួលនិងបន្ទប់សណ្ឋាគានៅទីនេះកើនឡើងជាលំ
ដាប់ផ្នែកឧស្សាហកម្មសណ្ឋគារបស់សឹង្ហបុរីត្រូវបានរំពឹងថាបន្តបានការអភិវឌ្ឍន៌
នាពេលខាងមុខ។

        អាគាពាណិជ្ជកម្ម Thong-san ទើបនឹងបានសម្ពោធដោយមានអាគារ ការិយា
ល័យធំសម្រាប់ជួល Hi-ap Ho មជ្ឈមណ្ឌលលក់ទំនិញ Thong-san និងសណ្ឋាគា
ចំនួន ២។ លោក Teo Ho Beng អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Hi-ap Hoឲ្យដឹងថា៖

  “យើងខ្ញុំមានផែនការបង្កើនការអភិវឌ្ឍន៌នៅមណ្ឌលពាណិជ្ជកម្មនេះ។​គោលដៅ​
របស់ យើងខ្ញុំគឺវិនិយោគទៅលើការធ្វើអាជីវកម្មការិយាល័យនិងសណ្ឋាគា។សង្ឃឹម
ថាខ្ទង់វិនិយោគនេះនឹងនាំមកចំណូលធំធេងនិងជួយបង្កើនភាគហ៊ុនទីផ្សារ"។

ផ្នែកឧស្សាហកម្មសណ្ឋាគារសឹង្ហបុរីបន្តកំណើន - ảnh 1
សណ្ឋាគាRamada Singapore Hotel (រូបថតៈhotels.com )

        បណ្តាការិយាល័យរបស់អាគា Hi-ap Ho ត្រូវបានជួលអស់ ក្នុងនោះ  មជ្ឈ
មណ្ឌលលក់ទំនិញត្រូវបានជួលជាង៩០%ស្តង់ទំនិញ។ សណ្ឋាគារ ចំនួន ២​គឺ
“Ramada Singapore Hotel”និង “Here Hotel” ក៏ទទួលបានការគាំទ្រពីអតិថិជន។

        អាគាពាណិជ្ជកម្ម Thong-san មានទីតាំងនៅជិតមន្ទីរពេទ្យឯកជនជាច្រើន
និងមន្ទីរពេទ្យ Tan Tock Seng ជាមន្ទីពេទ្យធំ១របស់សឹង្ហបុរី។ ប៉ុន្តែ រួម ជាមួយការ
បំរើចំនួនភ្ញៀវមកទស្សនាសឹង្ហបុរី រួមផ្សំជាមួយការពិនិត្យព្យាបាលជំងឺសណ្ឋាគារ
ចំនួន២​គឺ “Ramada Singapore Hotel”និង “Here Hotel”​ក៏សំដៅ ទាក់ទាញចំនួន
កីឡាករអន្តរជាតិមកសឹង្ហបុរីហ្វឺកហាត់និងធ្វើការប្រគួតផងដែរ។ ការដាក់ឲ្យដំណើរ
ការអាគាពាណិជ្ជកម្ម Thong-san ក៏រងសម្ពាធប្រគួត ប្រជែងមិនតិចឡើយសម្រាប់
ផ្នែកឧស្សាហកម្មសណ្ឋាគារបស់សឹង្ហបុរី។ ប៉ុន្តែ បណ្តាអ្នកជំនាញការនៅមាន
សុទិដ្ឋិនិយមលើការអភិវឌ្ឍន៌របស់វិស័យ សណ្ឋាគានេះ។ លោក Robert Mcintosh នាយកប្រតិបត្តិសណ្ឋាគា CBRE ចាត់ទុកថា៖

        "អាគាពាណិជ្ជកម្ម Thong-san គូសសញ្ញា១នៃការកើនឡើងគួរឲ្យគត់ សម្គាល់អំពីការផ្គត់ផ្គង់សេវ៉ាកម្មសណ្ឋាគារ។ ប្រការនេះឆ្លើយតបនឹងតំរូវការ កាន់តែកើនឡើងពីមួយថ្ងៃទៅ១ថ្ងៃអំពីការរិយាល័យនិងសណ្ឋាគានៅសឹង្ហបុរី ព្រមទាំងបំរើតំរូវការទទួលភ្ញៀវបរទេសមកដល់សឹង្ហបុរីផងដែរ"។

        ជាមួយនឹងការជំរុញឲ្យសឹង្ហបុរីក្លាយទៅជាមជ្ឈមណ្ឌលសន្និសីទ តាំងពិ
ព័ណ៌ ផ្នែកឧស្សាហកម្មសណ្ឋាគានៅប្រទេសនេះកំពុងបន្តការអភិវឌ្ឍន៌​។

        តាមក្រុមប្រឹក្សាទេសចណ៌និងផ្នែកទេសចរណ៌ពិភពលោកថា ផ្នែកឧស្សា
ហកម្ម សណ្ឋាគារស្រូបយក ១១,៣%នៃ GDP និងបង្កើតការងារធ្វើក្នុងឆ្នាំ ២០១២ ចំនួន៩,១%នៅសឹង្ហបុរី។ ប៉ុន្តែការអភិវឌ្ឍន៌របស់ផ្នែកឧស្សាហកម្មសណ្ឋាគារ ក៏បានដាក់ចេញនូវការសាកល្បងជាច្រើន។ នោះគឺការខ្វះខាតធនធានមនុស្ស។ ដើម្បីដោះស្រាយបញ្ហានេះសណ្ឋាគារជាច្រើនបានបើកបណ្តាវគ្គបណ្តុះ​បណ្តាល
បុគ្គលិក ឆ្ពោះទៅការបង្កើនទិន្នផលពលកម្ម។ ពុំនោះសោធ រដ្ឋាភិបាលសឹង្ហបុរីក៏
បានជួយឧបត្ថម្ភឲ្យសណ្ឋាគារនានាអនុវត្តន៌ដំណោះស្រាយបច្ចេកវិទ្យាមួយចំនួន ដូចជាប្រព័ន្ធគ្រប់គ្រងសំណូមពរបស់អតិថិជន។ សព្វ ថ្ងៃ បច្ចេកវិទ្យាព័ត៌មាន
ត្រូវបានចាត់ទុកជាកូនសោរសំខាន់ដើម្បីជម្រុញផ្នែក ឧស្សាហកម្មសណ្ឋាគា
របស់សឹង្ហបុរីអភិវឌ្ឍន៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ