(VOV)_សម្របខ្លួនចូលក្នុងបរិយាកាសតូតន្ត្រីប្រពៃណីថៃ មើលហើយធ្វើ
ដោយដៃប្រភេទ Krathong-ប្រទីប ដ៏ឆើតឆាយចម្រុះពណ៌ ដោយខ្លួនឯង និងរួម
គ្នាបណ្ដែតនៅបឹងTay ដើម្បីនាំទៅកាន់ សេចក្តីសុខសប្បាយឬសិរីសួរស្តី។ នេះ
គឺជាចំណុចដ៏វិសេសវិសាលនៃពិធីបុណ្យ Krathong ដែលបានប្រព្រឹត្តទៅនៅទី
ក្រុងហាណូយនាពេលថ្មីៗនេះ។
![ពិធីបុណ្យ Krathong ដ៏ឆើតឆាយនៅទីក្រុងហាណូយ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_11_26/16401083105_c2a3079631_b.jpg) |
ពិធីបុណ្យ Krathong ដ៏ឆើតឆាយនៅទីក្រុងហាណូយ |
នាម៉ោង១៨និង៣០នាទី ពន្លឺព្រះច័ន្ទបានបញ្ចេញរស្មីនៅឆាកសំដែងមានទ្រង់
ទ្រាយជិតមួយពាន់ម៉ែត្រក្រឡា របស់ HaNoi Clup ចំងាយពីផ្លូវ Yen Phu ប្រវែង៥០០
ម៉ែត្រ និងជាប់បឹង Tay បានប្រព្រឹត្តទៅពិធីបុណ្យ Krathong ដ៏មហោឡារឹក ឬបាន
ហៅថាពិធីបុណ្យបណ្ដែតប្រទីប។ នេះគឺជាពិធីបុណ្យធំទី២ នៅថៃ បន្ទាប់ពីពិធីចូល
ឆ្នាំថ្មីប្រពៃណី Song Kran។ នៅលើឆាកសំដែងទ្រង់ទ្រាយ២០ម៉ែត្រក្រឡា រនាំងនៅ
ខាងក្រោយគឺរូបភាព Krathong ជារូបផ្កាឈូកបញ្ចេញពន្លឺនៅលើផ្ទៃទឹក ហើយនៅ
ឆ្ងាយៗគឺវត្ត សិល្បការិនីថៃក្នុងសម្លៀកបំពាក់ប្រពៃណីរាំរបាំប្រពៃណីថៃ។ នេះគឺ
ជាបណ្ដាឈុតសម្ដែងនៅក្នុងពិធីបុណ្យ Krathong។
![ពិធីបុណ្យ Krathong ដ៏ឆើតឆាយនៅទីក្រុងហាណូយ - ảnh 2](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_11_26/thái2.jpg) |
ពិធីបុណ្យ Krathong ដ៏ឆើតឆាយនៅទីក្រុងហាណូយ |
នៅជុំវិញឆាកសម្ដែង មានតុចំនួន៣០ ដាក់ Krathong គ្រប់ប្រភេទ ត្រូវបានតុប
តែងខុសៗគ្នា៖ Krathongប្រពៃណីត្រូវបានធ្វើពីដើមចេក ស្លឹកចេក តុបតែងដោយ
ផ្កាស្រស់ នៅកណ្ដាលមានទានមួយដើម ធុប៣សរសៃ។ លេចធ្លោបំផុតគឺបណ្ដា
Krathong មានរូបរាងដូចនឹងវត្តល្បីឈ្មោះនានានៅថៃ ឬ Krathongមានច្រើនជាន់
ដូចជានំ Gato។ នៅក្បែនេះគឺបណ្ដាតុសំរាប់ភ្ញៀវតុបតែង Krathong ដោយខ្លួនឯង
ក្នុងនោះមានវត្ថុធាតុដើម សម្ភារះគ្រប់គ្រាន់ ដូចជា៖ផ្កាឈូក សន្លឹកចេក ស្នោរ…
លៗ ពិសេស ក្នុងពិធីបុណ្យនេះ គណៈចាត់តាំងបាននាំចូលវត្ថុធាតុដើមមួយចំនួន
ពីថៃ ដូចជា៖ទៀនក្រអូប ផ្កាអ័រគីដេពណ៌ស្វាយ និងផ្កាម្លិះពណ៌ស។ Minh Hang
និង Manh Hieu និស្សិតមហាវិទ្យាល័យភាសាបរទេសហាណូយ បានអោយដឹងថា៖
“ ខ្ញុំឃើញថាសកម្មភាពនេះមានអត្ថន័យច្រើនណាស់។ បើធ្វើដោយខ្លួនឯង
គឺមានអត្ថន័យច្រើនជាងទៀត ដើម្បីបួងសួងសុំអោយមានសេចក្ដីសុខសប្បាយ
សំណាង គ្រប់ប្រការ។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានយល់ដឹងបន្ថែមអំពីទំនៀមទំលាប
របស់ប្រជាជនថៃទៀតផង។”
“ នេះគឺជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីបុណ្យរបស់ថៃ។ នេះគឺជាពិធី
បុណ្យប្រពៃណី ខ្ញុំឃើញថាជិតស្និទ្ធិ កក់ក្តៅ និងមានចំណុចជាច្រើនប្រហាក់ប្រ
ហែលនឹងវប្បធម៌ប្រពៃណីវៀតណាមដែរ។”
![ពិធីបុណ្យ Krathong ដ៏ឆើតឆាយនៅទីក្រុងហាណូយ - ảnh 3](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_11_26/loi3.jpg) |
ពិធីបុណ្យ Krathong ដ៏ឆើតឆាយនៅទីក្រុងហាណូយ |
ឥឡូវនេះគឺម៉ោង២០ ភ្ញៀវមកទស្សនាកាន់តែច្រើនឡើងៗ។ លោក Le Dai Tam
ដែលបានបំពេញការងារនៅថៃបាន១០ឆ្នាំ។ ត្រូវបានត្រឡប់មកវៀតណាមចាប់ពីឆ្នាំ ២០០៦មក ឆ្នាំណាលោកក៏បានចូលរួមពិធីបុណ្យ Krathong នៅទីក្រុងហា
ណូយ។ នេះគឺជាឱកាសដើម្បីលោកនឹករលឹកអំពីបណ្ដាខែ ឆ្នាំ ដែលធ្លាប់រស់នៅ
និងធ្វើការនៅថៃ នឹករលឹកអំពីសកម្មភាពវប្បធម៌ ប្រពៃណី របស់ប្រទេសមិត្ត។
“ ថ្ងៃនេះ បានមកចូលរួមពិធីបុណ្យ Krathong នេះ ខ្ញុំសប្បាយរីករាយណាស់។
ស្ថានទូតថៃបានរៀបចំសកម្មភាពនេះជាប្រចាំឆ្នាំ។ ខ្ញុំឃើញថាទំនាក់ទំនងរវាង
វៀតណាមនិងថៃកាន់តែជិតស្និទ្ធណាស់។”
ពិធីបុណ្យ Krathong ត្រូវបានរៀបចំឡើងនាយប់ថ្ងៃពេញបូរមីខែធ្នូ (គិតតាម
ប្រតិទិនថៃ) គឺក្នុងរយៈពេលពាក់កណ្ដាលខែវិច្ឆិកា ដល់ខែធ្នូ។ លោក Pan Yarak
Pouthup ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាមបានអោយដឹងថា៖
“ ពិធីបុណ្យ Krathong ត្រូវបានរៀបចំក្នុងថ្ងៃពេញបូរមីខែទី១១ ជាប្រចាំឆ្នាំ។
ថៃជាប្រទេសកសិកម្ម បានជា ពិធីបុណ្យនេះជាឱកាសដើម្បីប្រជាជនថៃ មកដល់
ទន្លេនានាបណ្ដែត Krathong ដើម្បីសូមអោយព្រះនាងគង្ហីងប្រទានទឹកសាប ដើម្បី
ប្រើប្រាស់ក្នុងជីវភាពរស់នៅ ដាំដុះកំចាត់ចោលគ្រោះចង្រៃ។”
ជិតដល់ម៉ោង២២ នាពេលពន្លឺព្រះច័ន្ទឡើងខ្ពស់ ហើយពេលនោះ ភ្ញៀវនានា
ក៏ត្រៀមរៀបចំ Krathong រួចរាល់ដែរ។ គេចាប់ផ្តើមបណ្ដែតនៅលើបឹង Tay។ សេច
ក្ដីប្រាថ្នាជាច្រើនត្រូវបានផ្ញើទៅ ក្នុងពិធីបុណ្យប្រទីបនេះ៕