(VOV)_ព្រឹត្តិការណ៍កីឡានិងកំសាន្តពិភពលោកជាង២០ត្រូវបានរៀបចំឡើង
នៅពហុកីឡាដ្ឋានសិង្ហបុរី ពេលដែលមជ្ឈមណ្ឌលនេះត្រូវបានដាក់អោយដំណើការ
ក្នុងឆ្នាំ ២០១៤ នេះតទៅ ជាសេចក្ដីសង្ឃឹមក្នុងឆ្នាំទេសចរណ៍មួយប្រកបដោយជោគ
ជ័យនៅប្រទេសនេះ។ ប្រសិនបើក្នុងប៉ុន្មានឆ្នាំមុននេះ ទេសចរណ៍កីឡានៅជាវិស័យ
ដ៏ ថ្មីថ្មោង១ចំពោះប្រជាជនសិង្ហបុរីនោះ តែឥឡូវនេះ រួមចាមួយទេសចរណ៍សុខាភិ
បាល និងអប់រំ កីឡាបានក្លាយទៅជាវិស័យមួយដ៏សែនសំខាន់របស់សម្ព័ន្ធ សមាគម ទេសចរណ៍សិង្ហបុរី។
|
ពហុកីឡាដ្ឋានសិង្ហបុរីជំរុញផ្នែកទេសចរណ៍ (dantri.com.vn ) |
ពហុកីឡាដ្ឋានសិង្ហបុរីរួមមាន៖កីឡាដ្ឋាន បណ្ដាអាគារប្រកួតកីឡា ត្រូវបានក
សាង ដោយរូបភាពដែលរដ្ឋនិងប្រជាជនរួមធ្វើ។ ព្រឹត្តិការណ៍ដើមដំបូង នោះគឺការប្រ
កួតវាយសិង្ហបុរីបើកទូលាយឆ្នាំ២០១៤ នឹងត្រូវបានរៀបចំឡើងនាខែមេសាឆ្នាំ២០១៤
ខាងមុខនេះ។ លោក Lim teck Yin នាយកប្រតិបត្តិក្រុមប្រឹក្សារកីឡាសិង្ហបុរីបានអោយ
ដឹងថា៖
“ ទីកន្លែងរៀបចំព្រឹត្តិការណ៍នេះមានច្រើនហើយ ។ ការសាកល្បងធំបំផុត នា
បច្ចុប្បន្ន នោះគឺធ្វើយ៉ាងម៉េចដើម្បីរក្សារលក្ខណះហេដ្ឋារចនាសម្ព័ន្ធ និងការត្រៀមរៀប
ចំអោយការប្រកួតនៅទីនេះពេលដែលគ្មានពេលវេលាជាច្រើនសំរាប់ការជួសជុលកែលំ
អរកីឡាដ្ឋាននិងអាគារប្រកួតចាស់ឡើងវិញ។ ”
ដោយផ្ទៃដី៣៥ហិកតានិងចំណាយសាងសង់ជាងមួយពាន់លានដុល្លារអាមេរិក ពហុកីឡាដ្ឋានសិង្ហបុរីបានក្លាយទៅជាមណ្ឌលទេសចរណ៍គួរអោយយកចិត្តទុកដាក់ របស់ប្រទេសសិង្ហបុរីនេះ។ នៅទីនេះមានមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាង៤ហិកតា កីឡាដ្ឋានអាចផ្ទុកអ្នកអង្គុយមើលជាង៥៥ពាន់…។ល។ ពហុកីឡាដ្ឋានសិង្ហបុរីនឹង
បានបើក សម្ពោធន៍ដាក់អោយដំណើការនាខែមិថុនាខាងមុខនេះ។ ក្នុងឱកាសនេះ បណ្ដាកីឡាករ កីឡាការនី និងអ្នកគាំទ្រកីឡានឹងបានសង្កេតឃើញ ប្រើប្រាស់រាល់
សេវាកម្ម និងមធ្យោបាយមានស្តង់ដាអន្តរជាតិ ដូចជា៖អាងហែលទឹក ទីកន្លែងប្រ
ណាំងសេះ ។ល។ អ្នកការពារខ្សែរខាងក្រោយកក្រុមបាលទាត់ជាតិសិង្ហបុរី Sahil Su
haimi បានចែករំឡែកថា៖
“ ខ្ញុំមិនដែលបានលេងបាលនៅកីឡាដ្ឋានជាតិចាស់ទេ។ ឯទីនេះជាកីឡាដ្ឋាន
ជាតិថ្មី។ ប្រការនេះនឹងលើកទឹកចិត្តយើងខ្ញុំទាំងមូល។”
ទន្ទឹមនឹងគោលដៅលើកកំពស់កីឡាជំនាញ ពហុកីឡាដ្ឋាននេះនៅសង្ឃឹមរួមចំ ណែកអភិវឌ្ឍន៍ចលនាកីឡាសហគមន៍អោយបានខ្លាំងក្លាថែមទៀត។ នាចុងសប្ដាហ៍ និមួយៗ ប្រជាជនសិង្ហបុរីនឹងមានឱកាសចូលរួមកម្មវិធីហ្វឹកហាតដោយឥតគិតថ្លៃ យក
ឈ្មោះ៖ ថ្ងៃចុងសប្ដាហ៍សប្បាយរីករាយជាមួយកីឡា។ លោក Low Teo Ping ប្រធាន សហព័ន្ធបាល់អោបសិង្ហបុរី បានអោយដឹងថា៖
“ ក្នុងការការប្រកួតជើងឯកបាល់អោបនៃសហព័ន្ធជាតិ បានមានទស្សនិកជន ជិតមួយពាន់នាក់គាំទ្រក្រុមកីឡាតំបន់។ ជនគ្រប់រូបកំពុងទន្ទឹងរង់ចាំព្រឹត្តិការណ៍ធំៗ
នេះណាស់។ យើងខ្ញុំ បានត្រៀមរៀបចំរួចរាល់ សំរាប់ព្រឹត្តិការណ៍នានាមានស្តង់ដាអន្តរ
ជាតិ។”
|
WTA Championships (dantri.com) |
ឆ្នាំ២០១៤នេះ ការប្រកួតថ្នាក់អន្តរជាតិជាច្រើននឹងប្រព្រឹត្តទៅនៅសិង្ហបុរី ដូចជា៖ការប្រកួតបាល់អោបថ្នាក់ក្លិបអន្តរជាតិ ការប្រកួតវាយកូនបាល់ទោលសំរាប់នារីថ្នាក់
អន្តរជាតិ ( WTA Championships) …ល។ ការដែលប្រទេសនេះទទួលរៀបចំបណ្ដាការប្រកួតកីឡាថ្នាក់អន្តរជាតិក្នុងឆ្នាំនេះ នឹងនាំមកនូវការបោះជំហានយ៉ាងខ្លាំងក្លារ សំរាប់សិង្ហបុរីជាពិតប្រាកដ។ ជាច្បាស់លាស់ថា៖ ពហុកីឡាដ្ឋានសិង្ហបុរីគឺដើម្បី បំពេញបានតម្រូវការអំពីការហ្វឹកហាត់កីឡាជំនាញរបស់កីឡាករ កីឡាការនីក្នុង ប្រទេសផង និងបំពេញតម្រូវការអំពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡា លេងកំសាន្ត
ក្នុងតំបន់និង អន្តរជាតិទៀតផង តាមនោះជំរុញខឿនសេដ្ឋកិច្ចសិង្ហបុរីអោយកាន់តែ អភិវឌ្ឍន៍ខ្លាំងក្លាជាងទៀត៕