ម្ហូបអាហារថៃនៅរដ្ឋធានីហាណូយ

(VOV)_Thai Express, Sawasdee, Baan Thai, Vijit Thai, Thai Elephant, Gusto Thai …គឺជាបណ្ដាភោជនីយដ្ឋានមួយក្នុងចំណោមភោជនីយដ្ឋាន​ថៃនៅរដ្ឋធានីហាណូយ 
ដែលអ្នក​អាហារថៃតែងតែនិយាយ​ដល់។ ភោជនីយដ្ឋាននិមួយៗសុទ្ធតែ មានរចនា
បទ ដោយឡែករបស់ខ្លួន ​ប៉ុន្តែភោជនីយដ្ឋានទាំងនេះសុទ្ធតែនាំមកនូវចំណុច ដ៏វិសេសនៃម្ហូបអាហារសំរាប់អ្នកហូប។ ​

ម្ហូបអាហារថៃនៅរដ្ឋធានីហាណូយ - ảnh 1
ភោជនីយដ្ឋាន Sawasdee (anan-vietnam.com)

          ស្ថិតនៅផ្ទះលេខ ៥២ វិថី Ly Thuong Kiet ជាវិថីមួយនៅមជ្ឈមណ្ឌល​រដ្ឋ​ធានី​ហាណូយ (ប្រទេសវៀតណាម) ភោជនីយដ្ឋាន Sawasdee ត្រូវបានមនុស្សជាច្រើន
ស្គាល់​ដល់ ​ដោយសារមានបរិយាកាសស្អាត រូម៉ានទិច និងបណ្ដាមុខម្ហូប​អាហារ​រស់
ជាតិថៃ។

          ចំណាប់អារម្មណ៍​ដំបូង ក្នុងបេលដែលឈានជើងចូល​​ក្នុងភោជនីយដ្ឋាន​ នេះគឺកន្ត្រកផ្កាអូគីដេ ត្រូវបានព្យូរនៅលើដើមឈើនានានៅ​ខាងមុខ ភោជនីយដ្ឋាន។ ពេលចូលដល់ក្នុង ភោជនីយដ្ឋាន យើងនឹងបានជួប​ជាមួយបុគ្គលិកក្នុង ​សំលៀក បំពាក់ប្រពៃណីថៃ និង​ជំរាបសួរដោយភាសាថៃដ៏ផ្អែមល្អែម។ ភោជនីយដ្ឋានត្រូវ
បានតុបតែង​ដោយវត្ថុនានា ជានិមិត្តរូបនៃខឿនវប្បធម៌ថៃ។ ដើម្បីមានបរិយាកាស​ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ថៃនេះ បងស្រី Bich Thuy អ្នកគ្រប់គ្រង ភោជនីយដ្ឋាន Sawadee បានអោយដឹងថា៖

          “ យើងខ្ញុំបានទៅថៃ​ដើម្បីជ្រើសរើសរូបបដិមា គំនូរ …។ល។ ហើយ​យក​មក​តុបតែងក្នុងភោជនីយដ្ឋាន។ ​តុ កៅអ៊ី បង្អួច ​សុទ្ធតែធ្វើតាមរចនាបទជាលក្ខណះថៃ
ដែរ។”​

ម្ហូបអាហារថៃនៅរដ្ឋធានីហាណូយ - ảnh 2
ភោជនីយដ្ឋាន Sawasdee (anan-vietnam.com)

មុខម្ហូបអាហារនៅទីនេះត្រូវបានកៃច្នៃតាមចំណូលចិត្តរបស់អ្នកហូបក្តី ប៉ុន្តែ
វានៅរក្សាបាននូវចំណុចពិសេសដោយឡែករបស់ម្ហូបថៃ​។ បងស្រី​ Bich Thuy បានអោយដឹងថែមទៀតថា៖ វត្ថុធាតុដើមឬគ្រឿងផ្សុំ​របស់មុខម្ហូបនិមួយៗនៅ​ទីនេះ សុទ្ធតែបាននាំចូលពីថៃ។

          “ ប្រសិនបើយើងប្រើវត្ថុធាតុដើមឬគ្រឿងផ្សុំនៅវៀតណាម មុខម្ហូបអាហារនឹង​បាត់រស់ជាតិរបស់វា។ ប៉ុន្តែ នាំចូលពីថៃ តំលៃនឹងខ្ពស់ជាង​ ប៉ុន្តែយើងខ្ញុំ​នៅតែយក
មកគឺ ដើម្បីនាំជូនអោយអ្នកពិសារនូវមុខម្ហូបអាហារពោពេញទៅដោយ​រស់ជាតិថៃ។
 ​ហើយអ្នកចុង​ភៅរបស់ភោជនីយដ្ឋានក៏ជាជនថៃទៀតផង។”

          ការរួមផ្សុំរវាងរុក្ខជាតិ គ្រឿងទេស និងអាហារស្រស់ស្អាត និងរបៀប​ធ្វើម្ហូប
អាហារ ដ៏ពិសេស ដែលបង្កើតឡើងមុខម្ហូបជាច្រើន ដែលអ្នកហូប​មិនអាចបំផ្លេច
បានទេ។ នោះគឺ៖ស៊ូបថៃ Tom Yum Kung ( សំឡរជូរ)​ ការីថៃ…។ល។មិត្ត Trung
 Dung អតិថិជនប្រចាំ​របស់ ភោជនីយដ្ឋាន Sawadee​ ពីយូរមកបានចែករំលែកថា៖

          “ មុខម្ហូបអាហាររបស់ថៃទាំងអស់ មិនគ្រាន់តែឈ្ងុយឆ្ងាញ់ប៉ុណ្ណោះ​ទេ ថែម ទាំងមានជិវជាតិច្រើនទៀតផង។ ទន្ទឹមនឹងនោះ ម្ហូបអាហារទាំង​នេះសុទ្ធតែមាន ការរួមផ្សុំរវាងរសជាតិផ្សេងៗដូចជា៖ ហិល ជូរ ផ្អែម ​ល្វីញ ទៀតផង។”

          លោកអ្នកនាងជាទីមេត្រី! 

          ម្ហូបអាហារជាកត្តាសំខាន់ក្នុងការផ្សព្វផ្សាយខឿនវប្បធម៌របស់​ប្រទេសនិ
មួយៗ។ ការមានវត្តមានរបស់មុខម្ហូបថៃនៅរដ្ឋធានីហាណូយ​ មិនគ្រាន់តែជួយ
ប្រជា ជនវៀតណាមស្គាល់ដល់ចំណុចវប្បធម៌របស់​ប្រទេសថៃប៉ុណ្ណោះទេ ថែមទាំង រួមចំណែកធ្វើអោយផ្ទាំងគំនូរអំពីមុខម្ហូប​នៅរដ្ឋធានីហាណូយកាន់តែសម្បូរបែប
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ