វៀតណាម និងអាស៊ាន៖ ពង្រឹងឋានៈ និង​ជំនះពុះពារលើ​ការលំបាក​សាកល្បង

(VOVWORLD) - អស់រយៈពេល ៥៣ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍មក ដែលចំនឹងបេសកកម្មប្រវត្តិសាស្ត្រ ដែលបានចែងក្នុងសេចក្ដីប្រកាសទីក្រុងបាងកក នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ អាស៊ានបានក្លាយទៅជាអង្គការតំណាងនៃបណ្ដាប្រទេសក្នុងតំបន់ ជំរុញភាពស្អិតរមួត ដោយផ្អែកលើទំនាក់ទំនងភាពជាអ្នកជិតខាង មិត្តភាព កិច្ចសហប្រតិបត្តិការ ការគោរព និងយោគយល់គ្នាទៅវិញទៅមក ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រជាជន។

ក្នុងនាមជាសមាជិកដ៏សកម្មប្រកបដោយមានការទទួលខុសត្រូវរបស់អាស៊ាននោះ វៀតណាមបានខិតខំប្រឹងប្រែងឥតឈប់ឈរ រួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានពង្រឹង និងពង្រីកឋានៈរបស់អាស៊ាន ដើម្បីជំនះពុះពារលើរាល់ការលំបាកសាកល្បងក្នុងម័យកាលថ្មី។


ចាប់ពីអង្គការមួយ ដែលមានសមាជិកចំនួន ៥ នោះ អាស៊ានបានអភិវឌ្ឍន៍ក្លាយទៅជាសហគមន៍មួយ ដែលមានប្រទេសជាសមាជិកចំនួន ១០ ជាមួយចំនួនប្រជាជន ៦៥០ លាននាក់។ ទំហំសេដ្ឋកិច្ចរបស់អាស៊ាននាឆ្នាំ ២០១៩ ត្រូវបានរៀបចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោក ជាមួយ ទំហំ GDP ជាង ៣ លានលានដុល្លារអាមេរិក។ អាស៊ានបានពង្រីកទំនាក់ទំនងជាមួយដៃគូជាច្រើន ក្នុងនោះមានប្រទេសមហាអំណាចឈានមុខគេនៅលើពិភពលោក។ បណ្ដាយន្តការសហប្រតិបត្តិការក្នុងតំបន់របស់អាស៊ានជានិច្ចកាលទទួលបានការជួយគាទ្រពីដៃគូនានា។ ជាក់ស្ដែង តួនាទីជាមជ្ឈភាពរបស់អាស៊ានត្រូវបានអះអាងតាមរយៈការដែលអាស៊ានបានជំរុញការបង្កើត និងដឹកនាំវេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា(EAS) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ADMM ជាដើម។ អាស្រ័យហេតុនេះ រួមវិភាគទានកាន់តែច្រើនទៅក្នុងការដោះស្រាយបញ្ហារួមរបស់តំបន់។ ទោះយ៉ាងណាក៏ដោយ ក្រៅពីសមិទ្ធិផលដែលទទួលបាននោះ អាស៊ានក៏ត្រូវប្រឈមនឹងបញ្ហាសាកល្បងជាច្រើន។ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានលើកឡើងថា៖ មានបញ្ហាសំខាន់ៗចំនួន ៤ ដែលអាស៊ានកំពុងត្រូវប្រឈមនាបច្ចុប្បន្ន ក៏ដូចជានាអនាគតដែរ។ លោកបានអះអាងថា៖

 
វៀតណាម និងអាស៊ាន៖ ពង្រឹងឋានៈ និង​ជំនះពុះពារលើ​ការលំបាក​សាកល្បង - ảnh 1លោក គិនភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា 


ទន្ទឹមនឹងនេះ ការផ្លាស់ប្ដូរស្ថានភាពនយោបាយ សេដ្ឋកិច្ច សម័យឌីជីថល លទ្ធិប្រជានិយម គាំពារ ជំងឺរាតត្បាត គ្រោះធម្មជាតិ ជាពិសេសគឺការប្រកួតប្រជែងរវាងបណ្ដាប្រទេសមហាអំណាចក៏បានជះឥទ្ធិពលដ៏ធំធេងដល់ដំណើរការអភិវឌ្ឍន៍របស់អាស៊ាន។ អញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសរំលឹកខួបលើកទី ៥៣ ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ “បណ្ដាគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន និងប្រតិបត្តិការ ដែលត្រូវបានទទួលស្គាល់នៅក្នុងតំបន់ ជាពិសេសគឺច្បាប់អន្តរជាតិ ដោយផ្អែកលើស្មារតីនៃកិច្ចសហប្រតិបត្តិការពហុភាគី ការតភ្ជាប់តំបន់ និងតួនាទីជាមជ្ឈភាពរបស់អាស៊ានចាំបាច់ត្រូវបានលើកត្រដែតជាបន្ត។ គុណតម្លៃរបស់អាស៊ាន ដូចជាទីផ្សាររួមមួយ ជាមួយនឹងមូលដ្ឋានផលិតកម្មព្រមៗគ្នា កន្លែងធ្វើការបើកចំហ និងសហគមន៍មួយ ដែលមានការយកចិត្តទុកដាក់ ការគាំទ្រ និងការចែករំលែកគ្នា គឺត្រូវរីកសុះសាយ ដើម្បីប្រជាជនគ្រប់រូប និងសហគ្រាសអាចអាស្រ័យផល និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍអាស៊ានផងដែរ“

ក្នុងនាមជាប្រធានអាស៊ាន ជាមួយស្មារតីនៃភាពស្អិតរមួត និងការឆ្លើយតបនោះ វៀតណាមបានផ្ដល់អាទិភាពលើការជំរុញសាមគ្គីភាព ឯកភាព សហប្រតិបត្តិការធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងអាស៊ាន ក៏ដូចជាបង្កើនទំនាក់ទំនងភាពជាដៃគូ ដើម្បីលើកកម្ពស់សមត្ថភាពខ្លួនទីពឹងខ្លួន និងសមត្ថភាពឆ្លើយតបរបស់អាស៊ានចំពោះការសាកល្បងនានា។ ការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ របស់អាស៊ានគឺជាសាក្ខីភាពដែលសរឲ្យឃើញនូវអាស៊ានមួយ ប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប រឹមាំ ហើយមិនចុះញ៉មចំពោះការសាកល្បងឡើយ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សមាជិកគណៈប្រតិបត្តិនៃវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី (AVI) នៃអង្គការ think-tank (ស្រាវជ្រាវ និងផ្ដល់ប្រឹក្សាគោលនយោបាយ) ឈានមុខគេនៅកម្ពុជាបានវាយតម្លៃថា៖ “ជំងឺរាតត្បាត Covid-19 គឺជាការសាកល្បងមួយសម្រាប់អាស៊ាន ដើម្បីសរឲ្យឃើញនូវសមត្ថភាពដឹកនាំក្នុងការជំរុញប្រតិកម្មរបស់តំបន់ចំពោះវិបត្តិ។ បណ្ដាប្រទសដៃគូអាស៊ាន +3 គឺចិន ជប៉ុន និងកូរ៉ខាងត្បូង គឺមានសក្តានុពល និងបទពិសោធន៍ដ៏សម្បូរបែបក្នុងការដោះស្រាយវិបត្តិ ដូច្នេះ តើធ្វើយ៉ាងដូចម្តេចដើម្បីគៀរគរការជួយឧបត្ថម្ភរបស់បណ្ដាប្រទេសទាំងនេះគឺមានសារៈសំខាន់ណាស់ ជាពិសេសគឺការចូលរួមវិភាគទានដល់មូលនិធិឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 របស់អាស៊ាន។ ពិតណាស់ថា ក្នុងនាមជាប្រធានអាស៊ានវៀតណាមបានធ្វើការយ៉ាងល្អក្នុងការតភ្ជាប់អាស៊ានជាមួយប្រទេសដៃគូទាំងបីរ ដូចដែលបានពោលខាងលើផងដែរ”

ក្នុងប្រវត្តិសាស្ត្រជាង ៥ ទសវត្សរ៍បង្កើត និងអភិវឌ្ឍន៍នោះ ក្រោយពេលឆ្លងកាត់ការលំបាកសាកល្បងនោះ អាស៊ានកាន់តែរឹងមាំជាង។ បច្ចុប្បន្ននេះគឺជាពេលវេលា សម្រាប់អាស៊ានបន្តពង្រីកប្រពៃណ៍ថ្មីថ្លានេះ កសាងសហគមន៍មួយឆ្ពោះមកប្រជាជន ហើយយកប្រជាជនជាមជ្ឈភាព។ ដើម្បីសម្រេចបានគោលដៅនេះ បណ្ដាប្រទេសជាសមាជិកអាស៊ានគប្បីត្រិះរិះ ដើម្បីសហគមន៍ និងធ្វើសកម្មភាពដើម្បីសហគមន៍។ វៀត ណាមបាន និងកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រួមជាមួយបណ្ដាប្រទេសអាស៊ាន សំដៅអនុវត្តន៍គោលដៅនេះប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ