ហាណូយក្នុងភ្នែករបស់ជនបរទេស

(VOVworld) - តាមប្រិយមិត្ត ប្រការអ្វីទាក់ទាញជនបរទេសនៅពេលមកដល់
ក្រុងហាណូយ។តើជាម្ហូបអាហារដែលមានប្រភពដើមពីទ្វីបអឺរ៉ុប ប៉ុន្តែពោរពេញទៅ
ដោយវប្បធម៌ប្រពៃណី?តើជាលក្ខណៈវប្បធម៌លើចិញ្ចើមផ្លូវដ៏សាមញ្ញ ស្និទិ្ធស្នាល
ប៉ុន្តែមិនខ្វះភាពអ៊ូអរ?ឬ ជាការលាយឡំរវាងស្ថាបត្យកម្មអាស៊ីនិងអឺរ៉ុបព័ទ្ធជុំវិញ
គ្រាប់គុជបៃតងដែលមានឈ្មោះថាបឹង Hoan Kiem?ទាំងអស់នេះពិតជាគួរឲ្យទាក់
ទាញដែរឬទេ?ប្រិយមិត្តនឹងមានចម្លើយតាមរយៈការសន្ទនាខ្លីៗរវាងអ្នកនិពន្ធ
Hoang Hai ជាមួយជនបរទេស៣នាក់ជាលំដាប់តទៅនេះ។
ហាណូយក្នុងភ្នែករបស់ជនបរទេស - ảnh 1
បឹង Hoan Kiem - គ្រាប់គុជរបស់ទីក្រុងហាណូយ

ចុះពីស៊ីក្លូ​ លោក Mario Glado ត្រូវបានទាក់ទាញភ្លាមៗដោយស្នូរសម្លេង
ពិរោះៗក្នុងកម្មវិធីតន្ត្រីតាមផ្លូវមួយ។អ្នកទេសចរជាជនជាតិអាល្លឺម៉ង់រូបនេះទើបនឹង
បានបញ្ចប់ទួរទស្សនាជុំវិញបឹង Hoan Kiem និងមណ្ឌលវិថីបុរាណដោយជិះស៊ីក្លូ
ក្នុងលើកដំបូងមកដល់ទីក្រុងហាណូយ។នេះសុទ្ធតែជាទីកន្លែង និមិត្តរូបរបស់
ទីក្រុងហាណូយ។កន្លែងទាំងនេះនាំមកនូវការយល់ដឹងជាទូទៅអំពីស្ថាបត្យកម្ម​
វប្បធម៌ មនុស្សក៏ដូចជារបៀបរស់នៅប្រចាំថ្ងៃនៅទីក្រុង នេះ។ក្រោយរយៈពេល
១ម៉ោងទស្សនាទីក្រុងហាណូយដោយជិះស៊ីក្លូ លោក Mario បាន ចាប់អារម្មណ៍
យ៉ាងខ្លាំងចំពោះប្រការមួយចំនួន។
“នៅទីក្រុងហាណូយខ្ញុំឃើញសំណង់ជាច្រើនមានស្ថាបត្យកម្មតាមបែបអឺរ៉ុប
ដែលត្រូវ បានកសាងឡើងតាំងពីសម័យកាលក្រោមរបបអាណានិគមនិយម
បារាំងប៉ុន្តែ បានថែរក្សារហូតមកដល់បច្ចុប្បន្ននេះ។ផ្សាភ្ជាប់ជាមួយស្ថាបត្យកម្ម
ពោរពេញទៅ ដោយលក្ខណៈវប្បធម៌របស់ជនវៀតណាម នោះគឺផ្ទះបុរាណផ្លូវ
ច្រកតូចៗខ្វាត់ខ្វែង។ប្រការ ដែលធ្វើឲ្យក្រុងហាណូយខុសប្លែកពីរដ្ឋធានីផ្សេងៗ
ក្នុងតំបន់អាស៊ីអាគ្នេយ៍ នោះគឺនៅពេលមកកាន់ក្រុងហាណូយ យើងនឹងអាចដឹង
បានយ៉ាងងាយស្រួលថា ទីណាជាបេះដូងក្រុង​ ហើយតាមខ្ញុំថា នោះគឺបឹង Hoan
Kiem។ខ្ញុំចូលចិត្តយ៉ាងខ្លាំងនៅពេលទីក្រុងមានចំណុចលេចធ្លោដូច្នេះ។ចំណុច
ផ្សេងទៀតដែលធ្វើឲ្យខ្ញុំចាប់អា រម្មណ៍នោះគឺការអភិវឌ្ឍន៍នគរនិងរបៀបរស់នៅ
ទីនេះ។ខ្ញុំចូលចិត្តភាពសម្បូរបែប ភាពច្រើនកុះករនិងភាពរស់រវើកនៅមជ្ឈមណ្ឌល
ទីក្រុង”។  
ហាណូយក្នុងភ្នែករបស់ជនបរទេស - ảnh 2
នំបុ័ងហាណូយ

ដោយមានកម្ពស់១ម៉ែត្រ៨ លោក Bryan Mayel លេចធ្លោបំផុតក្នុងចំណោម
អតិថិជនដែលកំពុងតំរង់ទិញនំបុ័ងនៅក្នុងហាងតូចមួយ។វិស្វករជនជាតិកាណាដា
រូបនេះបានមកធ្វើការនៅទីក្រុងហាណូយបាន៣ខែហើយ។ក្រោយពីពេលញ៉ាំ
សាកល្បងនំបុ័ងហាណូយប៉ុន្មានដង លោក Bryan និយមចូលចិត្តអាហារនេះ
ណាស់។លោករូបនេះតែងតែទៅញ៉ាំនំបុ័ងហាណូយពីរឬបីដងជារៀងរាល់សប្ដាហ៍
បន្ទាប់ពីបញ្ចប់ការងារ។ចាប់តាំងពីពេលស្គាល់នំបុ័ងហាណូយមក លោក Bryan
លែងនឹកដល់មុខម្ហូបនុំសាំងវិចប្រពៃណីនៅស្រុកកំណើតច្រើនដូចមុននេះទៀត
ហើយ។
“នំបុ័ងនៅទីនេះជាការគួបផ្សំរវាងរសជាតិនំបុ័ងបារាំងនិងរបៀបធ្វើម្ហូបអាហារ
របស់ជនហាណូយ។នុំមានរសជាតិហឺរល្មម។សាច់ប្រឡាក់ឈ្ងុយឆ្ងាញ់។សំបកនុំ
ស្រួយឆ្ងាញ់ណាស់។នៅតំបន់ប៉ែកខាងជើងទ្វីបអាមេរិក យើងមានមុខម្ហូបអាហារ
មួយនោះគឺ “Submarine Sandwich” ដែលមើលទៅស្រដៀងគ្នាជាមួយនំបុ័ងវៀត
ណាម។ប៉ុន្តែរសជាតិរបស់នំបុ័ងវៀតណាមគឺមានភាពសម្បូរបែបជាងនុំ sandwich
 នោះ ដោយសារហាងលក់នំបុ័ងវៀតណាមនាបច្ចុប្បន្នកាន់តែច្នៃប្រឌិតបន្ថែម
រសជាតិ ថ្មីៗពីមួយថ្ងៃទៅមួយថ្ងៃ។ខ្ញុំពិតជាចូលចិត្តនំបុ័ងវៀតណាមជាងនុំ
submarine”។                      
ហាណូយក្នុងភ្នែករបស់ជនបរទេស - ảnh 3
មណ្ឌលវិថីបុរាណក្រុងហាណូយសប្បាយអ៊ូអរនាពេលយប់
                         
សម្លេងតន្ត្រីដ៏រស់រវើកធ្វើឲ្យលោក Nolan មិនអាចបញ្ឈប់ភាពសប្បាយរីក
រាយរបស់ខ្លួនបានឡើយ។លោករូបនេះកំពុងអង្គុយផឹកស្រាបៀវជាមួយក្រុមមិត្ត
ភក្តិនៅលើវិថី Ta Hien។ទីនេះជានិច្ចកាលសប្បាយអ៊ូអរនាពេលយប់ដោយមាន
បារ pub និងហាងម្ហូបអាហារជាច្រើនជាប់បន្តគ្នាលើចិញ្ចឹមផ្លូវ។លោក Nolan មកពី
ប្រទេសអៀឡង់ មកកាន់ទីក្រុងហាណូយបាន១០ថ្ងៃហើយ។ពេលយប់ជារៀង
រាល់ថ្ងៃ លោករូបនេះតែងតែទៅកាន់ហាងណាមួយនៅវិថី Ta Hien ដើម្បីក្រេប
រសជាតិជីវភាពនៅក្រុងហាណូយ។
“ក្រុងហាណូយកំពុងផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ប៉ុន្តែខ្ញុំចូល
ចិត្តអ្វីៗដ៏ប្រពៃណីជាង។ខ្ញុំចូលចិត្តហាង bia hoi tra da ហាងម្ហូបអាហារលើចិញ្ជឹម
ផ្លូវជាងគេ។នៅទីនេះមានអារម្មណ៍ថា មនុស្សគ្រប់រូបស្និទ្ធិស្នាលជាមួយគ្នា។
នោះគឺជាលក្ខណៈប្រពៃណីរបស់ក្រុងហាណូយ។ខ្ញុំក៏ចូលចិត្តរបៀបរស់នៅដ៏
លំហែកាយរបស់ជនហាណូយដែរ។បើទោះបីនេះជាទីក្រុងសកម្មមួយប៉ុន្តែជន
ហាណូយតែងតែស្វែងរកពេលវេលាមួយក្នុងថ្ងៃដើម្បីលំហែកាយនិងរីករាយជា
មួយជីវភាពរស់នៅ”។
ក្រុងហាណូយបានទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់ទិសទីលើពិភពលោក
ដូច្នេះ។រីឯប្រិយមិត្តវិញយ៉ាងណាដែរ?ប្រសិនបើប្រិយមិត្តធ្លាប់មកកាន់ក្រុង
ហាណូយ តើប្រិយ មិត្តត្រូវបានទាក់ទាញដោយប្រការណាមួយរៀបរាប់ខាង
លើដែរឬទេ?ប្រសិនបើ ប្រិយមិត្តមិនធ្លាប់មកកាន់ទីនេះ សូមសាកល្បងមកកាន់
ទីនេះ។ដោយសារ ទីក្រុងហាណូយនៅមានប្រការជាច្រើនគួរឲ្យចាប់អារម្មណ៍
ដែលមិនទាន់បានរកឃើញនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ