រាជវាំងHue -បេតិកភ័ណ្ឌវប្បធម៌ពិភពលោក
VANDO -  
(VOV WORLD) /  
(VOV5)_ ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនមកពីប្រទេសនិងដំបន់ដែនដីលើ
ទូទាំង ពិភពលោកដែលក្នុងនោះមានសំបុត្ររបស់មិត្តបៀងនារីរដ្ឋពីរាជធានីភ្នំពេញ
(កម្ពុជា)។ មិត្តបានចែករំលែកថា÷មិត្តកំពុងស្វែងយល់អំពីវប្បធម៌វៀតណាម និងមាន គោលបំណងថា÷កម្មវិធីជួយមិត្តស្វែង យល់អំពីអតីតរាជវាំង Hue ។ដើម្បីឆ្លើយសំនួរ
របស់មិត្តបៀងនារីរដ្ឋក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ពេលនេះយើងខ្ញុំសូមឧទ្ទេស
នាមជាមួយមិត្តអ្នកស្ដាប់អំពី÷ចំណុចលេចធ្លោមួយចំនួនរបស់រាជវាំងHue បេតិកភ័ណ្ឌវប្បធម៌ពិភពលោក ដែលបាន UNESCO ទទួលស្គាល់ នាឆ្នាំ១៩៩៣។
![រាជវាំងHue -បេតិកភ័ណ្ឌវប្បធម៌ពិភពលោក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_08_19/hue1.jpg) |
រាជវាំងHue(TTXVN) |
ស្ថិតនៅចំងាយពីរ ដ្ឋធានីហាណូយ ជិត៧០០គីឡូមែត្របែកខាងត្បូងវៀតណាម ជាមួយផ្ទៃដីចំនួន៥០០០km2 Hueជាអតីតរាជវាំងក្នុងសម័យកាលសក្តិភូមិស្ដេច Nguyen
ក្នុងអំឡុង២០០ឆ្នាំ (ពីឆ្នាំ ១៧៨៨ដល់ឆ្នាំ១៩៤៥)។បណ្ដាតំលៃវប្បធម៌នៅទីនេះ បាន
ប្រមូល ផ្តុំគ្រប់អត្តសញ្ញាណវប្បធម៌ជនជាតិផងបង្ហាញនូវចំណុចវិសេសវិសាល ដោយ ឡែករបស់តំបន់ដីភាគកណ្ដាលវៀតណាមផង។ អតីតរាជវាំង Hueដោយកសាង នៅ ត្រើយខាងជើងរបស់ទន្លេ Huong ជាមួយសំណង់ស្ថាប័ត្យកម្មនានាដូចជា÷ បរមរាជវាំង ទីកន្លែងធ្វើការនិងរស់នៅរបស់រាជពង្សារនុវង្សនិងនាម៉ិនមន្ត្រី។ នៅភាគខាងត្បូងទន្លេ
Huong ជាទីកន្លែងកសាងប្រាង្គតំកល់សព្វ ទីសក្ការះវត្តអារាម…។ល។ បង Phuong Anh
មគ្គុទេសអតីតរាជវាំង Hue បានអោយដឹងថា÷
“ ប្រាង្គតម្កល់សព្វទាំងឡាយសុទ្ធតែមានរូបបដិមាករជានាម៉ឺនមន្ត្រីខាងអក្សរ
សាស្ត្រនយោបាយមន្ត្រីខាង នយោបាយ និងមន្ត្រីសឹកសង្គ្រាម ដំរី សេះ…ជាដើម។ ប្រាងតម្កល់សពនេះ ត្រូវបានចាត់ទុកជាបរមរាជវាំងទី២ របស់មហាក្សត្រ ។ ពេល
ណា ព្រះមហាក្សត្រហត់នឿយនៅ ក្នុងបរមរាជ វាំងគឺព្រះមហាក្សត្រយោង ទៅដល់ ទីនេះដើម្បីធ្វើការ សំរាកនិងលេង កំសាន្ត។ ”
លោកអ្នកនាងជាទីមេត្រី!
ប្រសិនបើមានឱកាសមកដល់ Hue សូមអញ្ជើញលោកអ្នកនាងទទួលកាលលេង
សប្បាយចូលកំសាន្តក្នុងតំបន់នេះ ស្ដាប់បណ្ដាបទចម្រៀងមនោសញ្ជេតនារបស់នារី
Hue ក្នុងរូបភាពនៃអាវផាយពណ៌ស្វាយនិងដួនស្លឹក។ ទន្ទឹមនឹងនោះ តំបន់ដីនេះ ក៏ល្បីឈ្មោះដោយសិល្បះម្ហូបអាហារ បណ្ដាផលិតផលនៃភូមិរបរ និងពិធីបុណ្យ
ប្រជាប្រិយ៍នានា ពោរពេញទៅដោយអត្តសញ្ញាណ ដូចជា÷ ពិធីបុណ្យ Cau Ngu
បុណ្យប្រណាំងទុកលើទន្លេ Huong និង Festival Hue …ជាដើម បានទាក់ទាញភ្ញៀវទេចរណ៍រាប់ពាន់នាក់នៅក្នុងនិងក្រៅប្រទេស៕
VANDO
-VOV WORLD