LAN ANH -  
|
កំណើតដីនិងទឹក (vi.wikipedia.org) |
Vovworld-ក្រមវីរកថារឿងព្រេងដ៏ធំធេង ប្រមូលផ្ដុំនូវប្រព័ន្ធរឿងព្រេងអំពីការ
បង្កើតមេឃដីរបស់ជនរួមជាតិ Muong។ វណ្ណកម្មបានប្រមូលផ្ដុំចំណុចវិសេស
វិសាលនៃប្រភេទអក្សរសាស្ត្រប្រជាប្រិយចំនួន២គឺរឿងព្រេងនិងវីរកថាប្រជាប្រិយ។
វីរកថាប្រសូត្រដីប្រសូត្រទឹកត្រូវបាននិទានដោយកំណាព្យឃ្លោងមានចង្វាក់ស្ដីពីការ
បង្កើតពិភពលោក តាំងពីពេលផែនដីមិនទាន់មានជីវិតរស់នៅដល់ពេលភូមិ Muong
ស្ថិរភាព។ វីរកថាស្ដីពីកំណើតដីនិងទឹកត្រូវបានគ្រូអារក្សសម្ដែងក្នុងពិធីបុណ្យសព
ឬពិធីបុណ្យផ្សេងៗរបស់ជនរួមជាតិ Muong។ សាស្ត្រាចារ្ស Ngo Duc Thinh នាយក
មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សវប្បធម៍ជំនឿវៀតណាមបានឲ្យដឹងថា៖
“វីរកថាបាននិទានអំពីកំណើតដីនិងទឹក បកស្រាយប្រភពដើមនៃប្រទេសជាតិ
ភូមិឃុំមនុស្ស។ វីរកថាបានឆ្លុះបញ្ចាំងដំនាក់កាលប្រវត្តិសាស្ត្រមួយរបស់ជនរួមជាតិ
Muong។ សំខាន់បំផុតគឺការសម្ដែងវីរកថានេះក្នុងពិធីបុណ្យសជារបៀបជួយអ្នកស្លាប់
ដឹងអំពីប្រភពដើមនៃមនុស្ស មនុស្សបានប្រសូត្រពីកាលណាមករស់នៅយ៉ាងម៉េច
បញ្ជូនទៅឋានលើយ៉ាងម៉េច។ ហេតុនេះហើយគេបានហៅថាជាវីរកថារស់ មាន
អត្ថន័យចំពោះជីវភាពមនុស្ស។”
ជនរួមជាតិ Muong បានចាត់ទុកថា គ្មានទេវតាឬព្រះណាបានប្រសូត្រមេឃដី
បានឡើយ គឺជាធម្មជាតិបានប្រសូត្រចេញមេឃដីប្រសូត្រចេញទឹកដែលទើបមាន
ទន្លេជ្រោះ។ ការប្រសូត្រនេះដ៏មហិមារប៉ុន្តែមិនទាន់មានមនុស្សឬសត្វអ្វីឡើយ។
“នេះជាវីរកថាបន្តគ្នាពីមាត់មួយទៅមាត់មួយ។ ក្នុងនោះ គេរៀបរាប់អំពីកំណើត
នៃដើមឈើអាទិទេព។ នេះគឺជាដើមឈើពិសិដ្ឋ។ នេះជាដើមឈើអាវកាសឆ្លុះបញ្ចាំង
ពិភពមនុស្សនិងមេឃដីនិងព្រឹត្តិការណ៍ជនរួមជាតិ Muong បានប្រសូត្រចេញយ៉ាង
ម៉េច។ភាពស្រមើស្រមៃរបស់វីរកថាគឺសម្បូរបែបណាស់។ នេះជាវណ្ណកម្មបន្តពីមាត់
មួយទៅមាត់មួយ រាប់ទាំងរបៀបសម្ដែង ហេតុនេះហើយគេនៅតែរក្សានិងធានាចរិត
លក្ខណៈឯកភាពរបស់វីរកថា។”
តាមដំណើរការអភិវឌ្ឍន៍នោះ វីរកថាប្រសូត្រដីប្រសូត្រទឹករបស់ជនរួមជាតិ
Muong បានមានច្បាប់ជាច្រើន។ សាស្ត្រាចារ្ស Ngo Duc Thinh បានឲ្យដឹងថែមទៀត
ថា៖
“មានច្បាប់ជាច្រើន ច្បាប់ខ្លីបំផុតគឺ៨ពាន់ឃ្លានិងវែងបំផុតគឺ១៦ពាន់ឃ្លា យ៉ាង
តិចបំផុតមានច្បាប់ចំនួន៧ដល់៨។ ច្បាប់នីមួយៗចំណុះទៅលើដំបន់ផ្សេងៗគ្នានិង
ប្រពៃណីរបស់ប្រជាជន។ ជនរួមជាតិ Muong មោទនភាពអំពីវីរកថា។ មានច្បាប់ជា
ច្រើននិទានអំពីប្រជាជន វណ្ណផ្សេងៗ។ ក្រៅពីតួនាទីរបស់ប្រជាជននៅមានតួនាទី
របស់វណ្ណផ្សេងៗទៀត។ ការបន្តត្រកូលពីជំនាន់មួយទៅជំនាន់មួយយ៉ាងម៉េច។”
អាចនិយាយបានថាវីរកថាប្រសូត្រដីប្រសូត្រទឹកជាសំណង់វប្បធម៍ ក្នុងនោះ
មានអក្សរសាស្ត្រប្រជាប្រិយ ទស្សនៈវិទ្យា ប្រវត្តិសាស្ត្រ ជនជាតិវិទ្យាផង។ ក្នុងវីរកថា
ប្រសូត្រដិប្រសូត្រទឹកអាចបានឃើញភាពវិសេសវិសាលដោយឡែកអត្តសញ្ញាណ
ដោយឡែកនៃសិល្បៈប្រជាប្រិយ។ របៀបចាប់អារម្មណ៍ របៀបគិតគូររបស់ជនរួម
ជាតិដំបន់ព្រៃភ្នំមុននេះ បង្កើតឡើងនូវរបៀបនិយាយមានអត្តសញ្ញាណដោយឡែក។
ប្រការនេះបានបង្ហាញសម្រស់ទាំងពីរគឺសម្រស់បញ្ញានិងសម្រស់ព្រលឹងរបស់ជនរួម
ជាតិ Muong ក្នុងវីរកថាប្រសូត្រដីប្រសូត្រទឹក៕
LAN ANH