ជនរួមជាតិ Ba Na នៅដំបន់ Tay Nguyen

ជនរួមជាតិ Ba Na នៅដំបន់ Tay Nguyen - ảnh 1
ជនរួមជាតិ Ba Na នៅដំបន់ Tay Nguyen (VOV4)


        Vovworld-ជនរួមជាតិ Ba Na ឬមានឈ្មោះផ្សេងៗដូចជា Bo Nam, Roh, Kon
Kde, Ala Kong Kpang Kong។​ ភាសារបស់ជនរួមជាតិ Ba Na ស្ថិតក្នុងអម្បូរភាសា
Mon-ខ្មែរអាស៊ីខាងត្បូង។ ដោយមានចំនួនប្រជាជនជា២២៧ពាន់នាក់នាបច្ចុប្បន្ន
ជនរួមជាតិ Ba Na បានបែងចែកតាមក្រុម​ដំបន់​ដូចជា Ro Ngao, Ro Long, To Lo
ជាដើមជនរួមជាតិ Ba Na រស់នៅប្រមូលផ្ដុំជាសំខាន់នៅខេត្ត Gia Lai, Kon Tum
និងភាគខាងលិចបណ្ដាខេត្ត Binh Dinh, Phu Yen និង Khanh Hoa។ មុននេះជនរួម
ជាតិ Ba Na បានដាំស្រូវលើស្រែគ្មានទឹកនិងធ្វើចម្ការ។ តាំង​ពីដើមសតវត្សទី២០
មកជនរួមជាតិ Ba Na បានដាំស្រូវទឹក។ ក្នុងជនរួមជាតិ Ba Na មេគ្រួសារជាស្ត្រី
តាមរបបមាតុភាព នៅភូមិជនរួម​ជាតិ Ba Na មានផ្ទះ Rong ដ៏ធំស្អាតដែលបាន
សង់ឡើងនៅកណ្ដាលភូមិ។ នេះជាកន្លែងដែលប្រព្រឹត្តទៅបណ្ដាព្រឹត្តិការណ៍
សំខាន់ៗរបស់ភូមិពិភាគ្សាអំពីកិច្ចការរបស់ភូមិនិងក៏ជាទីកន្លែងដែលសម្ដែងនូវ
ពិធីកិច្ចប្រពៃណីផង។

        ផ្ទះនៅរបស់ជនរួមជាតិ Ba Na ជាផ្ទះផុតពីដី។​មុននេះក្នុងផ្ទះនីមួយៗមាន​
ជំនាន់​ជាច្រើនរស់នៅ ហេតុនេះហើយនៅដំបន់មានផ្ទះខ្លះដល់​វែងរាប់រយម៉ែត្រ
ឯណោះ។  ប៉ុន្តែនាបច្ចុប្បន្នរូបសណ្ឋានគ្រួសារតូចដោយមានផ្ទះផុតពីដី​តូច​​បាន
មានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាជនជាតិឧស្សាហ៍ព្យាយាម​និង​មាន
ជីវភាពរស់នៅខាងស្មារតីដ៏សម្បូរបែប ជនរួមជាតិ Ba Na មានខឿន​វប្បធម៍
​ប្រជាប្រិយដ៏វិសេសវិសាល ក្នុងនោះតូរតន្ត្រីគងឃ្មោះបានផ្សាភ្ជាប់ជា​មួយ​ជីវភាព
ខាងពិធីបុណ្យប្រពៃណី។​ចំពោះជនរួមជាតិ Ba Na គងខ្មោះមិនត្រឹម​តែ​ជានិមិត្តរូប
ដ៏ពិសិដ្ឋនៃក្នុងការសែនព្រេនប៉ុណ្ណោះទេ ថែមទាំងជាទ្រព​សម្បត្តិ​មានតំលៃក្នុង
ជីវភាពខាងសម្ភារៈទៀតផង។ លោក Dinh Srum ជនរួមជាតិ Ba Na នៅខេត្ត Dac
Lac បានឲ្យដឹងថា៖

        “ភូមិរបស់ជនរួមជាតិ Ba Na មានប្រពៃណីវាយគងឃ្មោះពីយូរឡង់មក​ហើយ។
ពេលដល់បុណ្យតេតឬពិធីបុណ្យនានាត្រូវមានគងឃ្មោះវាយឡើង​ដើម្បី​កាន់តេផុល
ផុស។​ បងប្អូនបានស្ដាប់ស្នូរគងឃ្មោះសប្បាយរីរាយ។”

        ជនរួមជាតិ Ba Na មានជីវភាពខាងតូរតន្ត្រីដ៏សម្បូរបែប។ ឧបករភ្លេង​របស់​ជន
រួមជាតិ Ba Na ក៏ពហុបែបផងដែរ។ របាំប្រជាប្រិយ Ba Na ក្នុងនោះមានរបាំ​បំរើ​ពិធី
ការនិងទស្សនីយភាពនៅពិធីបុណញយត្រូវបានមនុស្សជាច្រើននិយម​ចូលចិត្ត។​
វីរកថា រឿងបុរាណរបស់ជនរួមជាតិ Ba Na ក៏ជាវណ្ណកម្មប្រជាប្រិយ​វិសេសវិសាល
មានតំលៃក្នុងឃ្លាំងអក្សរសាស្ត្រប្រជាប្រិយវៀតណាម។ ​ចំពោះ​ជនរួមជាតិ Ba Na
របបត្បាញ់ចរបាប់ជាផ្នែកវប្បធម៍វិសេសវិសាលតាំងពីយូរ​លង់​ណាស់មកហើយ។
នារី Ba Na សុទ្ធតែស្ទាត់របរត្បាញចរបាប់ប្រពៃណី។ លោកស្រី La Lan Thi Minh
សិប្បការិនីត្បាញចរបាប់ជនរួមជាតិ Ba Na បាន​ឲ្យ​ដឹងថា៖

        “កាលនៅអាយុ១៤ដល់១៥ឆ្នាំបានត្បាញ់គ្រប់ប្រភេទហើយ។ ប្របៃណីគឺ​យើង
មិនអាចបោកចោលបានឡើយ។​ ពីមុននេះខ្ញុំខំធ្វើ ជនចាស់ជរាឥឡូវនេះ​ធ្វើនិងបើក
ថ្នាក់បង្រៀនសំរាប់២០ដល់៣០កុមារីក្នុងមួយវគ្គ។ ឥឡូវនេះពួកគេធ្វើ​ស្អាត​ណាស់
ហើយអភិវឌ្ឍន៍របរត្បាញ់ទៀតផង។”

        ជនរួមជាតិ Ba Na មានពិធីបុណ្យជាច្រើនដូចជាពិធីបុណ្យតបស្នងសង​គុណ
ឪពុកម្ដាយ ពិធីចាក់ក្របី ពិធីបុណ្យសពជាដើម។ ពិធីបុណ្យនានាមិន​ត្រឹម​តែជា
ឱកាសដើម្បីជនរួមជាតិអំណរគុណមេឃដីថែរក្សាឲ្យរដូវអំណោយផល​ប៉ុណ្ណោះទេ
ថែមទាំងជាឱកាសដើម្បីលេងកំសាន្តវាយគងឃ្មោះផឹកស្រាអិច​និង​ក៏ជាឱកាស
ដើម្បីជនរួមជាតិ Ba Na បង្ហាញថ្វីដៃធ្វើម្ហូបអាហារដ៏វិសេសវិសាល​ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ