ផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅ
LAN ANH -  
(VOV) /  
|
ផ្ទះផុតពីដីរបស់ជនជាតិ Thai ខ្មៅ (langvietonlines.vn) |
Vovworld-ផ្ទះផុតពីដីរបស់ជនជាតិ Thai មានសម្រស់ដោយឡែក សាមញ្ញប៉ុន្តែស្អាត។ ផ្ទះត្រូវបានធ្វើដោយឈើនិងឬស្ស៊ី ដំបូលប្រក់ដោយស្មៅរឺស្លឹក គ្មានដែកគោលទេ។ ខ្សែចំណងគឺយកពីដើមផ្ដៅរឺបណ្ដាសំបក់នៃដើមឈើផ្សេងៗ។ ស្ថាប័ត្យកម្មផ្ទះផុតពីដីរបស់ជនជាតិ Thai សាមញ្ញប៉ុន្តែរឹងមាំ។ បង Luong Van Thiet អ្នកស្រាវជ្រាវរបស់សារមន្ទីជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖
“ផ្ទះរបស់ជនជាតិ Thai ខ្មៅមានដំបូលដូចជារូបអណ្ដើក។ គេចាត់ទុកថា អណ្ដើកបានបង្រៀនគេសាងសង់ផ្ទះម៉្លេះហើយផ្ទះមានរូបជាស្នូកអណ្ដើក។ នៅលើដំបូលផ្ទះមាន Khau Cut ជាដើមឬស្ស៊ីចំនួន២ដាក់កាត់ឈាងគ្នា។ អ្នកមានគេធ្វើ khau cut ជារូបផ្កាឈូកដើម្បីបង្ហាញភាពសង្ហានិងសម្បូរុងរឿង។ រីឯផ្ទះរបស់ជនធម្មតាគ្មានក្បូក្បាច់អ្វីឡើយ។ រីឯអ្នកទើបនឹងបែកចេញទៅស្នាក់នៅដោយឡែកគឺផ្ទះធ្វើរូបនារីមានផ្ទៃពោះដើម្បីបួងសួងភាពលូតលាស់ថ្កុំថ្កើង។”
ចំពោះជនជាតិ Thai ខ្មៅ ផ្ទះជាការប្រសព្វគ្នារវាងមេឃដីនិងធម្មជាតិដូច្នេះបណ្ដាល្វែងផ្ទះនិងជណ្ដើរសុទ្ធតែមានលេខសេសដូចជា ៣ ៥ ៧និង៩។ ផ្ទះនីមួយៗមានជណ្ដើរចំនួន២។ ជណ្ដើរនៅចុងផ្ទះសំរាប់នារីមានកាំជណ្ដើរចំនួន៩កាំ។ រីឯជណ្ដើរនៅខាងមុខសំរាប់បុរសនិងភ្ញៀវគឺមាន៧កាំ។ បងស្រី Hoang Minh Nguyet កម្មាភិបាលសារមន្ទីជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា ក្នុងផ្ទះរបស់ជនជាតិ Thai ខ្មៅមានប្រការជាច្រើនបង្ហាញឲ្យជំនឿអំពីលិង្គនិងយោនីរបស់គេពិសេសគឺសសរកល់រានអាលរបស់ជណ្ដើរ៖
“ចំពោះជណ្ដើរសំរាប់ប៉ែកខាងនារី គឺពេលដែលនារីម្នាក់ក្នុងគ្រួសារមិនទាន់មានប្តីរឺរៀបការហើយដែលមិនទាន់មានកូននោះ នារីនឹងស្ទាបលើសសរនេះក្នុងបំណងយកបានប្តីនិងមានកូនមានសុខភាពល្អ។ នេះជាការបង្ហាញភេទរបស់បុរស។ កាំជណ្ដើរជាលេខសេសគឺបង្ហាញឲ្យភ័ព្វសំណាងនិងជៀសផុតពីខ្មោចបីសាច។”
ផ្ទះផុតពីដីរបស់ជនជាតិ Thai មានចង្ក្រានចំនួន២។ ចង្ក្រានមួយបានដាក់នៅកណ្ដាលផ្ទះដើម្បីទទួលភ្ញៀវ។ នៅក្បែរពន្លឺភ្លើងចង្ក្រាន ម្ចាស់ផ្ទះនិងភ្ញៀវអង្គុយជុំវិញចែករំលែកអំពីរឿងក្នុងជីវភាពរស់នៅដើម្បីសមដែងនូវទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាជាង។ រីឯចង្ក្រាននៅខាងក្រោមផ្ទះដើម្បីដាំបាយប្រចាំថ្ងៃ។ តាមបង Luong Van Thiet ថា ត្រឹមតែមើលទៅចង្ក្រានអាចបានឃើញវប្បធម៍ប្រព្រឹត្តរបស់បណ្ដាសមាជិកក្នុងគ្រួសារ។
“ក្រលែកមើលទៅក្នុងផ្ទះអាចដឹងបានភ្លាមថា គ្រួសារនោះមានតួនាទីយ៉ាងម៉េច។ ចង្ក្រានជាព្រលឹងរបស់ផ្ទះ។ ជនជាតិ Thai ខ្លាចបំផុតគឺផ្ទះគ្មានអ្នកណាដុតចង្ក្រាន នោះជាផ្ទះគ្មានសុភមង្គល។ ចង្ក្រានជាកន្លែងសំណេះសំណាលរបស់កំលោះក្រមុំក្នុងពេលដែលគេស្គាល់ស្និទ្ធស្នាលគ្នា។ ចង្ក្រានក៏ជាកន្លែងប្រជុំគ្រួសារ។”
ចំពោះជនជាតិ Thai ខ្មៅ បង្អូចរគឺជាភ្នែកបានជាពេលណាក៏ទុកឲ្យទូលាយមិនត្រូវបិទបាំងដែរ។ ហេតុនេះហើយក្នុងពេលមកលេងផ្ទះភ្ញៀវកុំអង្គុយបែខ្នងទៅរកបង្អូច។ ទោះបីជាជីវភាពរស់នៅបានផ្លាស់ប្តូរក៏ដោយ ជនជាតិ Thai ខ្មៅនៅដំបន់ពាយ័ត្ននៅពិសារបាយដំណើបស្លៀកពាក់អាវ com និងរស់នៅក្នុងផ្ទះផុតពីដី។ ពីព្រោះថា ផ្ទះផុតពីដីជាព្រលឹង ជានិមិត្តរូបរបស់ជនជាតិ Thai ខ្មៅនៅដំបន់ពាយ័ត្ន៕
LAN ANH
-VOV