|
សំលៀកបំពាក់របស់នារី Mong (laocai.gov.vn) |
Vovworld-សំលៀកបំពាក់របស់នារី Mongមានពណ៌ចម្រុះឆើតឆាយ។ សំ
លៀកបំពាក់ប្រពៃណីមួយសំរាប់របស់នារី Mong រួមមានសំពត់ អាវ ខ្សែក្រវាត់
កន្សែងជាដើម។ នារី Mong ស្លៀកសំពត់វែងយ៉ាងស្រស់ត្រកាលនិងពាក់អាវ
រំលេចក្បាច់រចនាយ៉ាងឆើតឆាយនៅស្មានិងក។ លោក Mua A Tru ជនជាតិ Mong
Hoa នៅខេត្ត Son La បានឲ្យដឹងថា កាលនៅតូចដល់ធំដឹងក្តី ជានិច្ចកាលបាន
ឃើញម្ដាយបងស្រីនិងឥឡូវនេះគឺប្រពន្ធអង្គុយប៉ាក់សំពត់។សំពតនីមួយៗជា
ពិភពលោកមួយរបស់នារី Mong។
“សំពត់មានប្រភេទជាច្រើន។ ដើម្បីធ្វើចេញសំពត់មួយគឺជាដំណើរការ
មួយ។ សំពត់មានគំរូជាច្រើនណាស់។ កាលនៅតូចក្រមុំត្រូវបានម្ដាយនិងបង ស្រីណែនាំកាត់ដេរប៉ាក់សំពត់ហើយ។ ក្រមុំ Mong ដែលកាត់ដេរសម្លៀកបំពាក់ យ៉ាងឆើតឆាយក្រោយនេះងាយយកប្តី។ ក្នុងពិធីបុណ្យនានា ជនរួមជាតិ Mong ស្លៀកពាក់សំពត់អាវមានផ្កាទៅចោល Pao គឺស្អាតណាស់។”
នារីជនជាតិ Mong ទោះបីរស់នៅកន្លែងណាក៏ដោយសុទ្ធតែមានបច្ចេកទេស
ប៉ាក់ដ៏ល្អឯក។ជនរួមជាតិ Mong មានប្រពៃណីតុបតែងលើសាច់ក្រណាត់គ្រប់ព៌ណ គូរក្រមួនឃ្មុំលើក្រណាត់ដើម្បីយកក្បូរក្បាច់ព័រសលើព័ណ៌ឆ្លុះ។ រាល់ក្បូរក្បាច់តុប
តែងត្រូវបាននារី Mong បង្ហាញដោយថ្នេរខ្សែប៉ាក់ដ៏សម្បូរបែបពហុបែបជួនកាលគឺ
ថ្នេរទទឹង រូបត្រីកោណជាដើម។ រីឯព័ររបស់សំពតភាគច្រើនគឺពណ៌ចែងចាំងក្តៅដូច
ជាក្រហម បៃតង លឿង។ លោក Mua A Tru បានឲ្យដឹងបន្ថែមទៀតថា៖
“ប្រពៃណីធ្វើសំពតមានតាំងពីយូរយាមកហើយ។ សំពត់មានប្រភេទអំបោះ
បៃតងក្រហមជាច្រើន។ ជនរួមជាតិ Mong ចូលចិត្តសំពត់ក្រហមលឿងនិងបៃតង។ ពណ៌បៃតងជានិមិត្តរូបឲ្យស្លឹកឈើរីឯលឿងក្រហមជានិមិត្តរូបឲ្យផ្កា។”
ក្នុងពេលទំនេរគឺនារី Mong បានព្យាយាមនៅក្បែរកន្ត្រកអំបោះប៉ាក់។ នារីម្នាក់ៗ
សុទ្ធតែប៉ាក់តាមគំរូក្បាច់រចនាដែលមានស្រាប់ឡើយ។ លោកស្រី Hang Thi Nghenh
ជនជាតិ Mong Hoa នៅខេត្ត Son La បានឲ្យដឹងថា បណ្ដាគំរូក្បាច់រចនាមានតាំងពី
យូរយាមក លោកស្រីនិងនារី Mong ក្នុងភូមិបានរៀននិងប៉ាក់ឡើងវិញ។ ប៉ុន្តែគំរូក៏
ត្រូវបានកែលំអរជាច្រើនផងដែរ។
“មុននេះជនរួមជាតិ Mong ធ្វើបានត្រឹមតែសំពត់១ដល់២សំរាប់ក្នុង១ឆ្នាំ។ ឥឡូវ
នេះដោយសារមានម៉ាស៊ីនគេអាចកាត់ដេរបាន១ដល់២សំរាប់ក្នុង១ខែ។”
ទោះបីជាជីវភាពរស់នៅទំនើប វត្ថុក្នុងគ្រួសារត្រូវបានផ្លាស់ប្តូរប៉ុន្តែពីកុមារដល់
អ្នកចាស់ជរា ជនរួមជាតិ Mong គ្រប់រូបនៅតែស្លៀកពាក់សំលៀកបំពាក់ប្រពៃណី
ដោយនារីធ្វើឡើង។ គេជានិច្ចកាលស្លៀកពាក់លើខ្លួនស្រស់ស្អាតទាំងក្នុងការធ្វើ
ពលកម្មក៏ដូចជាក្នុងទិវាបុណ្យទាននានាទៀតផង៕