កិច្ចព្រមព្រៀងទីក្រុងប៉ារីស-យុទ្ឋសាស្រ្ត ចរចារដ៍វៀងវៃរបស់វៀតណាម

                      

កិច្ចព្រមព្រៀងទីក្រុងប៉ារីស-យុទ្ឋសាស្រ្ត ចរចារដ៍វៀងវៃរបស់វៀតណាម - ảnh 1
ពិធីចុះហត្ថ លេខាលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ឈប់សង្រ្គាមនៅវៀត ណាម
(រូបថត: Internet)

VOV-ឆ្លើយត​បសម្ភាសជាមួយអ្នកយកព័ត៏មាននៃទីភ្នាក់ងារសារព័ត៏មានវៀតណាម
ប្រចាំនៅបារាំង ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាចុះហត្ថលេខាលើ កិច្ចព្រមព្រៀង
ទីក្រុងប៉ារីសស្តីពីការបញ្ឈប់សង្រ្គាមនៅវៀតណាម ឯកអគ្គរដ្ឋទូត លោកDuong Van
Quang ប្រធានគណះប្រតិភូអចិន្រ្តៃវៀតណាមអមក្បែអង្គារអប់រំវិទ្យាសាស្រ្តនិងវប្បធម៏
អ.ស.ប(UNESCO)ចាត់ទុកថា៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសមុន
នេះ៤០ឆ្នាំជារបត់១។កិច្ចព្រមព្រៀងនេះជាសេចក្តីសំរេច១ដ៍ត្រឹមត្រូវអំពីយុទ្ឋសាស្រ្ត
របស់វៀតណាម។នេះជាយុទ្ឋសាស្រ្តដណ្តើមជ័យជំនះជាជំហានៗហើយឈនទៅ
ទទួលជ័យជំនះទាំងស្រុងលើវិស័យទាំង៣គឺយោបាយ-យោធានិងការទូត។តាមលោក
Duong Van Quangថា៖កត្តាកំណត់សំរេចដែលផ្តល់មកជ័យជំនះគឺជាគោលនយោបាយ
ឯករាជ្យ និងម្ចាស់ការរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ