កម្មវិធី “ជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម”មានកំលាំងរីករាលដាលខ្លាំងក្លា
(VOVWORLD) /  
|
អ្នកប្រើប្រាស់ចំនួន៧១%ជឿជាក់ទៅលើទំនិញវៀតណាមគុណភាពខ្ពស់ (VOV) |
Vovworld-ក្រោយរយៈពេល៤ឆ្នាំអនុវត្តចលនា “ជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម”របស់ក្រសួងឧស្សាហពាណិជ្ជកម្មបានបង្កើតនូវកំលាំងពលំយ៉ាងខ្លាំងក្លាក្នុងការយល់ដឹងរបស់អ្នកប្រើប្រាស់ ក្នុងនោះបានមានអ្នកប្រើប្រាស់ចំនួន៧១%ជឿជាក់ទៅលើទំនិញវៀតណាមគុណភាពខ្ពស់និងទំនិញវៀត
ណាមបានស្រូបយកអត្រា៨០ដល់៩០%ក្នុងប្រព័ន្ធផ្សារទំនើប កន្លែងលក់ទំនិញ
ស្ថិរភាពតំលៃ។ ថ្លែងមតិនៅពិថីធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងឧស្សាហ-ពាណិ
ជ្ជកម្ម នាព្រឹកថ្ងៃទី៨មករានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមនិងជាប្រធានគណៈកម្មាធិការបញ្ជាចលនាលោក
Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖
“ប្រសិនបើមានបទដ្ឋាន យើងនឹងដាក់ចេញដំណោះស្រាយដើរទន្ទឹមនឹងមុខ
ទំនិញនីមួយៗ។ គួរកសាងបទដ្ឋានមួយចំនួននិងឈានទៅដំណោះស្រាយវិសេស។ មានមុខទំនិញនីមួយៗហើយនោះ អង្គភាពអាជីវកម្មនៃមុខទំនិញនីមួយៗនឹងចូល
រួមជាមួយយើង អង្គភាពអាជីវកម្មនឹងរួមថវិការចូលក្នុងការពន្លឿនមុខទំនិញរបស់ខ្លួនពីព្រោះវាមានផលប្រយោជន៍៕”
-VOVWORLD