ការជួបមុខជនវៀតណាមនៅឯបរទេសក្នុងឪកាសនិទាឃរដូវឆ្នាំរោងចត្វាស័ក២០១២
នាថ្ងៃទី ១៩ មករា ខេត្ត Tra Vinh ( ភាគខាងត្បូងវៀតណាម) បានរៀបចំការជួបមុខ
ជនវៀតណាមនៅឯបរទេស ក្នុងឪកាសនិទាឃរដូវ ឆ្នាំរោងចត្វាស័ក ២០១២។ជនវៀតណាមនៅឯបរទេសចំនួន ១៥០នាក់ មកពីប្រទេសជាច្រើនលើពិភពលោក
ត្រឡប់មកស្រុកកំណើតទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នៅទីនេះ លោក Tong
Minh Dien អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Tra Vinh កត់សម្គាល់បណ្ដាការរួមវិភាគទានរបស់សហគមជនវៀតណាមនៅឯបរទេស ចំពោះការអភិវឌ្ឈន៏រួមរបស់ខេត្ត និងមានគោលបំណងថា ក្នុងប៉ុន្មានឆ្នាំខាងមុខ ជនវៀតណាមនៅឯបរទេសវិនិ
យោគ រួមវិភាគទានកសាងស្រុកកំណើត Tra Vinh កាន់តែច្រើនថែមទៀត។ ជនវៀត
ណាមនៅឯបរទេសម្នាក់ៗ ជាស្ពានមួយ តភ្ជាប់ដើម្បីបង្កើនការយល់ដឹង និងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិយាយរួម និងខេត្ត Tra Vinh និយាយដោយឡែក ជាមួយបណ្ដាប្រទេសដែលបងប្អូនកំពុងរស់នៅ រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ។
នៅទីនេះ បណ្ដាជនវៀតណាមនៅឯបរទេសសុទ្ធតែសំដែងសេចក្ដីសប្បាយរិករាយចំ
ពោះការអភិវឌ្ឈន៏ ផ្លាស់ប្តូរថ្មីរបស់ស្រុកកំណើត និង បានអោយដឹងថា៖ ទោះបី រស់នៅ
និងធ្វើការឆ្ងាយពីស្រុកកំណើតក្តី ប៉ុន្តែជានិច្ចកាលឆ្ពោះទៅប្រភពដើម តភ្ជាប់ជាមួយ
គ្រួសារ ស្រុកកំណើត និងជានិច្ចកាលមានគោលបំណងបានរួមវិភាគទានចូលក្នុង
ការអភិវឌ្ឈន៏របស់ខេត្ត របស់ប្រទេស។ លោក Tran Huu Quan មកពីអាមេរិក ថ្លែងថា៖
នាសព្វថ្ងៃ ខ្ញុំសប្បាយរិករាយ និងស្ងើចសរសើរចំពោះបណ្ដាសមិទ្ធផលនៃខឿន
សេដ្ឋកិច្ច-សង្គម និងជំនឿសាសនា។ ខ្ញុំឃើញបណ្ដាវត្តអារាមជាច្រើនបានកសាងល្អស្អាត បណ្ដាពិធីបុណ្យបានរៀបចំដោយសេរី៕