ការជួបមុខអាជីវករវៀតណាមនៅឯបរទេសនិងអាជីវករក្នុងប្រទេសលើកទី២។

ការជួបមុខអាជីវករវៀតណាមនៅឯបរទេសនិងអាជីវករក្នុងប្រទេសលើកទី២។ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai (vov.vn)



        VOV-នាព្រឹកថ្ងៃទី៧សីហានៅទីក្រុង Da Lat ខេត្ត Lam Dong បាន​ប្រព្រឹត្ត​
ទៅ​កម្មវិធី “ការជួបមុខ អាជីវករវៀតណាមនៅឯបរទេសនិងអាជីវករក្នុងប្រទេស​
លើកទី២” ជាមួយការចូលរួមរបស់អង្គភាពអាជីវកម្ម អាជីវករវៀតណាមនៅក្នុង​
និង​ក្រៅប្រទេសចំនួន៥រយនាក់។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម
​លោក Hoang Trung Hai បានអះអាងថា​សហគមន៍ជនវៀតណាមនៅឯបរទេស​ជា​ផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញរបស់សហគមន៍ប្រជាជាតិវៀតណាម និងជា​ស្ពាន់
តភ្ជាប់សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិរបស់វៀតណាមជាមួយបណ្ដាប្រទេស។ ក្នុងនោះជួរអាជីវករជនវៀតណាមនៅឯបរទេសដើរតួនាទីដ៏សំខាន់។​ដើម្បី​បង្កើន​ប្រសិទ្ធភាពរបស់បណ្ដាកម្មវិធីជួបមុខ​ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានចាត់
ទុកថា៖

        “ទីមួយ វាយតំលៃលទ្ធផលការងារចលនាតភ្ជាប់អង្គភាពអាជីវកម្មវៀតណាម​នៅក្នុងនិងក្រៅប្រទេស​ពិសេសគឺក្រោយសិក្ខាសាលាជួបមុខអាជីវករវៀតណាម​នៅឯបរទេសនិងអាជីវករក្នុងប្រទេសលើកទី១។ ទី២ ធ្វើឲ្យច្បាស់រាល់ការលំបាក​ភាពងាយស្រួលសក្ដានុភាពក្នុងដំណើរការសហប្រតិបត្តិការអាជីវកម្មនិងនាំចេញ
ទំនិញវៀតណាម។​ ទី៣គឺ ផ្លាស់ប្តូរអំពីការជួយឧបត្ថម្ភបើកទូលាយទីផ្សារ​លើក​
កំពស់​សមត្ថភាពប្រគួតប្រជែង ទន្ទឹមនឹងនោះលើកមតិជាមួយរដ្ឋអំពីយន្តការ​គោលនយោបាយចាំបាច់ដើម្បីពង្រីកយ៉ាងល្អបំផុតសមត្ថភាពរបស់ជួរអាជីវករ​ចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ