ការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិ Ardex – 13
![ការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិ Ardex – 13 - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_10_23/pttg phat bieu tai le khai mac.jpg) |
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai (http://baodientu.chinhphu.vn/) |
(VOV)_នាព្រឹកថ្ងៃទី ២៣ តុលា នៅឃុំ Thuy An ស្រុក Ba Vi ទីក្រុងហាណូយ បានប្រព្រឹត្តទៅការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិ និងជួយសង្គ្រោះ មនុស្សធម៌ ឆ្នាំ ២០១៣ (Ardex – 13)ដោយមានការចូលរួមរបស់ប្រទេសអាស៊ាន ចំនួន១០ និងប្រទេសសង្កេតការ ដូចជា៖ជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី អាមេរិក និងបណ្ដាអង្គការរបស់អង្គការសហប្រជាជាតិ ព្រមទាំងអង្គការអន្តរជាតិនានា។
នេះគឺជាឱកាសដើម្បីបណ្ដាប្រទេសរួមគ្នាអនុវត្ត វាយតំលៃ អំពីបណ្ដាបញ្ហាក្នុង ការរៀបចំ បង្ការ ទប់ទល់នឹងសកម្មភាពជួយសង្គ្រោះបន្ទាន់…។ល។ការធ្វើសម យុទ្ធពិតនេះមានការចូលរួមពីអ្នកជំនាញការជាង២,០០០នាក់ និងមធ្យោបាយ សម្ភារះរាប់រយគ្រឿង។ Ardex – 13ត្រូវបានវាយតំលៃជាការធ្វើសមយុទ្ធមានទ្រង់ទ្រាយធំបំផុតពីមុនមក ក្នុងបណ្ដាការធ្វើសមយុទ្ធទប់ទល់នឹងគ្រោះធម្មជាតិនៅ
វៀតណាម៕