ការបង្កើតសហគ្រាសថ្មីបានកើនឡើងខ្លាំងបំផុតក្នុងឆ្នាំ២០១៦
|
ការបង្កើតសហគ្រាសថ្មីបានកើនឡើងខ្លាំងបំផុតក្នុងឆ្នាំ២០១៦ |
(VOV)_តាមនាយកដ្ឋានគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម ក្រសួងផែនការនិងវិនិយោគថា៖ ក្នុងឆ្នាំ ២០១៦ បរិមាណសហគ្រាសថ្មី ដែលបានបង្កើតថ្មី និងបានដំណើ
ការឡើងវិញ ក្នុងទូទាំងប្រទេសមានជាង ១៤ហ្មឺនអង្គភាព ដែលក្នុងនោះ សហគ្រាស
ជាង១១ហ្មឹនទើបនឹងបានបង្កើតថ្មី។
តាមលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម
ថា៖ ការដែលបរិមាណសហគ្រាសថ្មី និងអង្គភាពដំណើការឡើងវិញ បានកើនឡើង
យ៉ាងខ្លាំង នោះគឺដោយសារមានការបញ្ជាណែនាំនិងកំណត់ទិសដៅព្រមៗគ្នារបស់
រដ្ឋាភិបាល ក្នុងឆ្នាំ ២០១៦៖
“ រដ្ឋាភិបាលបានចាប់ផ្តើមដោយកម្មវិធីធ្វើសកម្មភាពជាក់ស្ដែងមួយ ដើម្បីជួយ
ឧបត្ថម្ភការអភិវឌ្ឍន៍របស់សហគ្រាស។ ដោយមានបណ្ដាសកម្មភាពសកម្មដូច្នេះ ទំ
នុកទុកចិត្តរបស់ប្រជាជន និងសហគ្រាសអំពីបរិស្ថានវិនិយោគ អាជីវកម្មគឺមាន
ការកើនឡើង។ ឆ្នាំ ២០១៦ ជាឆ្នាំដើមដំបូងដែលយើងមានបរិមាណសហគ្រាសបាន
បង្កើតថ្មីច្រើនបំផុត និងសន្ទស្សន៍លំដាប់ថ្នាក់ ស្ដីអំពីបរិយាកាសអាជីវកម្ម សមត្ថ
ភាពប្រកួតប្រជែង របស់ធនាគារពិភពលោក និងវេទិកាសេដ្ឋកិច្ចអន្តរជាតិសុទ្ធតែ
បានកើនឡើង៕“