គោលនយោបាយត្រូវឆ្លើយតបបានបំណងប្រាថ្នារបស់ប្រជាជនទាំងមូល។
(VOV) /  
|
លោក Nguyen Duy Viet អនុប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាម (vov.vn) |
VOV-ក្រុមការងាររបស់គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាម
ដឹកនាំដោយលោក Nguyen Duy Viet អនុប្រធានគណៈកម្មាធិការទើបនឹងមាន
ដំណើរទស្សនកិច្ចការងារនៅអាមេរិកសំដៅស្វែងយល់បទពិសោធន៍អំពីបែបផែន
ទទួលនិងដោះស្រាយការរួមមតិរបស់ប្រជាជនក្នុងដំណើរការតាក់តែងគោល
នយោបាយ។ ក្រុមការងារបានជួបធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតី Barack Obama និងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកអំពីខ្លឹមសារដូចជា ទទួលស្រាវជ្រាវញាតិរបស់ប្រជាជននិងធ្វើយ៉ាងម៉េចដើម្បី
បណ្ដា ញាតិនោះអាចបំរើឲ្យប្រធានាធិបតីក៏ដូចជារដ្ឋាភិបាលអាមេរិកព្រមទាំង
ផ្លាស់ប្តូរអំពីវិធានការរៀបចំផ្ទៀងស្ដាប់មតិរបស់ប្រជាជនដើម្បីបំរើឲ្យការងារការ
ទូតជាដើម។ ស្ទីពីលទ្ធភាពអនុវត្តរាល់បទពិសោធន៍ដែលបានចែករំលែក
ជាមួយភាគីអាមេរិកចូលក្នុងស្ថានភាពជាក់ស្ដែងនៅវៀតណាម។ លោក Nguyen
Duy Viet អនុប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានឲ្យដឹងថា៖
“នាបច្ចុប្បន្នបក្សយើងកំពុងមានគោលការណ៍បង្កើនការផ្ទៀងស្ដាប់មតិប្រជាជននិងកសាងទស្សនៈគឺគ្រប់យន្តការ-គោលនយោបាយរបស់បក្សនិងរដ្ឋច្បាប់របស់រដ្ឋសុទ្ធតែដើម្បីប្រជាជននិងចេញពីប្រជាជន។ យើងកំពុងកសាងរាល់វិធានការដែលអាចពង្រីកបានសក្ដានុភាពបញ្ញាក្នុងប្រជាជន ពិសេសគឺភាព
សកម្មច្នៃប្រឌិតរបស់ប្រជាជនដើម្បីបង្កើតរាល់យន្តការ-គោលនយោបាយ។ គោលនយោបាយត្រូវចំនឹងបំណងប្រាថ្នារបស់ប្រជាជននិងឆ្លើយតបបានបំណងប្រាថ្នារបស់ប្រជាជនទាំងមូល៕”
-VOV