ឆ្នាំទេសចរណ៍ជាតិ÷តំបន់វាលទំនាបទន្លេ Hong–Hai Phong ២០១៣បានចាប់ផ្តើម
(VOV)_ពិធីបើក ឆ្នាំទេសចរណ៍ជាតិ÷តំបន់វាលទំនាបទន្លេ Hong – Hai Phong ២០១៣ និងពិធីបុណ្យផ្ការក្ងោក ក្រហម លើកទី២ ត្រូវបាន ប្រព្រឹត្ត ទៅនាយប់ថ្ងៃទី
១១ ឧសភា នៅទីក្រុង Hai Phong ( ភាគ ខាង ជើង វៀតណាម)។ នេះគឺជាសកម្ម
ភាពស្នូលនៃកម្មវិធី ឆ្នាំទេសចរណ៍ជាតិ÷ តំបន់ វាល ទំនាបទន្លេ Hong – Hai Phong
២០១៣ ដោយ ប្រធានបទ÷ អរិយធម៌ទន្លេ Hong។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋ
មន្ត្រីវៀតណាម លោក Nguyen Tan Dung សង្កត់ធ្ងន់ថា÷ ទេសចរណ៍កំពុងជាចំណុច
មួយ ក្នុងចំណុចភ្លឺអំពីសេដ្ឋកិច្ច រួមវិភាគទានប្រកបដោយប្រសិទ្ធិភាពក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ពិសេសគឺក្នុងសភាពការណ៍សេដ្ឋកិច្ចពិភពលោក នៅជួបការលំបាកជាច្រើន។ ឆ្នាំទេសចរណ៍ជាតិ ២០១៣ ជាឱកាសល្អ ដើម្បីតំបន់ ទាំងមូលពង្រីកឧត្តមភាព បង្កើតលោតផ្លោះខ្លាំងក្លាក្នុងការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច
មុខព្រួញនេះ ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung សង្កត់ធ្ងន់ថា÷
“ ដំបូងបង្អស់ យើងត្រូវរៀបចំរាល់សកម្មភាពក្នុងកម្មវិធី ឆ្នាំទេសចរណ៍ជាតិ ប្រកបដោយជោគជ័យ។ ជំរុញខ្លាំងការតភ្ជាប់ កិច្ចសហប្រតិបត្តិការរវាងបណ្ដាតំ
បន់និងពង្រីកឧត្តមភាពរបស់ការច្នៃប្រឌិតថ្មីនៃមនុស្សម្នាក់ៗក្នុងតំបន់ ដើម្បីបង្កើត
កម្លាំង ចម្រុះសំរាប់ការអភិវឌ្ឍន៍ទេសចរណ៍៕”
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung (TTXVN) |