ជនវៀតណាមនៅឯបរទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានរបស់ប្រជាជាតិវៀតណាម


ជនវៀតណាមនៅឯបរទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានរបស់ប្រជាជាតិវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖ ជនវៀតណាមនៅ ឯបរទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានឡើយនិងជាប្រភពកំលាំងរបស់ប្រជា ជាតិវៀតណាម។ (Image: baodientu.chinhphu.vn)

(VOVworld) – នាថ្ងៃទី ២០ ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួល បន្ទុកបញ្ហាជនវៀតណាមនៅឯបរទេសចំណុះក្រសួងការបរទេសវៀតណាមបាន
រៀបចំសន្និសិទបូកសរុប ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៦ នៃ
ការិយាល័យ នយោបាយស្តីអំពីការងារចំពោះជនវៀតណាមនៅឯបរទេស។ ថ្លែង
មតិបញ្ជាសន្និសីទ ប្រធានរដ្ឋវៀតណាម លោក  Truong Tan Sang បានអះអាងថា៖
ជនវៀតណាមនៅឯបរទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានឡើយនិងជា
ប្រភពកំលាំងរបស់ប្រជា ជាតិវៀតណាម។ ក្នុងរយៈពេល ១០ ឆ្នាំ អនុវត្តសេចក្តី
សម្រេចចិត្តលេខ ៣៦ នៃការិ យាល័យនយោបាយនិងបណ្ដាគោលនយោបាយ
របស់រដ្ឋ រួមជាមួយការខំប្រឹងប្រែង របស់ក្រសួងផ្នែកការងារអំពីជនវៀតណាម
នៅឯបរទេសទទួលបានលទ្ធផលសំខាន់ ដែលបង្កើតគ្រឹះស្ថានរឹងមាំសំរាប់
ដំណាក់កាលជាបន្ត។ ក៏ក្នុងសន្និសីទនេះដែរឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក Pham Binh Minh បានលើកច្បាស់ថា៖

“យើងត្រូវគោរពប្រភពលំលាំងនៃសហគមន៍ លុបចោលរាល់របងរវាងប្រជាជន
ក្នុង ប្រទេសនិងអាណិកជននៅឯបរទេសក្នុងការកសាងគោលនយោបាយ
បង្កើតរបៀងគតិយុត្តិងាយស្រួលជាងសំរាប់អាណិកជនវិលត្រឡប់មកមាតុ
ប្រទេសវិញវិនិយោគនិងធ្វើអាជីវកម្មរស់នៅ។ ព្រមទាំង យើងត្រូវសុក្រិដ
បណ្ដាគោលនយោបាយសំរាប់ អាណិកជនវៀតណាមដែលមានគុណូបការៈ
ចំពោះប្រទេសជាតិ ទៀតផង។”

ក្នុងសន្និសីទ តំណាងជាច្រើនមានគោលបំណងថា៖ បក្សនិងរដ្ឋធ្វើជាក់ស្តែង
បណ្ដា គោលនយោបាយចំពោះអាណិកជន ជាពិសេសគឺច្បាប់សញ្ញជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ