តំណាងទូរទស្សនជាតិ VTV ឈ្នះតំណែងជាបវរកញ្ញាឯក Press Green Beauty ឆ្នាំ ២០១៩

(VOVWORLD) -  នាយប់ថ្ងៃទី ១៩ ខែតុលាឆ្នាំ  ២០១៩ នៅ Studio កណ្តាលវាល (នៃស្ថានីយ៍ទូរទស្សន៍វៀតណាម) បានប្រព្រឹត្តទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រលង Press Green Beauty 2019 - ការប្រកួតសម្រស់សម្រាប់អ្នកសារព័ត៌មានជានារី ពិធីករ អ្នកយកព័ត៌មាននិងនិពន្ធ ដែលកំពុងបំពេញការងារនៅភ្នាក់ងារសារព័ត៌មានទូទាំងទីក្រុងហាណូយ ដោយមានសារថា “ដើម្បីបរិស្ថានបៃតងនិងសកម្មភាពរបស់អ្នកសារព័ត៌មាន”។

តំណាងទូរទស្សនជាតិ VTV  ឈ្នះតំណែងជាបវរកញ្ញាឯក Press Green Beauty ឆ្នាំ ២០១៩ - ảnh 1បវរកញ្ញាឯក Press Green Beauty 2019 បានទៅបេក្ខនារី ឈ្មោះ Pham Ngoc Ha My (ធ្វើការនៅទូរទស្សន៍វៀតណាម) 

ឆ្លងកាត់ការប្រឡងចំនួន ៣ វគ្គមក  បេក្ខនារីមកពីវិទ្យុសម្លេងវៀតណាម ទូរទស្សន៍ វៀតណាម និងទីភ្នាក់ងារព័ត៌មានវៀតណាម  បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតទាំងរូបរាងក៏ដូចជាសម្រស់ស្រស់ស្អាតនៃព្រលឹងនិងភាពវៃឆ្លាតហើយបានបញ្ជូនសារ នៃវគ្គប្រឡងនេះ។

នៅចុងបញ្ចប់ បេក្ខនារី ឈ្មោះ Pham Ngoc Ha My (ធ្វើការនៅទូរទស្សន៍វៀតណាម) បានក្លាយជាបវរកញ្ញាឯក Press Green Beauty 2019។ ពានរង្វាន់បវរកញ្ញាលេខ ១ បានទៅបេក្ខនារីឈ្មោះ Pham Vu Minh Tam (ទូរទស្សន៍សន្តិសុខរដ្ឋធានី)  និងពានរង្វាន់បវរកញ្ញាលេខ ២ ត្រូវបានប្រគល់ជូនបេក្ខជន Mai Bich Cham  (នៃកាសែតអេឡិចត្រូនិក Dan Tri)។

ចូលរួមក្នុងកម្មវិធី Press Green Beauty 2019 បេក្ខនារីក៏បានបង្ហាញនូវចំណាប់អារម្មណ៍ ចំពោះកិច្ចការពារបរិស្ថាន ជាពិសេសសកម្មភាពទប់ទល់នឹងកាកសំណល់ប្លាស្ទិចសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃភពផែនដី តាមរយៈវីដេអូខ្លីៗមួយ ឆ្លុះបញ្ចាំងនូវសារ អំពីកាកសំណល់បរិស្ថាននិងទប់ទល់កាកសំណល់ប្លាស្ទិច។

ចែករំលែកនូវអត្ថន័យនៃការប្រឡងនេះ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien បានលើកឡើងថា៖ “សម្រាប់អ្នកកាសែត ជាពិសេសអ្នកកាសែតជានារីវិញ ពួកគេជាអ្នកនិពន្ធផង អ្នកអត្ថាធិប្បាយផង អ្នកយកព័ត៌មានផង ហើយក្នុងគ្រប់ពេលវេលាទាំងអស់ ពួកគេបានបញ្ជូនសារអំពីបរិស្ថាននៅក្នុងអត្ថបទរបស់ពួកគេ។ ការតភ្ជាប់ការប្រឡងទៅនឹងសារនៃកិច្ចការពារបរិស្ថាន ពិតជាមានប្រសិទ្ធិភាពណាស់ ពីព្រោះពួកគេផ្តល់ស្លាបសម្រាប់សារអោយហោះហើរទៅឆ្ងាយ តាម រយៈរលកវិទ្យុ កញ្ចក់ទូរទស្សន៍ក៏ដូចជាលើទំព័រកាសែត។ ប្រការនេះគឺចាំបាច់ណាស់ ហើយយើងត្រូវធ្វើបន្ថែមទៀត ដើម្បីឱ្យសម្លេងរបស់អ្នកសារព័ត៌មានជានារីនិយាយដោយឡែកនិងអ្នកសារព័ត៌មានទូទៅនិយាយរួម អាចឈានទៅដល់ទស្សនិក ជន អ្នកស្តាប់និងអ្នកអានកាន់តែច្រើន” ។

បន្ទាប់ពីរាត្រីនៃវគ្គផ្តាច់ព្រ័ត្រ បេក្ខនារីទទួលបានពានរង្វាន់នឹងត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយមួយដើម្បីបន្តផ្សព្វផ្សាយសារដើម្បីបរិស្ថាននៃវគ្គប្រគួតនេះ៕

ការប្រឡង Press Green Beauty 2019 ទទួលបានការជួយឧបត្ថម្ភនិងអមដំណើរដោយសាជីវកម្មនិងសហគ្រាសធំៗ ជាច្រើនដូចជា៖

- អ្នកឧបត្ថម្ភកម្រិតពេជ្រ៖ សម្ព័ន្ធក្រុមហ៊ុនពេទ្យធ្មេញ Phuong Anh, ក្រុមហ៊ុនភាគហ៊ុនវិនិយោគ Thien Trieu។

-អ្នកឧបត្ថម្ភកម្រិតមាស៖ ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម (Agribank), ធនាគារពាណិជ្ជកម្មភាគហ៊ុនសម្រាប់ពាណិជ្ជកម្មក្រៅប្រទេសវៀតណាម (Vietcombank), ក្រុមហ៊ុនភាគហ៊ុន នាំចេញនាំចូលនិងធ្វើពាណិជ្ជកម្ម Bach Phuc,ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាថ្មី Leskin វៀតណាម។

- អ្នកឧបត្ថម្ភកម្រិតប្រាក់៖ ក្រុមហ៊ុនភាគហ៊ុនអាកាសចរណ៍ VietJet, មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ Thu Cuc។

- អ្នកឧបត្ថម្ភកម្រិតសំរឹទ្ធិក្រុមហ៊ុនភាគហ៊ុន Sao Thai Duong។

- សហអ្នកឧបត្ថម្ភ៖ មជ្ឈមណ្ឌលថែរក្សាសម្ផស្សនិងសុខភាព AU SPA; ការឧបត្ថម្ភអាវផាយផ្តាច់មុខ៖ ម៉ាកយីហោ Ngoc Han - បវរកញ្ញាវៀតណាមឆ្នាំ ២០១០ Dang Ngoc Han; ការឧបត្ថម្ភផ្តាច់មុខនៃរ៉ូបរាត្រីសមោលស៖ យីហោរ៉ូបរាត្រីសមោលស Trieu Nhung; យីហោ Makeup Studio Academy (Cao Tuan Dat)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ