ថ្ងៃទី ១៧ តុលា ជាថ្ងៃបើកខែយុទ្ធនាការ "ដើម្បីមនុស្សក្រីក្រ"
(VOVWORLD) - យោងតាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅ គោលនយោបាយ និងកម្មវិធីកាត់បន្ថយភាពក្រីក្រត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ និងពេញលេញ ជីវភាពរស់នៅរបស់ជនក្រីក្របានប្រសើរឡើងជាជំហានៗ ហើយសុខុមាលភាពសង្គមក៏ត្រូវបានធានាជានិច្ច។
បើកខែយុទ្ធនាការ "ដើម្បីមនុស្សក្រីក្រ" |
ខែយុទ្ធនាការ "ដើម្បីជនក្រីក្រ" ឆ្នាំ ២០២៣ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៧ តុលា ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា នៅតាមមូលដ្ឋាននានា។ ក្នុងខែយុទ្ធនាការ “ដើម្បីជនក្រីក្រ” នឹងមានកម្មវិធី ព្រឹត្តិការណ៍ និងសកម្មភាពជាច្រើន ដើម្បីអំពាវនាវ និងកៀរគរប្រភពធនធាន ដើម្បីជួយដល់ជនក្រីក្រ ជននៅបន្ទាត់ក្រីក្រ និងមនុស្សដែលមានស្ថានភាពរស់នៅលំបាកពិសេស សហគមន៍ជនក្រីក្រ ផ្តល់អាទិភាពដល់តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ និងតំបន់រងការខូចខាតដោយគ្រោះមហន្តរាយធម្មជាតិ។
យោងតាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅ គោលនយោបាយ និងកម្មវិធីកាត់បន្ថយភាពក្រីក្រត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ និងពេញលេញ ជីវភាពរស់នៅរបស់ជនក្រីក្របានប្រសើរឡើងជាជំហានៗ ហើយសុខុមាលភាពសង្គមក៏ត្រូវបានធានាជានិច្ច។ ក្នុងឆមាសទី១ ឆ្នាំនេះ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ក៏បានសហការណ៍ជាមួយក្រសួង ស្ថាប័នណែនាំដល់មូលដ្ឋានអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រឲ្យបានទាន់ពេលវេលាដូចជា៖ គោលនយោបាយឥណទានអនុគ្រោះ គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយឧបត្ថម្ភពលករមកពីគ្រួសារក្រីក្រ គ្រួសារជនជាតិភាគតិចដើម្បី
ទៅធ្វើការនៅបរទេសក្នុងរយៈពេលកំណត់ គោលនយោបាយជួយឧបត្ថម្ភសុខាភិបាល អប់រំ លំនៅដ្ឋាន ទឹកស្អាត អនាម័យ ជួយឧបត្ថម្ភថ្លៃអគ្គិសនី និងគោលនយោបាយជំនួយផ្នែកគតិយុត្តិផងដែរ៕