ទិវាច្បាប់ត្រូវបានរៀបចំនាថ្ងៃទី៩វិជ្ជិកាជាប្រចាំឆ្នាំ។

ទិវាច្បាប់ត្រូវបានរៀបចំនាថ្ងៃទី៩វិជ្ជិកាជាប្រចាំឆ្នាំ។ - ảnh 1
ទិវាច្បាប់ត្រូវបានរៀបចំនាថ្ងៃទី៩វិជ្ជិកាជាប្រចាំឆ្នាំ។


        VOV-យោងតាមសេចក្តីសំរេចចិត្តដែលទើបនឹងបាននាយករដ្ឋមន្ត្រី
​រដ្ឋាភិបាល​​វៀត​ណាមចុះហត្ថលេខានោះ ទិវាច្បាប់របស់វៀតណាមនឹងបាន​
រៀបចំ​នាថ្ងៃទី៩វិជ្ជិកាជាប្រចាំឆ្នាំដោយរបៀបមីទ្ទីងសិក្ខាសាលាប្រឡង់ស្វែង
យល់ច្បាប់ឃោសនាផ្សព្វផ្សាយច្បាប់ជាដើម។ ទិវាច្បាប់ត្រូវបានរៀបចំឡើង
ជាមួយ​ខ្លឹមសារអះអាងតួនាទីរបស់រដ្ឋធម្មនុញ្ញច្បាប់ក្នុងការគ្រប់គ្រងរដ្ឋនិង
ជីវភាពសង្គម​អប់រំកម្មាភិបាលមន្ត្រីរដ្ឋកានិងប្រជាជនមានការយល់ដឹងគោរព
និងអនុវត្តន៍ច្បាប់​ការពារច្បាប់ជាដើម៕

ក្រោយរយៈពេល៤ថ្ងៃជំនំជំរះទោសបើកចំហរប្រជាថិបតេយ្យ នារសៀល​ថ្ងៃ​
ទី​៥មេសា តុលាការប្រជាជនទីក្រុង Hai Phong បានចេញសាលក្រមចំពោះជន
ជាប់ចោទចំនួន៦នាក់ក្នុងករណី “សម្លាប់មនុស្ស ប្រឆាំងនឹងអ្នកមានសម័ត្ថកិច្ច”​ ដែលកើតមានឡើងនៅឃុំ Vinh Quang ស្រុក Tien Lang ទីក្រុង Hai Phong។ ក្រុមប្រឹក្សាចៅក្រមបានឯកភាពថាអំពើរបស់បណ្ដាជនជាប់ចោទគឺគ្រោះថ្នាក់
មានផលវិបាកធ្វើឲ្យជនចំនួន៧នាក់របស់ក្រុមការងារត្រូវរងរបួស។ ប៉ុន្តែក្នុង
ដំណើរការសើបអង្កេតបណ្ដាជនជាប់ចោទបានសារភាពអំពើរំលោភច្បាប់មិន
ទាន់ធ្វើឲ្យស្លាប់មនុស្សដូច្នេះតុលាការបានបន្ធូស្រាលទោសចំពោះបណ្ដាជន
ជាប់ចោទ។ ជាក់ស្ដែងគឺ តុលាការបានចេញសាលក្រមចំពោះជនជាប់ចោទ
Doan Van Vuon និង Doan Van Quy ជាប់ពន្ធនាគារ៥ឆ្នាំ​ Doan Van Sinh ជាប់បន្ធ
នាគារ៣ឆ្នាំ៦ខែនិង Doan Van Ve ជាប់ពន្ធនាគារ២ឆ្នាំ៕ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ