ទេសភិបាលធនាគារជាតិវៀតណាមបានសន្ទនាonlinesជាមួយប្រជាជន
នាព្រឹកថ្ងៃទី១២មករា នៅខ្លោងទ្វារព័ត៍មានអេលិចត្រូនិករដ្ធាភិបាល
ទេសភិបាល ធនាគារជាតិវៀតណាមNguyen Van Binh បានសន្តនាផ្ទាល់ជា មួយប្រជាជននិងបណ្ដាសមាសភាពសេដ្ធកិច្ច។ ដោះស្រាយ រាល់បញ្ហាទាក់ ទិនដល់ការគ្រប់គ្រងគោលនយោបាយរូបីយវត្ថុ ទេសភិបាលធនាគារជាតិ វៀតណាមបានសង្កត់ធ្ងន់ថា សញ្ញាគួរឲ្យសប្បាយ១ក្នុងការគ្រប់គ្រង គោលនយោបាយរូបីយវត្ថុនៃធនាគារជាតិវៀតណាមក្នុងឆ្នាំកន្លងទៅគឺ បង្កើនភាពទាក់ទាញរបស់ប្រាក់ដូងវៀតណាម។ ឆ្លើយអំពីបញ្ហាមានរឺគ្មាន
បញ្ហាវិប័ត្តធនាគារ ទេសភិបាលបានអៈអាងថាគ្មានវិប័ត្តធនាគារទេ។ ការរៀបចំឡើងវិញរចនាសម្ព័ន្ធប្រព័ន្ធធនាគារគឺដោយសារតម្រូវការនៃ
ប្រទេសជាតិ ក្នុងកាលៈទេសៈផ្លាស់ប្តូររូបសណ្ធានអភិវឌ្ឍន៍សេដ្ធកិច្ច។
នារសៀលថ្ងៃដដែល រដ្ធមន្ត្រីគមនាគមដឹកជញ្ជូនវៀតណាមលោក Dinh La
Thang ក៏បានសន្ទនាផ្ទាល់ជាមួយប្រជាជនស្តីពីបញ្ហាបង់សោហ៊ុយ
មធ្យោបាយគមនាគម កាត់បន្ថយគ្រោះថ្នាក់ចរាចរនិងស្ទៈចរាចរនៅទីក្រុង
ធំៗចំនួន២គឺ ហាណូយនិងទីក្រុងហូជីមិញជាដើម។ រដ្ធមន្ត្រី Dinh La Thang
បានអៈអាងថា៖ “ខ្ញុំទើបធ្វើជារដ្ធមន្ត្រីបាន៥ខែតែប៉ុណ្ណោះទេ រាល់ដំណោះ ស្រាយបាននាំចេញមិនថ្មីទេ បាន មានតាំងពី១០ឆ្នាំមុននេះ។ ប៉ុន្តែប្រការ
សំខាន់គឺលើកនេះអនុវត្ត ខ្ញុំទទួលបានការស្រុះចិត្តគំនិតរបស់ប្រជាជន។
ទស្សនៈរបស់ខ្ញុំគឺ ធ្វើអ្វីបានសំរាប់ប្រទេសជាតិ សំរាប់ផ្នែកគមនាគមគឺខ្ញុំ
ប្ដេជ្ញាចិត្តធ្វើ៕”