ធនាគារជាតិវៀតណាមខំប្រឹងប្រែងមធ្យោបាយទូទាត់សរុបកើនឡើងពី១៦ដល់១៨%និងឥណទានកើនឡើង១៣ដល់១៥% ក្នុងឆ្នាំ២០១៥

ធនាគារជាតិវៀតណាមខំប្រឹងប្រែងមធ្យោបាយទូទាត់សរុបកើនឡើងពី១៦ដល់១៨%និងឥណទានកើនឡើង១៣ដល់១៥% ក្នុងឆ្នាំ២០១៥ - ảnh 1
ធនាគារជាតិវៀតណាមខំប្រឹងប្រែងមធ្យោបាយទូទាត់សរុបកើនឡើងពី១៦ដល់១៨%និងឥណទានកើនឡើង១៣ដល់១៥% ក្នុងឆ្នាំ២០១៥ (vietnamnet.vn)

        Vovworld-ក្នុងឆ្នាំ២០១៥ ធនាគារជាតិវៀតណាមខំប្រឹងប្រែងមធ្យោបាយ​
ទូទាត់សរុបកើនឡើងពី១៦ដល់១៨%និងឥណទានកើនឡើង១៣ដល់១៥%។
នេះជាព័ត៌មានដែលបាននាំចេញនៅសន្និសីទលាតត្រដាងអនុវត្តភារកិច្ចផ្នែក
​ធនាគារឆ្នាំ២០១៥ដោយធនាគារជាតិរៀបចំនាព្រឹកថ្ងៃទី២៤ធ្នូនៅទីក្រុង​ហាណូយ។
តាមរបាយការណ៍របស់ធនាគារជាតិ តាមការគ្រោងទុកជាមុនដល់​ចុង​ឆ្នាំនេះ
កំណើនឥណទានទទួលបានជាង១២%។ ទេសាភិបាលធនាគារជាតិ​លោក
Nguyen Van Binh បានអះអាងថា ការដែលម្ចាស់ការគ្រប់គ្រងគោល​នយោបាយ
រូបីយវត្ថុម៉តចត់សកម្មសមស្របនឹងគោលដៅដែលបានដាក់ចេញ​និងស្ថានភាព
ជាក់ស្ដែងបានរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងត្រួត​ពិនិត្យអតិផរណា
រួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍រួមនៃប្រទេសជាតិ។ ថ្លែង​មតិនៅសន្និសីទ
នេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖

“ខ្ញុំស្នើរផ្នែកធនាគារអនុវត្តល្អការអភិវឌ្ឍន៍ប្រព័ន្ធធនាគារ២០១៥តាមទិសគ្រប់គ្រង
គោលនយោបាយរូបីយវត្ថុសកម្មប្រសិទ្ធភាពត្រួតពិនិត្យល្អអតិផរណាបង្កើនការ
គ្រប់គ្រងហានិភ័យ ត្រួតពិនិត្យឃ្លាំមើលលើកកំពស់គុណភាព​ឥណទានរួមចំណែក
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកំណើនសមស្របនិងប្តេជ្ញា​ដោះស្រាយ​បំណុលខូចតាម
គោលមាគ៌ាដែលបានដាក់ចេញ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ