បើកចេញទស្សនវិស័យថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន

បើកចេញទស្សនវិស័យថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន - ảnh 1
បើកចេញទស្សនវិស័យថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន


        Vovworld-ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី១៥ដល់១៨កញ្ញា
​របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន​បើក​ចេញ
ទស្សនវិស័យថ្មីសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ​ដើម្បី
សន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីបអាស៊ីរវាងវៀតណាមនិងជប៉ុន។ នោះ​ជា
ការអះអាងរបស់ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh
Quan ខណៈឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នកសារព័ត៌មានស្ដីពីការវាយតំលៃអំពី​អត្ថន័យ
និងលទ្ធផលដំណើរទស្សនកិច្ច។ លោក Hoang Binh Quan បាន​សង្កត់​ធ្ងន់​ថា ដំណើរ
ទស្សនកិច្ចបានរួមចំណែកសំខាន់ធ្វើឲ្យស៊ីជម្រៅថែមទៀតជំនឿ​ជាក់នយោបាយ
រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានផ្លាស់ប្តូរស៊ីជម្រៅនិង​ឯកភាពបង្កើនកិច្ច
សហប្រតិបត្តិការនិងជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរចាត់ទុកនោះជាគ្រឹះស្ថាន
សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដោយចំណុច​ស្នូលចំនួន៣គឺជាតភ្ជាប់
យុទ្ធសាស្ត្រអភិវឌ្ឍន៍ តភ្ជាប់សមត្ថភាបផលិតកម្មនិង​តភ្ជាប់ប្រភពធនធានមនុស្ស។​
នាយករដ្ឋមន្ត្រី Abe បានអះអាងថា​ត្រៀមខ្លួន​ជា​ស្រេចសហប្រតិបត្តិការជាមួយវៀត
ណាមដើម្បីលើកកំពស់សមត្ថភាពអនុវត្ត​ច្បាប់នៅសមុទ្រ។ ​ភាគីទាំងពីរអះអាងបន្ត
សហការជិតស្និទ្ធនៅវេទិការអន្តរជាតិ​និងដំបន់អំពីបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា។

ទស្សនវិស័យនិងទិសដៅធំៗរាល់ខ្លឹមសារសហប្រតិបត្តិការជាក់ស្ដែងដែល
ទទួលបានតាមរយៈដំណើរទស្សនកិច្ចបង្ហាញក្នុងសេចក្តីថ្លែងការណ៍រួមនិង​ឯកសារ
ចំនួន១០ដែលបានចុះហត្ថលេខានឹងបង្កើតកំលាំងចលករដើម្បីអភិវឌ្ឍន៍លើគ្រប់ជ្រុង
ជ្រោយនិងជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅវៀតណាម-ជប៉ុន
តាមទិសដៅជាក់ស្ដែងប្រសិទ្ធិភាពនិងស៊ីជម្រៅថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ