បើកសប្ដាហ៍យុវជន ASEM ឆ្នាំ ២០១៦

បើកសប្ដាហ៍យុវជន ASEM ឆ្នាំ ២០១៦ - ảnh 1
បើកសប្ដាហ៍យុវជន ASEM ឆ្នាំ ២០១៦(dantri.com)

(VOV)_សប្ដាហ៍យុវជន ASEM (វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប) ​ឆ្នាំ​២០១៦
 រួមជាមួយសន្និសីទធ្វើដូចសន្និសីទជាន់ខ្ពស់ ASEM បានប្រារព្វឡើង​ ​នា​ថ្ងៃ​ទី១មេ
សា នៅទីក្រុងហាណូយ។ ដោយប្រធានបទ ៖​ធ្វើសកម្មភាពខ្លាំងក្លា​ថែមទៀត ដើម្បី
ដោះស្រាយភាពក្រីក្រ កម្មវិធីនេះរួមចំណែកសំខាន់ក្នុងការលើកកំពស់ចំណេះដឹង
របស់យុវជនអាស៊ី-អឺរ៉ុប ក្នុងកិច្ចសហប្រិបត្តិការកាត់បន្ថយ​ភាពក្រីក្រ ដើម្បីអភិវឌ្ឍន៍
ស្ថិរភាពនិងព្រមៗគ្នា បង្កើតវេទិការសំរាប់យុវជនជួបប្រាស្រ័យគ្នា។ នេះក៏ជាឱកាសដើម្បីវៀតណាមឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពី​សមិទ្ធផលរបស់ប្រទេស
ជាតិផងដែរ។ ថ្លែងមតិនៅពិធីបើក លេខាធិការ មជ្ឈឹមសម្ព័ន្ធសមាគមយុវជនវៀតណាម លោក Dang Quoc Tuan Toan បានលើកច្បាស់ថា៖

          “ សប្ដាហ៍យុវជនASEM លើកនេះជាឱកាសដើម្បីបណ្ដា​ ​ដំណាង​យុវជនចែក
រំលែកព័ត៍មាន គំនិត អំពីការពង្រីកតួនាតីសហប្រិតបត្តិការ​របស់យុវជនអាស៊ី-អឺរ៉ុប
 ក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាព​សម្បូររុងរឿងនិងអភិវឌ្ឍន៍និ
រន្តរភាព។ ខ្ញុំជឿជាក់ថា៖ បណ្ដាដំណាងយុវជននឹង​ផ្លាស់ប្តូរយ៉ាងសកម្មអំពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ហើយពីនោះនាំ​ចេញដំណោះស្រាយនានា
ជំរុញកិច្ចសហប្រតិបត្តិការយុវជន ASEM ក៏ដូចជាការចូលរួមរបស់យុវជន​ASEM 
ក្នុងពេលដោះស្រាយបញ្ហានានា​ក្នុងតំបន់និងលើពិភពលោកផងដែរ។”

          អញ្ជើញចូលរួមកម្មវិធីនេះមានដំណាងយុវជន ជាង១០០នាក់ មកពី​ប្រទេស
ជាសមាជិក ASEM ចំនួន៣០។ ក្នុងក្របខ័ណ្ឌកម្មវិធីនេះ ​អង្គ​សន្និសីទបានស្ដាប់
របាយការណ៍ជំនាញ ស្ដីអំពី៖​ស្ថានភាពជាក់ស្ដែងក្នុង​កិច្ចការកាត់បន្ថយភាពក្រី
ក្រនៅបណ្ដាប្រទេសជាសមាជិកASEMនិងតួនាទី​របស់អង្គភាពអាជីវកម្មក្នុងការ
បង្កើតការងារធ្វើសំរាប់យុវជន។ បន្ទាប់នោះ ​បណ្ដាដំណាងនឹងដើរតួនាទីជាអ្នក
ដឹកនាំ របស់បណ្ដាសមាជិក ASEM ដើម្បីពិភាក្សាអំពីសរសរទ្រូងចំនួន៣ គឺនយោបាយ សេដ្ឋកិច្ច វប្បធម៌ ​និងសង្គមកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ