បង្កើតការងារធ្វើសំរាប់យុវជនមានស្ថានភាពលំបាក

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបូកសារុប គំរោងការណ៍ «បណ្តុះបណ្ដាលវិជ្ជាជីវៈសំរាប់យុវជនដែលមានស្ថានភាពលំបាក នៅទីក្រុងហាណូយ»។ 
បង្កើតការងារធ្វើសំរាប់យុវជនមានស្ថានភាពលំបាក  - ảnh 1 បង្កើតការងារធ្វើសំរាប់យុវជនមានស្ថានភាពលំបាក 

នាព្រឹកថ្ងៃទី ១២ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបូកសារុប គំរោងការណ៍ «បណ្តុះបណ្ដាលវិជ្ជាជីវៈសំរាប់យុវជនដែលមានស្ថានភាពលំបាក នៅទីក្រុងហាណូយ»។ ក្រោយរយៈពេល ៣ ឆ្នាំអនុវត្តដោយមានប្រភពទុនសរុប ចំនួន ៣៩ ពាន់លានដុង គំរោងការណ៍បានជួយឧបត្ថម្ភសាលារៀនចំនួន ២ ផ្លាស់ប្តូរថ្មីបរិយាកាសបណ្តុះបណ្ដាលវិជ្ជាជីវៈឲ្យមានគុណភាពនិងសមស្របនឹង ទិសដៅទីផ្សារ។ លោកស្រី Sharon Kane នាយិការជាតិនៃអង្គការ Plan International Vietnam បានឲ្យដឹងថា៖

        «តាមរយៈគំរោងការណ៍ននេះ យើងខ្ញុំឃើញថា បណ្ដាយុវជនដែល មានស្ថានភាពលំបាក មានបំណាងប្រាថ្នាយ៉ាងខ្លាំងក្នុងការរៀនសូត្រវិជ្ជាជីវៈមាន គុណភាព។ ដូច្នេះ យើងខ្ញុំជួយឧបត្ថម្ភប្អូនៗមានឱកាសរៀនវិជ្ជាជីវៈបង្កើត ចំណុលនិងផ្លាស់ប្តូរជីវភាពកាន់តែល្អថែមទៀត។ អង្គការ Plan International ប្រចាំនៅវៀតណាមបាននិងកំពុងរួមដំណើរជាមួយស្ថាប័នដៃគូនៅវៀតណាម ហើយលទ្ធផលនៃគំរោងការណ៍នេះនឹងជួយយើងខ្ញុំពង្រឹងដំណើរការប្រែក្លាយ សុបិន្តរបស់និស្សិតដែលមានស្ថានភាពលំបាកនៅវៀតណាមទៅជាការពិត៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ