បុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ-ថៃ-កម្ពុជា-មីយ៉ាន់ម៉ា

បុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ-ថៃ-កម្ពុជា-មីយ៉ាន់ម៉ា - ảnh 1
បុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ-ថៃ-កម្ពុជា-មីយ៉ាន់ម៉ា(TTXVN)

          (VOV)_ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី កម្ពុជា-ឡាវ-ថៃ- មីយ៉ាន់ម៉ា  ត្រូ វ បាន
ប្រព្រឹត្ត ទៅនាថ្ងៃទី ១១ មេសា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ដោយសម្ព័ន្ធបណ្ដាសមាគមមិត្តភាពទីក្រុងរៀបចំឡើង។ ចូលរួមពិធីនេះ មានអគ្គ
កុង ស៊ុលនៃបណ្ដាប្រទេសកម្ពុជា ឡាវ ថៃ ឥណ្ឌា និងសហគមន៍ជននៃបណ្ដា ប្រទេសមិត្តដែលកំពុងរស់នៅ ធ្វើការនិងសិក្សារនៅទីក្រុង។

          ពិធីបុណ្យបានបង្កើតឡើងទំនៀមទំលាប់មួយចំនួនក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី
 របស់ប្រជាជន កម្ពុជា-ឡាវ-ថៃ- មីយ៉ាន់ម៉ា។ នេះគឺជាសកម្មភាពប្រចាំឆ្នាំ​សំ​ដៅជំ រុញការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាមជាមួយ​ប្រទេសជិតខាង
នានា  បង្កើនការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការលើច្រើនវិស័យទៀតផង

          ចូលរួមពិធីលើកនេះ Hout Kim Hai និស្សិតកម្ពុជា​​ឆ្នាំទី៥ ​នៃមហាវិទ្យាល័យ
ឱសថ ទីក្រុងហូជីមិញបានអោយដឹងថា៖

          “ នេះគឺជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីនេះ។ ​ខ្ញុំមានអារម្មណ៍ត្រូវ​បាន​​កំពុងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅស្រុកកំណើតរបស់ខ្លួន​។​ តាមរយៈពិធីនេះ
 ខ្ញុំបានដឹងថា៖ប្រទេសទាំង៤នេះ មានទំនៀមទំលាបស្រដោងគ្នាក្នុងថ្ងៃចូលឆ្នាំថ្មី​
ដូចជា៖ទៅវត្ត ជួបជុំជាមួយគ្នា ​និងផះទឹក…។ល។ ខ្ញុំសប្បាយរីករាយណាស់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ