ប្រកាសសៀវភៅឯកសារអក្សរ Han-Nom ស្ដីពីអធិបតេយ្យភាពរបស់វៀតណាម
|
ប្រកាសសៀវភៅឯកសារអក្សរ Han-Nom ស្ដីពីអធិបតេយ្យភាពរបស់វៀតណាម (VOV) |
Vovworld-“ឯកសារអក្សរ Han-Nom មួយចំនួនស្ដីពីអធិបតេយ្យភាពរបស់
វៀតណាមចុះពើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa និងដំបន់សមុទ្រវៀតណាមនៅសមុទ្រខាងកើត” ជាឈ្មោះនៃសៀវភៅដោយវិទ្យាស្ថានស្រាវជ្រាវ
អក្សរ Han-Nom ចំណុះសាលាសភាបណ្ឌិតវិទ្យាសាស្ត្រសង្គមសាស្ត្រវៀតណាមអនុវត្តទើបនឹងបានបង្ហាញមុខនាព្រឹកថ្ងៃទី៣មិថុនានៅទីក្រុងហាណូយ។សៀវ
ភៅរួមមានឯកសារចំនួន៤៦ជាអក្សរ Han-Nom រួមមានផែនទី ក្រមសៀវភៅ
ប្រវត្តិសាស្ត្រ ជាដើមដែលបានកត់ត្រាដ៏គ្រប់គ្រាន់អំពីអធិបតេយ្យភាពរបស់
វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa, Truong Sa និងដំបន់សមុទ្ររបស់
វៀតណាមនៅសមុទ្រខាងកើត។ សាស្ត្រាចារ្សរងបណ្ឌិត Trinh Khac Manh អតីត
ប្រធានវិទ្យាស្ថានស្រាវជ្រៅអក្សរ Han-Nom ម្ចាស់និពន្ធសៀវភៅបានឲ្យដឹងថា រាល់ឯកសារបុរាណក្នុងសៀវភៅត្រូវបានប្រមូលផ្ដុំជាថ្មីម្ដងទៀតបង្ហាញរដ្ឋ
វៀតណាមតាំងពីសម័យសក្តិភូមិបានយកចិត្តទុកដាក់វាស់វែងបោះបង្គោលខ័ណ្ឌ
សីម៉ា គូរផែនទីដែនដីជាតិ។
“យើងខ្ញុំមានក្រមសៀវភៅមាន៣ពាន់ទំព័រស្ដីពីការអនវុត្តអធិបតេយ្យភាព
វៀតណាមចំពោះសមុទ្រកោះនៅសមុទ្រខាងកើត។ លើមូលដ្ឋាននោះយើងខ្ញុំ ជ្រើសរើសតាមបទដ្ឋានរបស់អ្នកស្រាវជ្រាវដើម្បីប្រកាសឯកសារចំនួន៤៦។ តាម
ខ្ញុំថាឯកសារទាំងអស់នេះសុទ្ធតែមានចរិតលក្ខណៈកត្តិយុតពីព្រោះនេះជាប្រព័ន្ធ
ឯកសាររដ្ឋវៀតណាមពីសម័យកាលសក្តិភូមិសសេរអំពីបញ្ហានេះ៕”