ផ្សព្វផ្សាយសារស្តីពី “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ -គ្មានអ្នកណាម្នាក់ត្រូវនៅខាងក្រោយទេ

(VOVWORLD) -ផ្សព្វផ្សាយយ៉ាងទូលំទូលាយសារស្តីពី “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បី ជនក្រីក្រ - គ្មានអ្នកណាម្នាក់ត្រូវនៅខាងក្រោយទេ”។ 
ផ្សព្វផ្សាយសារស្តីពី “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ -គ្មានអ្នកណាម្នាក់ត្រូវនៅខាងក្រោយទេ - ảnh 1គប្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយសារស្តីពី “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ - គ្មានអ្នកណាម្នាក់ត្រូវនៅខាងក្រោយទេ”

នេះជាមតិបញ្ជាណែនាំរបស់ឧបនាយក រដ្ឋមន្ត្រី លោក Vuong Dinh Hue នៅក្នុងជំនួបធ្វើការនាថ្ងៃទី២តុលាជាមួយគណៈ កម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ស្តីពីការ ងារត្រៀមរៀបចំកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ “រួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០១៧។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អស់ រយៈពេលច្រើនឆ្នាំកន្លងទៅនោះ ជោគជ័យនៃកម្មវិធីនេះបានបំផុសនូវស្មារតីជួយគ្នាទៅវិញទៅមករបស់ជនវៀត ណាមក្នុងការរួមដៃគ្នាគាំទ្រមូលនីធិ “ដើម្បីជនក្រីក្រ”។ យោងតាមលោកឧបនាយករដ្ឋ មន្ត្រី គឺត្រូវជម្រុញខ្លាំងការងារផ្សព្វផ្សាយក្នុងខែអនុវត្តកម្មវិធី “ដើម្បីជនក្រីក្រ” តាម រយៈកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ “រួមដៃគ្នាដើម្បីជនក្រីក្រ” ដូចបានពោលខាងលើ។ នៅក្នុងជំនួបធ្វើការ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តដើម្បីថែទាំជនក្រីក្រ។ រួមជាមួយគ្នានោះ តំណាងសាជីវកម្មនិងសហ គ្រាសនានាបានសន្យា នឹងរួមដំណើរគាំទ្រមូលនិធិ “ដើម្បីជនក្រីក្រ” ដោយអនុវត្ត រាល់កម្មវិធីសុខុមាលភាពសង្គមដើម្បីមានប្រភពកម្លាំងកាត់បន្ថយភាពក្រីក្រប្រកប ដោយនិរន្តរភាព។

        កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ “រួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ ២០១៧ គ្រោងនឹង ប្រព្រឹត្តទៅនាថ្ងៃទី១៥តុលា នៅកន្លែងចំនួនពីរគឺវិមានវប្បធម៌មិត្តភាពហាណូយ និង រោងមហោស្រពទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ