ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៤

(VOVworld) – នាយប់ថ្ងៃទី ៩ មិនា ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៤ ដោយ
ប្រធានបទ “កាហ្វេ Buon Ma Thuot - សហប្រតិបត្តិការនិងអភិវឌ្ឍន៍” បើក ជាផ្លូវការ
នៅខេត្ត Dak Lak ភាគកណ្ដាលវៀតណាម។ ព្រឹត្តិការនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី​ ៩
ដល់ទី ១២ មិនា។ គោដៅនៃពិធីបុណ្យកាហ្វេលើកនេះគឺសំដៅទាក់ទាញបណ្ដា
អ្នកវិនិយោគនិងអង្គភាពអាជីវកម្មស្វែងរកឱកាសធ្វើអាជីវកម្មក្នុង ខេត្ត។ ប្រធាន
សមាគមកាហ្វេកាកាវវៀតណាម លោក Luong Van Tu បានឲ្យដឹហថា៖

“បរិមាណអង្គភាពអាជីវកម្មចូលរួមផ្សាណាត់លើកនេះច្រើនជាង ជាពិសេស អង្គភាពអាជីវកម្មក្រៅប្រទេស។ ទី ២ គឺ ៖ មុខទំនិញកាហ្វេសម្បូបែបជាង ពិមួយ
 ថ្ងៃទៅមួយថ្ងៃ។ ខ្ញុំគិតថា៖ នេះគឺជាការរីកចំរើនដ៏សែនសំខាន់ចំពោះគុណភាព
កាហ្វេវៀតណាម។ តាមរយៈនោះ យើងឃើញថា៖ គុណភាពរបស់កាហ្វេ Buon
Ma Thuot ត្រូវបានលើកកំពស់៕”

ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៤  - ảnh 1
ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៤ ដោយប្រធានបទ “កាហ្វេ Buon Ma Thuot - សហប្រតិបត្តិការនិងអភិវឌ្ឍន៍” (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ