ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៦ នៃទិវាបង្កើតអាស៊ាន
|
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៦ នៃទិវាបង្កើតសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) (Image: radiovn.com) |
(VOVworld) – នាថ្ងៃទី ២៣ សីហា ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៦ នៃទិវា
បង្កើតសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ត្រូវបានរៀបចំឡើងដ៏
មហោឡារឹក នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន នៅរដ្ឋធានី Jakarta ឥណ្ឌូ
ណេស៊ី។ ថ្លែងមតិក្នុងពិធីនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh
បានអះអាងថា៖ ព្រឹត្តិការណ៍នេះបានកូសសម្គាល់របតសំខាន់មួយក្នុងផ្លូវអភិវឌ្ឍន៍
ដោយឥឈប់ឈរនិងការអនុវត្តគោលដៅសន្តិភាព សន្តិសុខ ស្ថិរភាព សមភាព ប្រជាធិបតេយ្យនិងសម្បូរុងរឿងរបស់អាស៊ាន។ លោក Le Luong Minh បានសង្កត់
ធ្ងន់ថា៖ យកប្រជាជនធ្វើជាបញ្ហាស្នូលក្នុងដំណើការកសាងនិងអភិវឌ្ឍន៍សហគម
ន៍អាស៊ានតាមប្រធានបទរបស់ប្លុកក្នុងឆ្នាំ ២០១៣ “ប្រជាជនរបស់យើងអនាគត
របស់យើង”។ លោក Le Luong Minh ក៏បានបញ្ជាក់ថា៖ ប្រទេសជាំសមាជិកអាស៊ាន
នឹងប្រឈមមុខការលំបាកសាកល្បងជាច្រើនក្នុងដំណើការកសាង សហគមន៍
អាសាននាឆ្នាំ ២០១៥។ ដោយហេតុនេះ ប្រទេសអាស៊ានទាំងឡាយ ត្រូវបង្កើន
សាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងប្លុក ដោយឈរលើការអភិរក្សនិងគោរព
អត្តសញ្ញាណវប្បធម៌នៃប្រជាជាតិនិមួយៗ ដើម្បីជំនះពុះពារលើការលំបាក។ អាស៊ានកំពុងដើតួនាទីដ៏សែនសំខាន់ក្នុងតំបន់អាស៊ីបូព៌ារនិងលើ សកលលោក
ពីមួយថ្ងៃទៅមួយថ្ងៃ។
តាងនាមបណ្ដាប្រទេសដៃគូរសន្ទនា ឯកអគ្គរដ្ឋទូតនូវ៉េលហ្សេឡង់ប្រចាំនៅ
អាស៊ាន លោក David Taylor បានអះអាងនូវកិច្ចសន្យានៃបណ្ដាប្រទេសដៃគូរ សន្ទនាអំពីការគាំទ្រអាស៊ានក្នុងដំណើសមាហរណកម្មតំបន់និងអន្តរជាតិ ហើយ
មានគោលបំណងបង្កើនទំនាក់ទំនងជាមួយអាស៊ានដ៏ស៊ីជំរៅថែមទៀត។ ក្នុង
ឱកាសនេះដែរ គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ាន (AIRCHAR) បានរៀបចំ សិក្ខាសាលាអំពីសេចក្តីថ្លែងការសិទ្ធិមនុស្សរបស់អាស៊ាន (AHRD) និងសេចក្តី
ថ្លែងការទីក្រុងភ្នំពេញអំពី AHRD ក៏ដូចជា បណ្ដាសៀវភៅអំពីការបង្កើត AHRD និងការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥៕