ពិព័ណ Hoang Sa, Truong Sa របស់វៀតណាម

ពិព័ណ Hoang Sa, Truong Sa របស់វៀតណាម - ảnh 1
ពិព័ណ Hoang Sa, Truong Sa របស់វៀតណាម (baodatviet.vn)

        Vovworld-នាព្រឹកថ្ងៃទី៦មករា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបាន​សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dac Lac រៀបចំពិព័ណផែនទី​និង​
តាំង​បង្ហាញឯកសារ “Hoang Sa, Truong Sa របស់វៀតណាម-រាល់ភ័ស្តុតាង​ប្រវត្តិ
សាស្ត្រ”។ ពិព័ណសំដៅឧទ្ទេសនាមជាមួយមហាជននៅ Dac Lac រាល់ភ័ស្តុ​តាង​ដ៏រឹងមាំអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះចំនួន២ Hoang Sa
និង Truong Sa។ នៅទីនេះបានតាំងបង្ហាញផែនទីចំនួន៩៥ផ្ទាំងនិងសៀវភៅ Atlas ជ្រើសរើសពីផែនទីចំនួនជាង២៦០ផ្ទាំងនិង Atlas ទាក់ទិនដល់បញ្ហា​អធិបតេយ្យ
ភាព​របស់វៀតណាមចំពោះប្រជុំកោះចំនួន២ Hoang Sa និង Truong Sa។ រួមជា
មួយនោះគឺឯកសារចំនួន១០២បោះពុម្ភផ្សាយនៅប្រទេសលោកខាង​លិច​តាំង
ពីសតវត្សទី១៨និង១៩មានព័ត៌មានទាក់ទិនដល់ប្រជុំកោះចំនួន២ Hoang Sa និង
Truong Sa និងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ​ពោលខាង
លើ។

        ចូលរួមពិធីប្រារព្ធពិព័ណ អនុសេនីយ៍ត្រី Nguyen Ngoc Son នៅ​កង​ពលតូច​
លេខ​១៤៦ យោធភូមិភាគទី៤កងទ័ពជើងទឹកបានឲ្យដឹងថា៖

        “ទោះបីជាជីវភាពរស់នៅលើកោះមានការខ្វះខាតក្តី ប៉ុន្តែដោយការយក​ចិត្ត​ទុកដាក់របស់គណៈកម្មាធិការបក្ស បញ្ជាការគ្រប់ជាន់ថ្នាក់ដោយហេតុនេះជីវភាព​រស់នៅលើកោះត្រូវបានលើកកំរិតជាច្រើន។ ទោះបីឆ្ងាយពីស្រុកកំណើតក្តី ប៉ុន្តែ​
នៅ​ប្តេជ្ញាចិត្តរក្សារឹងមាំអធិបតេយ្យភាពកោះសមុទ្រ។”

        ពិព័ណបានអូសបន្លាយដល់ថ្ងៃទី១២មករា បន្ទាប់នោះបានប្តូវេនទៅបណ្ដា​
ដំបន់​ផ្សេងៗនៅដំបន់ Tay Nguyen៕

ប្រតិកម្មទៅវិញ

ផ្សេងៗ