ភ្ញៀវទេសចរណ៍អន្តជាតិជាង១ពាន់នាក់មកទស្សនកិច្ចវៀតណាមក្នុងថ្ងៃដំបូងឆ្នាំ២០១៥
|
រូតថតៈ Phương Vy/TTXVN |
(VOVworld)- ភ្ញៀវទេសចរណ៍អន្តជាតិជាង១ពាន់នាក់មកទស្សនកិច្ចវៀតណាម
ក្នុងថ្ងៃដំបូងឆ្នាំ២០១៥។ នៅទីក្រុងហូជីមិញ ភ្ញៀវទេសចរណ៍ច្រើននាក់ ត្រូវ
ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅនៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat
ដោយចង្វាក់តន្រ្តីជាតិ រួមជាមួយផ្ការស្រស់បំព្រង និងសេចក្តីជូនពរដ៏ល្អបំផុតពី
មិត្តវៀតណាម។ តាមគំរោង នាឆ្នាំ២០១៥ ផ្នែកទេសចរណ៍ទីក្រុងហូជីមិញ នឹង ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជិត៥លាននាក់និងភ្ញៀវជាតិចំនួន១៩លាន
នាក់។
វេលាម៉ោង១០ថ្ងៃទី១មករា នៅទីក្រុង Hoi An(ខេត្ត Quang Nam) បានទទួល
ក្រុមភ្ញៀវទេសចរណ៍ដើមដំបូងក្នុងឆ្នាំ២០១៥ មកពីប្រទេសបូឡួញ។ លោក
Dinh Hai នាយកមន្ទីរវប្បធម៌ កីឡាខេត្ត Quang Nam បានឲ្យដឹងថា៖
“តាមគំរោង ក្នុងឆ្នាំ២០១៥ យើងខ្ញុំខំប្រឹងប្រែងទទួលបានភ្ញៀវទេសចរណ៍
ចំនួន៣,៨លាននាក់។ ក្រោយពីទីក្រុង Hoi An និង រួមនីយដ្ឋាន My Son នោះ
ខេត្ត ក៏បានប្រមូលផ្តុំវិនិយោគទៅលើផ្នែកទេសចរណ៍សមុទ្រ ទេសចរណ៍
កសិកម្ម និងទេសចរណ៍សហគមន៍ជាដើម”៕