ភ្ញៀវទេសចរណ៍អន្តរជាតិមកដល់វៀតណាមកើនឡើងយ៉ាងខ្លាំង
![ភ្ញៀវទេសចរណ៍អន្តរជាតិមកដល់វៀតណាមកើនឡើងយ៉ាងខ្លាំង - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_11_25/khach-du-lich-07d92.jpg) |
ភ្ញៀវទេសចរណ៍អន្តរជាតិមកដល់វៀតណាមកើនឡើងយ៉ាងខ្លាំង |
(VOV)_តាមតួរលេខស្ថិតិពីនាយកដ្ឋានស្ថិតិថា៖បរិមាណភ្ញៀវទេសចរមកដល់ វៀតណាម ក្នុងខែវិច្ឆិកាឆ្នាំ ២០១៥ បានកើនជាង២០% បើប្រៀបនឹងរយៈពេលដូច
គ្នានាឆ្នាំ ២០១៤។ គិតមកដល់ពេលនេះ ភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាម
ទទួលបានជាង៧លាននាក់ ក្នុងនោះ ភាគច្រើនមកពី ហុងកុង (ចិន) កូរ៉េខាងត្បូង សិង្ហបុរី អង់គ្លេស បារាំង…លៗ។ ហើយនាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមក៏
បានចេញផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសំរាប់ជនវៀតណាមនៅ
ឯបរទេស។ គោលនយោបាយនេះ នឹងរួមចំណែកបង្កើនបរិមាណភ្ញៀវទេសចរអន្តរជាតិ មកដល់វៀតណាមដែរ៕