មហោស្រពមិត្តភាពប្រជាជនវៀតណាម-ឥណ្ឌាលើកទី៦បានប្រារព្ធឡើង
(VOV) /  
|
មហោស្រពមិត្តភាពប្រជាជនវៀតណាម-ឥណ្ឌាលើកទី៦បានប្រារព្ធឡើង (ttnn.com.vn) |
Vovworld-ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឥណ្ឌាជាទ្រពសម្បត្តិរួមដ៏ថ្លៃថ្លារបស់ប្រជាជាតិទាំងពីរ។នេះជាសារដែលបាននាំចេញនៅមហោស្រពមិត្តភាពប្រជាជនវៀតណាម-ឥណ្ឌាលើកទី៦ដែលបានប្រារព្ធឡើង នាព្រឹកថ្ងៃទី២១តុលានៅទីក្រុងហាណូយ។
ថ្លែងមតិនៅពិធីនេះ លោក Ha Minh Hue អនុប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌាបានលើកច្បាស់ថា មហោស្រពត្រូវបានរៀបចំប្តូរវេនតាំងពីឆ្នាំ២០០៧មករវាងវៀតណាមនិងឥណ្ឌាជាឱកាសដើម្បីជំរុញនិងពង្រីកទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួមនិងអង្គការប្រជាជននៃប្រទេសទាំងពីរនិយាយដោយលែក រួមចំណែកអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ក្នុងសារផ្ញើរជូនមហោស្រព លោក Devi Prasad Tripathi អគ្គលេខាធិការគណបក្សសមាជនិងជាអនុប្រធានអង្គការសន្តិភាពនិងសាមគ្គីភាពឥណ្ឌាទាំងមូលបានសង្កត់ធ្ងន់ថា៖
“ក្នុងកាលៈទេសៈដែលសកលលោកទាំងមូលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ចាំបាច់ត្រូវបង្កើននិងអភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ កិច្ចព្រមព្រៀងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខានាឆ្នាំ២០០៧ជារបត់សំខាន់សំរាប់ការបង្កើនទំនាក់ទំនងរវាងឥណ្ឌានិងវៀតណាម។ ប្រការសំខាន់គឺរាល់ផលប្រយោជន៍យុទ្ធសាស្ត្រនៃប្រទេសទាំងពីរមិនចំណុះទៅលើគោលគំនិតរបស់មហាអំណាចណាមួយឡើយ។ ដូច្នេះទំនាក់ទំនងនេះត្រូវបានបង្កើនថែមទៀតលើវេទិការទ្វេភាគីនិងពហុភាគី ពិសេសគឺអភិវឌ្ឍន៍ទំនាក់ទំនងប្រជាជន៕”
-VOV