មហោស្រព” យុវជនច្នៃប្រឌិត”ទូទាំងប្រទេស ឆ្នាំ ២០២០
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា នៅសាកលវិទ្យាល័យជាតិហាណូយ គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំមហោស្រព "យុវជនច្នៃប្រឌិត" ទូទាំងប្រទេស ឆ្នាំ ២០២០ ក្រោមប្រធានបទ "វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា" ។
ទិដ្ឋភាពនៃមហោស្រព“ យុវជនច្នៃប្រឌិត”ទូទាំងប្រទេស ឆ្នាំ ២០២០ (រូបថត៖ thieunien.vn) |
មហោស្រពនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញក្នុងការឆ្លើយតបនឹងតម្រូវការដ៏ត្រឹមត្រូវរបស់យុវជន ព្រមទាំងបញ្ជាក់ពីការរចនានិងរៀបចំចលនាសកម្មភាពបដិវត្តឲ្យស្របតាមស្ថានភាពជាក់ស្ដែង ដោយមានបំណងប្រាថ្នាច្នៃប្រឌិតរបស់យុវជន។ សិស្សានុសិស្ស និងនិស្សិតរាប់ពាន់នាក់ មកពីអនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងកម្មវិធីនេះ សិស្សានុសិស្ស និងនិស្សិតបានចូលរួមសកម្មភាពជាច្រើនដូចជា៖ ការប្រកួតគូរគំនូរច្នៃប្រឌិតដោយប្រធានបទ "ចរាចរណ៍ឆ្លាតវៃ" ចូលរួមក្នុងការប្រកួត Robocon ពីថ្នាក់បឋមសិក្សាដល់អនុវិទ្យាល័យ។ ក្នុងក្របខ័ណ្ឌនៃមហោស្រព "យុវជនច្នៃប្រឌិត" នាយប់ថ្ងៃទី ២៩ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីប្រគល់ពានរង្វាន់ "យុវជនច្នៃប្រឌិត" ទូទាំងប្រទេសឆ្នាំ ២០២០ ដល់យុវជនឆ្នើម ដែលមានស្នាដៃច្នៃប្រឌិតល្អៗទាំង ៣៧ ផងដែរ៕