យកមតិប្រជាជនអំពីពង្រាងរដ្ឋធម្មនុញ្ញ
VOV -  
(VOV) /  
|
យកមតិប្រជាជនអំពីពង្រាងរដ្ឋធម្មនុញ្ញជាសកម្មភាពការពិតបនីយកម្មសិទ្ធិប្រជាធិបតេយ្យ
ផ្ទាល់របស់ប្រជាជនមួយ។ |
VOV-ថ្លែងមតិនៅសិក្ខាសាលា “ដំណើរការសំណុំបែបបទរបៀបយកមតិ
ប្រជាជនអំពីពង្រាងវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២” ត្រូវបាន
រៀបចំនាថ្ងៃទី១០កញ្ញានៅទីក្រុងហូជីមិញ លោក Dinh Xuan Thao ប្រធាន
សាលាសភាបណ្ឌិតស្រាវជ្រាវនិតិបញ្ញាត្តិបានសង្កត់ធ្ងន់ថា៖ យកមតិប្រជាជន
អំពីពង្រាងរដ្ឋធម្មនុញ្ញជារបៀបប្រជាធិបតេយ្យបំផុតដើម្បីប្រជាជនបានបង្ហាញ នូវសុឆ័ន្ទះរបស់ខ្លួនដោយផ្ទាល់អំពីបណ្ដាបញ្ហាដែលបានរដ្ឋធម្មនុញ្ញកំណត់។
សាស្ត្រាចាររងបណ្ឌិត Nguyen Nhu Phatបានលើកច្បាស់ថា ត្រូវគោរព
គោលការណ៍អំពីប្រជាធិបតេយ្យប្រជាជនដែលបានចែងក្នុងរដ្ឋធម្មនុញ្ញចាត់ទុក ការពិគ្រោះប្រជាជនអំពីរដ្ឋធម្មនុញ្ញជាសិទ្ធិសារវន្តរបស់ពលរដ្ឋ ត្រូវជឿជាក់លើ
ប្រជាជន ផ្អែកលើប្រជាជនដើម្បីរកឃើញសុឆ័ន្ទះនិងបំណងប្រាថ្នារួមរបស់
ប្រជាជន។ នៅសិក្ខាសាលាបញ្ញាជនបរទេសមួយចំនួនបានឧទ្ទេសនាមបទ ពិសោធន៍អន្តរជាតិអំពីដំណើរការសំណុំបែបបទយកមតិប្រជាជនអំពីពង្រាង
រដ្ឋធម្មនុញ្ញ ការចូលរួមរបស់មហាជននិងឧបករណ៍យកមតិប្រជាជន បទ
ពិសោធន៍របស់អាហ្វ្រីកខាងត្បូងនិងខឿនប្រជាធិបតេយ្យថ្មីមួយចំនួន៕
VOV
-VOV