VOV-នាព្រឹកថ្ងៃទី១៦មករានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung រួមជាមួយឧបនាយករដ្ឋមន្ត្រីបានធ្វើអធិបតីសន្និសីទ
រដ្ឋាភិបាលជាមួយបណ្ដាសម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុនរដ្ឋសំដៅវាយតំលៃ
លទ្ធផលសកម្មភាពផលិតកម្មអាជីវកម្មឆ្នាំ២០១២ ជ្រួតជ្រាបភារកិច្ចស្នូលក្នុង
ឆ្នាំ២០១៣។
|
សន្និសីទរដ្ឋាភិបាលជាមួយបណ្ដាសម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុនរដ្ឋ |
ថ្លែងមតិនៅសន្និសីទ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថារដ្ឋាភិបាលនឹងដោះស្រាយបណ្ដាសេចក្តីស្នើរសមស្របរបស់អង្គភាពអាជីវកម្ម
យ៉ាងចាប់រហ័ស ពិសេសគឺសុក្រិដ្ឋរបបយន្តការបង្កបរិយាកាសងាយស្រួល
ដើម្បីអង្គភាពអាជីវកម្មធ្វើសកម្មភាពកាន់តែជាក់ស្ដែងនិងប្រសិទ្ធភាពពីមួយ
ថ្ងៃទៅមួយថ្ងៃ។ នាយករដ្ឋមន្ត្រីបានសំណូមពរបណ្ដាសម្ព័ន្ធក្រុមហ៊ុនអគ្គក្រុម
ហ៊ុនពិនិត្យឡើងវិញផែនការផលិតកម្មអាជីវកម្ម រៀបចំផ្លាស់ប្តូរថ្មីនិងរៀបចំ
ឡើងវិញរចនាសម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុនតាមគំរោងការដែលបានអនុម័ត។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖
“បញ្ជាណែនាំយ៉ាងដាច់ខាតរៀបចំឡើងវិញរចនាសម្ព័ន្ធតាមគំរោងការ
ដែលបានអនុម័ត យកចិត្តទុកដាក់ផ្សព្វផ្សាយលក្ខ័ណតិកៈការកំណត់ផ្ទៃក្នុង។
រដ្ឋាភិបាលនឹងផ្សព្វផ្សាយសេចក្តីសំរេចចិត្តអំពីបញ្ហានេះ។ ផ្ទេប្រគល់សិទ្ធិ
ម្ចាស់ការទទួលខុសត្រូវក្នុងក្របខ័ណ្ឌច្បាប់៕”